មេតុងទីនវេចលុយជាង 20ម៉ឺនដុល្លាររត់បាត់ ខណៈ​កូនតុងទីនប្រកាសអង្វរឱ្យត្រឡប់មកវិញដោះស្រាយគ្នា

CRT News

ខេត្ត​ព្រៃវែង ៖ កូនតុងទីនចំនួន 15នាក់ នៅទីប្រជុំជនអ្នកលឿង បានប្រកាសសូមអង្វរស្ត្រីជាមេតុងទីនម្នាក់ឈ្មោះ សឿង សុដា ហៅ ម៉ាក់ធនិន ដែលបានរត់គេចខ្លួនបាត់ជាច្រើនថ្ងៃមកហើយ សុំឲ្យត្រឡប់មកវិញ ធ្វើការដោះស្រាយសងលុយពួកគេ ដែលបានលេងតុងទីនជាមួយ ក្នុងរង្វង់ទឹកប្រាក់ សរុបជាង 25ម៉ឺនដុល្លារ។


កូនតុងទីនម្នាក់ឈ្មោះ ហាក់ ស្រីនាង ជាអ្នកលក់ទូរសព្ទនៅទីប្រជុំជនអ្នកលឿង ក្នុងស្រុកពាមរក៍ខេត្តព្រៃវែង បានឱ្យដឹងថា ពួកគេបានលេងតុងទីនជាមួយមេតុងទីនឈ្មោះ សឿង សុដា ហៅ ម៉ាក់ធនិន ចាប់តាំងពីថ្ងៃទី 5 វិច្ឆិកា តុងទីនមួយក្បាល 50 ដុល្លារ ដេញរាល់ថ្ងៃ ដោយមានកូនតុងទីនសរុបចំនួន 15នាក់ ស្មើនឹង 75 ក្បាល។


កូនតុងទីនដដែលនេះបានបញ្ជាក់ថា ÷តាំងពីថ្ងៃចាប់ផ្ដើមលេងដំបូង ពួកគេមិនដែលចាប់អារម្មណ៍សួរនាំរឿងអ្នកណាដេញយកលុយនោះទេ រហូត មកដល់ថ្ងៃទី 20 វិច្ឆិកា ស្រាប់តែបាត់មេតុងទីនមិនដឹងទៅណា ពេលកូនតុងទីននាំគ្នាដេញដោលសួរច្រើន ទើបផ្ទុះរឿងដឹងថា មេតុងទីន ម៉ាក់ធនិនរត់បាត់ទៅហើយ ហើយកូនតុងទីនដែលបានដេញយកលុយតាំងពីថ្ងៃដំបូង និងបន្តបន្ទាប់មក គឺសុទ្ធតែជាកូនតុងទីនឈ្មោះខ្មោច ដែលមេតុងទីនបង្កើតឡើង ដើម្បីដេញយកលុយប៉ុណ្ណោះ ដល់ពេលប្រមូលកើបលុយបានច្រើនហើយ ក៏រត់គេចខ្លួនបាត់តែម្ដង។



អ្នកនាង ហាក់ ស្រីនាង និងកូនតុងទីនដទៃទៀតបានបញ្ជាក់ថា ÷តុងទីនដែលពួកគេលេងមួយក្បាល 50 ដុល្លារ ដេញរៀងរាល់ថ្ងៃ អ្នកខ្លះលេងបួនក្បាល ខ្លះប្រាំក្បាល និងខ្លះទៀត 10 ក្បាលសរុបទឹកប្រាក់ប្រមាណជាង 20 ម៉ឺនដុល្លារហើយ។ ដូច្នេះពួកគេសុំអង្វរចិត្តមេតុងទីន ម៉ាក់ធនិន សូមត្រឡប់មកវិញ នឹងធ្វើការដោះស្រាយរឿងលុយកាក់នេះឱ្យពួកគេវិញ ហើយកូនតឹងទីនទាំងអស់ សន្យាមិនប្ដឹងផ្ដល់អ្វីនោះទេ ៕​



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top