គួរប្រុងប្រយ័ត្នបងប្អូនស្ត្រីទាំងឡាយ !ខណៈស្ត្រីមានផ្ទៃពោះ៩ខែម្នាក់ឈឺក្បាលមួយយប់ ក៏ទិញថ្នាំលេបពីរគ្រាប់ បណ្តាលឲ្យគាំងបេះដូងស្លាប់ទាំងកូនក្នុងផ្ទៃ

CRT News

រាជធានីភ្នំពេញ ៖ ស្ត្រីនៅកម្មការិនីកាត់ដេរម្នាក់បានស្លាប់បាត់បង់ជីវិត ទាំងកូនក្នុងផ្ទៃទាំងអាយុ ៩ ខែ បន្ទាប់ពីមកពីធ្វើការហើយមិនស្រួលខ្លួន ដោយសារឈឺក្បាលមួយយប់ហើយ ទិញថ្នាំ Panadol លេបចំនួនពីរគ្រាប់ក៏គាំងបេះដូងស្លាប់ទាំងព្រឹក បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅក្នុងភូមិទួលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ស្ត្រីដែលស្លាប់ទាំងកូនក្នុងផ្ទៃឈ្មោះ វ៉ូ កញ្ញា អាយុ៣៤ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅភូមិកើតហេតុខាងលើ ។ តាមប្រភពពីបុរសជាប្ដីឈ្មោះ ផូ ផាន ហៅគរ ជាកម្មកររោងចក្រ បានឱ្យសមត្ថកិច្ចដឹងថា÷ កាលពីវេលាម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រូបគាត់ និងប្រពន្ធបានត្រឡប់មកពីធ្វើការហើយរៀបចំដាំបាយហូប ។ លុះពេលហូបបាយរួច ក៏នាំគ្នាសម្រាកមួយសន្ទុះ នៅវេលាម៉ោងប្រមាណ១០យប់ ស្រាប់តែប្រពន្ធមានអាការៈមិនស្រួលខ្លួនឈឺក្បាលយ៉ាងខ្លាំង ហើយគាត់ក៏បានយកប្រេងខ្យល់ជួយរឹត រួចក៏បាននាំគ្នាសម្រាកទៅ ។

បុរសជាប្ដីឲ្យបានឱ្យដឹងទៀតថា ÷នៅវេលាម៉ោងប្រមាណ៥ភ្លឺ ថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២៤ ប្រពន្ធខ្លួនមានអាការៈឈឺក្បាលម្ដងទៀតហើយ បានអោយកូនប្រុសអាយុ១៤ឆ្នាំ ទៅទិញថ្នាំឈឺក្បាលម៉ាក Panadol លេបអស់ចំនួនពីរគ្រាប់ក៏មានអាការៈមិនស្រួលខ្លួន ប្រកាច់បែកពពុះមាត់ ខាំមាត់ហើយគាត់ក៏បានទៅប្រាប់អ្នកជិតខាង បងប្អូនមកជួយមើល ក្រោយមកប្រពន្ធរបស់គាត់ក៏ដាច់ខ្យល់ ស្លាប់នៅលើផ្ទះទាំងមានផ្ទៃពោះ៩ខែ ។ បន្ទាប់ពីប្រពន្ធស្លាប់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ដោយនៅព្រឹកនេះដែរ សមត្ថកិច្ចជំនាញក៏បានចុះទៅត្រួតពិនិត្យសាកសពស្ត្រីរងគ្រោះផងដែរ។

តាមការត្រួតពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យតុលាការបានធ្វើការសន្និដ្ឋានថា ÷ ស្ត្រីរូបនោះ ពិតជាស្លាប់ដោយសារគាំងបេះដូងដែលបណ្ដាលមកពីឡើងសម្ពាធឈាម៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top