ស្ត្រី​មានជំងឺប្រសៃប្រសាទម្នាក់​បាត់​ចេញ​បាត់​ពី​ផ្ទះ​១​ព្រឹក ស្រាប់តែ​អ្នក​ភូមិ​ប្រះ​ឃើញ​ស្លា​.​ប់​ក្រោម​ដើម​ត្នោត

CRT News

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​ស​សៃ​ប្រសាទ ជា​យូរ​មក​ហើយ ព្យាបាល​មិនជា​សោះ ហើយ​កន្លង​មក ដោយសារ​តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​គាត់​ផង និង​ខ្លាច​គាត់​ដើរទៅ​ណា​បាត់ ឬ​ដើរ​អុកឡុក​អ្នក​ដទៃ​ផង​នោះ ទើប​ប្ដី និង​កូន​ៗ សម្រេចចិត្ត​ដាក់​ច្រវាក់​ជើង និង​ចាក់សោ​ឲ្យ​នៅ​តែ​ក្នុងផ្ទះ ប៉ុន្តែ​ចុង​ក្រោយ បន្ទាប់​ពី​ឃើញ​ថា គាត់​ហាក់​មាន​ភាព​ប្រក្រតី​ឡើង​វិញ និយាយ​ដឹង​ខុស​ត្រូវ​ជាង​មុន និង​ចេះ​រៀបចំផ្ទះ​សម្បែង ថែម​ទៀត​នោះ ទើប​ក្រុម​គ្រួសារ​សម្រេច​ដោះ​ច្រវាក់​ចេញ និង​មិន​ឲ្យ​នៅ​តែ​ក្នុងផ្ទះ​ទៀត​ទេ​។ ក្រោយមក ក៏​បាត់​គាត់​បាត់​ចេញពីផ្ទះ​រយៈពេល​១​ព្រឹក ស្រាប់តែ​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ គាត់​ដេក​ស្លា​.​ប់​នៅ​ក្រោម​ដើម​ត្នោត​ទៅ​វិញ ដោយ​ពុំ​ដឹង​ថា ស្លា​.​ប់​ដោយ​ឃា​.​ត​កម្ម ឬអ្វី​ផ្សេង​នោះ​ឡើយ ។


សាកស​.​ពស្ត្រី​រូប​នោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​តាម​ផ្លូវ​រទេះ ក្រោម​ដើម​ត្នោត​វាលស្រែ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទ្រា ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។


ស្ត្រី​រូប​នោះ​ឈ្មោះ សើ គឿ​ន អាយុ​ជាង​៤២​ឆ្នាំ មាន​ប្ដី​ឈ្មោះ ឆុំ សា​រឿ​ន ហៅ​ឌឿ​ន ជា​ជន​ពិការ​ជើង ដោយសារ​ធ្លាក់​ពីលើ​ដើម​ត្នោត កាលពី​ប៉ុន្មាន​ឆ្នាំ​មុន និង​មានកូន​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ​ទៀត​ផង សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។


បុរស​ជា​ប្ដី បាន​និយាយ​ថា ប្រពន្ធ​របស់​គាត់​ម្នាក់​នេះ មាន​ជំងឺ​ស​សៃ​ប្រសាទ​យូរ​មក​ហើយ ហើយ​គាត់ និង​កូន​ៗ​បាន​ទៅ​បើក​ថ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី រៀង​រាល់​១​ខែ​ម្ដង យក​មក​ឲ្យ​ប្រពន្ធ​លេប​ព្យាបាល ហើយ​ជួនកាល​ប្រពន្ធ​អត់​ព្រម​លេបថ្នាំ គាត់​បាន​យក​ថ្នាំ​លាយ​ជាមួយ​បាយ​ឲ្យ​ហូប​ទៀត ក៏​មាន​ដែរ ព្រោះតែ​ចង់​ឲ្យ​ប្រពន្ធ​ជា ប៉ុន្តែ​ទោះបីជា​ខំ​ព្យ​បាល​យ៉ាងណា ក៏​មិនជា​ទាល់តែ​សោះ មិនតែប៉ុណ្ណោះ កន្លង​មក​គាត់ និង​កូន​ៗ​បាន​សម្រេចចិត្ត​ទាំង​ការ​លំបាក​បំផុត ដាក់​ច្រវាក់​ជើង និង​ចាក់សោ​ឲ្យ​ប្រពន្ធ​នៅ​តែ​ក្នុងផ្ទះ​ប៉ុណ្ណោះ ជា​ពិសេស​នៅ​ពេល​យប់ ព្រោះ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ប្រពន្ធ ខ្លាច​ដើរទៅ​ណា​បាត់ ហើយ​ក៏​ខ្លាច​គាត់​ដើរ​អុកឡុក​អ្នក​ដទៃ ផង​ដែរ ។


បុរស​រូប​នោះ បាន​និយាយ​បន្ត​ទៀត​ថា ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គាត់​បានឃើញ​ប្រពន្ធ​ហាក​មាន​ភាព​ប្រក្រតី​ឡើង​វិញ ដោយ​និយាយ​ស្ដី​ដឹង​ខុស​ត្រូវ​ជាង​មុន ហើយ​ក៏​ចេះ​រៀបចំផ្ទះ​សម្បែង​ថែម​ទៀត ទើប​គាត់ និង​កូន​ៗ​មានការ​ត្រេកអ​រថា ប្រពន្ធ​ជា​ហើយ ទើប​សម្រេច​ដោះ​ច្រវាក់​ចេញ ហើយ​ក៏​មិន​ដាក់​ឲ្យ​នៅ​ក្នុងផ្ទះ​ទៀត​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ ស្រាប់តែ​ប្រពន្ធ​ដើរ​បាត់​ពី​ផ្ទះ រយៈពេល​១​ព្រឹក លុះដល់​ថ្ងៃត្រង់ ស្រាប់តែ​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ប្រពន្ធ​គាត់​ដេក​ស្លា​.​ប់​នៅ​ចំណុច​ខាងលើ ទើប​ប្រាប់​ឲ្យ​គាត់​ដឹង បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។


អ្នក​ភូមិ​បាន​និយាយ​ថា ពុំ​មាន​នរណា​បានដឹង​ថា ស្ត្រី​រូប​នោះ​ស្លា​.​ប់​ដោយ​អំពើ​ឃា​.​ត​កម្ម ឬ​ឡើង​ដើម​ត្នោត​ហើយ​ធ្លាក់​ស្លា​.​ប់ ឬ​ក៏​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ផ្សេង​ទៀត​នោះ​ឡើយ ក្រោយ​ពី​ប្រទះ​ឃើញ​ស​.​ព ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​ភ្លាម​ៗ​ផង​ដែរ ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top