ប្រធានមន្ទីរចេញសេចក្តីបំភ្លឺជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន ពាក់ព័ន្ធនិងការប្តឹងអ្នកកាសែតម្នាក់ ដាក់គុក គ្រាន់តែផ្សាយរឿងកាប់បំផ្លាញព្រៃឈេឺ

CRT News


ខេត្តកំពង់ធំ ÷ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបំភ្លឺដោយបញ្ជាក់ថា ÷មូលហេតុដែលអ្នកកាសែត ចុះផ្សាយវាយប្រហារលើមន្ទីរបរិស្ថានខេត្តកំពង់ធំ គឺដោយសាររូបលោកតំណាងឱ្យមន្ទីរបរិស្ថានខេត្តកំពង់ធំ បានប្ដឹងអ្នកសារព័ត៌មាន ឈ្មោះ សឿ សុជា ដាក់ពន្ធនាគារពីបទ÷ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នឹងបទ÷ «ញុះញង់ឱ្យមានការរើសអើង» និងបទ÷ «បរិហារកេរ្តិ៍ជាសាធារណៈ» ដែលបានប្រព្រឹត្ត នៅអំឡុង ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៩៥ និងមាត្រា៤៩៦ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។

នេះបើយោងតាមលិខិត របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលគោរពបំភ្លឺជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា÷ អ្នកសារព័ត៌មានឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រើប្រាស់គណនីហ្វេសប៊ុក «អាស៊ានដេលី សឿ សុជា» ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីមេធាវីតំណាងឱ្យលោក តុប កក្កដា ដាក់ពាក្យបណ្ដឹង ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែឧសភា ២០២៤ ពោលគឺដាក់ពាក្យបណ្ដឹង ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះសមត្ថកិច្ចចាប់ខ្លួនយ៉ាងតក់ក្រហល់តែម្ដង៕












#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top