អាជ្ញាធរខណ្ឌទួលគោក សម្រេចបិទអាជីវកម្មហាងកាហ្វេយីហោ «ImmortaL Cafe» បន្ទាប់ពីចុះពិនិត្យឃើញសិស្សសាលា១៣នាក់ ជុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក

CRT News

រាជធានីភ្នំពេញ÷ ទីតាំងហាងកាហ្វេយីហោ «ImmortaL Cafe» ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សម្រេចបិទអាជីវកម្មបន្ទាប់ពីអាជ្ញាធរ ចុះត្រួតពិនិត្យ និងនាំខ្លួនសិស្សសាលា ចំនួន១៣នាក់ ដែលជួបប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិច បញ្ជូនទៅអធិការដ្ឋាន ដើម្បីធ្វើការអប់រំ។ ការចុះត្រួតពិនិត្យហាងកាហ្វេប្រែននេះ ដឹកនាំបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក ។


លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឲ្យដឹងថា÷ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបានដឹកនាំបញ្ជាលោក ទៀវ សំអឿន និង លោក ឈាង វុទ្ធី អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះពិនិត្យទីតាំងលក់កាហ្វេ ឈ្មោះ ImmortaL Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ188E1 ផ្លូវ146z ភូមិ៥ សង្កាត់ទឹកល្អក់ទី២។ ជាក់ស្ដែង កម្លាំងបានពិនិត្យឃើញមានសិស្សសាលា ចំនួន ១៣ នាក់ (ស្រី០៥នាក់) កំពុងជួបជុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក ទើបកម្លាំងចម្រុះ បាននាំខ្លួនសិស្សទាំង ១៣នាក់នោះ មកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើតេស្តទឹកនោម រកសារធាតុញៀន (លទ្ធផលពុំមានទាំង១៣នាក់) រួចធ្វើកំណត់ហេតុអប់រំ អោយឪពុកម្តាយ មកធានាយកទៅផ្ទះវិញ។ រីឯម្ចាស់ហាងកាហ្វេ ឈ្មោះ ខុន ពុទ្ធារិទ្ធ បាននាំមកសាលាសង្កាត់ ដើម្បីធ្វើកំណត់ហេតុណែនាំ និងបិទអាជីវកម្មទាំងស្រុង តែម្ដង ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top