សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖គ្មានអ្នកណាចាប់លោក ជេម សុខ ឡើយ! នៅពេលដែលលោកត្រឡប់មកស្រុកខ្មែរ

CRT News


ខេត្តកែប ៖ ថ្លែងពីទឹកដីខេត្តកែប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ឱ្យលោក ជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍន៍ និងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា ហើយជួបជាមួយរដ្ឋមន្ដ្រីតាមបណ្ដាក្រសួងស្ថាប័ននានា ។

ការលើកឡើងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ជេម សុខ បាននិយាយថា ៖

«រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺមិនធ្វើអ្វីបានទាំងអស់ ក្រៅពីសម្ពោធសមិទ្ធផលតិចតួច»។


នាឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា សម្ដេចហួសចិត្តចំពោះការលើកឡើងរបស់លោក ជេម សុខ។ សម្ដេចក៏បានផ្តាំផ្ញើដល់លោកតា ជេម សុខ ថា៖ បើរាជរដ្ឋាភិបាល មិនធ្វើអ្វីសោះ ហេតុអ្វីក៏រាជរដ្ឋាភិបាលដើរសម្ពោធសមិទ្ធផល? កុំវិភាគបែបស៊ីអារម្មណ៍ សុំវិភាគបែបវិទ្យាសាស្ត្រ ដោយមិនសន្និដ្ឋានមុននោះទេ ។


សម្ដេចធិបតីក៏បានប្រកាសអញ្ជើញលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់(Live)នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផង

ដែរ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ៖«ចឹងបើតា សុខ ពិតប្រាកដ ជាអ្នកវិភាគ ពិតប្រាកដ ចង់ផ្ដល់ព័ត៌មានស្ថាបនា ខ្ញុំសូមស្វាគមន៍ ហើយខ្ញុំកាន់តែស្វាគមន៍ទៅទៀត

នោះ ឱ្យតាសុខ មកស្រុកខ្មែរ ដើម្បីជួបជាមួយរដ្ឋមន្ដ្រី ក្រសួងទាំងអស់។ សូមអញ្ជើញមក កុំខ្លាច គ្មានអ្នកណាចាប់លោកនោះទេ»។

សូមរំលឹកថា៖ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ កម្ពុជាទទួលបានទាំងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top