ប្រពន្ធមានផ្ទៃពោះនាំកូនៗនិងបងប្អូនតាមរកប្តីដល់ផ្ទះស្រីស្នេហ៍, ផ្ទុះហិង្សាបណ្តាលឲ្យរហូតរលូតកូន

CRT News


 

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីនិងស្រីស្នេហ៍ ប្រើហិង្សារហូតរលូតកូន បន្ទាប់ពីស្ត្រីរងគ្រោះទៅតាមប្តីដល់ផ្ទះស្រីស្នេហ៍ ក៏មានការទាស់សម្តីគ្នា រហូតឈានដល់ការប្រើអំពើហិង្សាតែម្តង ។


ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅបុរីមួយកន្លែង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីបងប្អូនរបស់ស្ត្រីរងគ្រោះបានរៀបរាប់អោយដឹងថា៖ មុនពេលកើតហេតុ ស្ត្រីរងគ្រោះ មានផ្ទៃពោះចំនួន២ខែ បាននាំកូនប្រុសនិងកូនស្រី រួមទាំងបងប្អូនទៅតាមរកប្តីដល់ផ្ទះស្រីស្នេហ៍របស់ប្តី ដែលមានទីតាំងស្ថិតនៅក្នុងបុរីមហាសែនសុខ ។ 


លុះពេលទៅដល់ ស្ត្រីរងគ្រោះបានគោះទ្វារផ្ទះនោះ ហៅប្តីរបស់គាត់ ដើម្បីអោយចេញមកក្រៅ

ដេីម្បីនិយាយរកខុសត្រូវ ប៉ុន្តែខណ:នោះមិនទាន់បាននិយាយគ្នារកខុសត្រូវផង ស្រាប់តែស្រីស្នេហ៍របស់ប្តីបានបើកទ្វារចេញមកក្រៅ ទាស់សម្តីគ្នាឈានដល់ការលោតធាក់ស្ត្រីរងគ្រោះតែម្តង ភ្លាមៗនោះ ប្តីរបស់ស្ត្រីរងគ្រោះបានចេញមកបន្ថែមមួយជង្គង់ទៀត ធ្វើអោយស្ត្រីរងគ្រោះខ្ទាតទៅផ្ទប់ជាមួយម៉ូតូ បណ្តាលឲ្យហូរឈាមដាបពេញខាងមុខផ្ទះ និងបានរលូតកូនតែម្តង។


តាមការរៀបរាប់របស់ប្អូនស្រីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា៖ មុននិងស្ត្រីរងគ្រោះឈានដល់ការទៅតាមរកប្តីដល់ផ្ទះស្រីស្នេហ៍នេះ គឺកាលពីកន្លងមក ស្ត្រីរងគ្រោះនិងប្តី មានទំនាស់មិនចុះសម្រុងគ្នា និងបានទៅដាក់ពាក្យសុំលែងលះម្តងរួចមកហើយ ប៉ុន្តែអ្នកច្បាប់នៅភូមិឃុំសង្កាត់បានជួយសម្របសម្រួល ដោយអោយភាគីប្តីធ្វើកិច្ចសន្យាឈប់បន្តការទាក់ទងជាមួយស្ត្រីស្នេហ៍បន្តទៀត ទើបស្ត្រីរងគ្រោះបានជឿជាក់លើប្តីវិញ ។ លុះមុនពេលបុណ្យភ្ជុំបិណ្ឌ ស្ត្រីរងគ្រោះបានឃើញសភាពប្តីប្លែកដូចកាលលួចមានស្រី ទើបស្ត្រីរងគ្រោះតាមដាន ដឹងថា ៖ប្តីលួចមានស្រី នៅបុរីមួយកន្លែងខាងលើ ទើបស្ត្រីរងគ្រោះមានបំណងទៅដល់ផ្ទះស្រីស្នេហ៍នោះ ដើម្បីនិយាយអោយដាច់ស្រេច ដោយសម្រេចថានៅជាមួយគាត់ទៀត? ឬនៅជាមួយស្រីស្នេហ៍? និងចង់បានទ្រព្យសម្បត្តិដែលខ្លួនមាន ដួចជា ៖ម៉ូតូដែលទិញអោយប្តី យកមកវិញតែប៉ុណ្ណោះ ។


ប៉ុន្តែខណៈពេលនោះ! មិនទាន់បាននិយាយរឿងនោះផង ក៏ស្រាប់តែត្រូវស្រីស្នេហ៍របស់ប្តីលោតធាក់ ព្រមទាំងបុរសជាប្តីចូលរួមប្រើហិង្សាបន្ថែមទៀត ដោយថែមមួយជង្គង់ ក៏បណ្តាលឲ្យកូននៅក្នុងផ្ទៃត្រូវបានរលូតតែម្តង ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនប្តីរបស់ស្ត្រីរងគ្រោះ និងស្រីស្នេហ៍ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីសាកសួរនាំនិងអនុវត្តតាមនីតិវិធីច្បាប់ ខណៈស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចអោយបងប្អូនបញ្ជូនទៅពេទ្យឯកជន ដែលនៅជិតនោះភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ ។ ដោយសារស្ត្រីរងគ្រោះមានឈាមហូរច្រើនពេកទើបពេទ្យឯកជនអោយបញ្ជូនទៅពេទ្យ សម្ពពក្រុងវិញ ដើម្បីអោយពេទ្យជំនាញធ្វើការសង្គ្រោះអាយុជីវិត៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top