អគ្គស្នងការដ្ឋាន នគរបាលជាតិ ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយ យ៉ាងច្រើនកុះករ

CRT News

រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញរបាយការណ៍ ស្ដីពីសភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា÷ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បានប្រព្រឹត្តទៅដោយ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួម កម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព យ៉ាងយកចិត្តទុកដាក់បំផុត ពីគណៈបញ្ជាការ ការពារគ្រប់គោលដៅ ស្របតាមផែនការដែលបានដាក់ចេញ។ដោយឡែក សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ មានករណីលិចទូក៩លើក ស្មើ៩ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក នៅគោលដៅ ក.៣.៧ បង្កដោយម៉ូតូរវាងម៉ូតូ បណ្តាលរបួសស្រាល២នាក់។ផ្ទាំងពាណិជ្ជកម្មករណីផ្ទុះកំប៉ុងហ្គាស១លើក (គោលដៅក.៣.៧) ប៉ុន្តែមិនបណ្តាល ឲ្យមានអ្នករងរបួសឡើយ កម្លាំងការពារគោលដៅ បានធ្វើការអប់រំណែនាំអ្នកប្រើប្រាស់ហ្គាស ឲ្យមានការប្រុងប្រយ័ត្តខ្ពស់។

ចំពោះលទ្ធផលកិច្ចប្រតិបត្តិការ និងអន្ដរាគមន៍ សង្គ្រោះវិញ បានទប់ស្កាត់ការបង្ហោះដ្រូនដោយគ្មានការអនុញ្ញាត (ដ្រូនធម្មតា) ចំនួន៤គ្រឿង។ កម្លាំងការពារគៅលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន១៩នាក់ ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិ មកទទួលយកត្រឡប់ទៅវិញ។

ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋម ដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ២,១០៣នាក់ (ស្រី៥០៣នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន៥នាក់៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top