វត្តមាន! ឯកឧត្តម ប្រាក់ សុខុន !!!ត្រឡប់មកកាន់តួនាទីជាជារដ្ឋមន្ត្រីក្រសួងការបរទេស វិញ ក្រោយរដ្ឋសភា សម្រេចដោយឯកច្ឆន្ទសម្លេងគាំទ្រ ១១២ សំឡេង

CRT News

រាជធានីភ្នំពេញ÷ សមាជិករដ្ឋសភាបានសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ចំពោះឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសសហប្រតិបត្តិការនិងអន្តរជាតិជាថ្មី និងឯកឧត្តម សុខ ចិន្ថាសោភា ជាឧបនាយករដ្ឋមន្ត្រីដោយឯកច្ឆន្ទ ដោយសំឡេង១១២ ។

ការបោះឆ្នោតធ្វើឡើងក្នុង សម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភា ចំនួន១១២រូប ។ 

នៅព្រឹកនេះដែរ រដ្ឋសភាក៏ពិភាក្សាលើរបៀបវារៈមួយចំនួនទៀតរួមមាន÷

១-ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម ។

២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ -ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top