រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារសាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខណ្ឌព្រែកព្នៅ ដែលដឹកនាំដោយបណ្ឌិត ហាន បូរិន និងសហការី ដោយមានការចូលរួមពី មន្ត្រី ក្រុមប្រឹក្សា និងលោកចៅសង្កាត់ព្រែកព្នៅផងដែល ដែលស្ថិតក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ÷ អំណោយដែល សាខា សមាគម«សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត»ខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកបណ្ឌិត ហាន បូរិន ប្រធានសាខាខណ្ឌព្រែកព្នៅ និងសមាជិកសមាជិកា នៃសមាគមចែកជូននៅពេលនេះ គឺស្ត្រីម្នាក់ដែលមានឈ្មោះ ចាន់ សូកន អាយុ៦៧ឆ្នាំ ជាស្ត្រីម៉េម៉ាយទុគ៌ត១០ឆ្នាំ មកហើយ ដែលរស់នៅក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា÷សមាសភាពក្រុមការងារសាខាសមាគម«សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត» ខណ្ឌព្រែកព្នៅ ដែលមានវត្តមាននិងបរិច្ចាគធនធានផ្ទាល់ខ្លួនរួមមាន÷
ទី១. បណ្ឌិត ហាន បូរិន
ទី២. លោក ព្រះ ហុកលី
ទី៣. លោក នួន សុភាក់
ទី៤. ខៀវ សុរិយា
រីឯសមាសភាពក្រុមសង្កាត់ព្រែកព្នៅរួមមាន÷
ទី១. លោក ពេជ្រ សុីនួន ចៅសង្កាត់ព្រែកព្នៅ។
ទី២. លោក ហង្ស វណ្ណនី ចៅសង្កាត់រងទី២។
ទី៣. លោក វ៉ន សុវណ្ណ ស្មៀនសង្កាត់ព្រែកព្នៅ និងជាប្រធានយុវជនសង្កាត់ព្រែកព្នៅផងដែរ។
ទី៤. លោកស្រី លុក ណារិន ក្រុមប្រឹក្សាសង្កាត់ព្រែកព្នៅ ទទួលបន្ទុកសង្គមកិច្ច។
ទី៥. លោក ព្រំ ណាវី ក្រុមប្រឹក្សាសង្កាត់ព្រែកព្នៅ ទទួលបន្ទុកកិច្ចការនារី។
អំណោយនិងថវិកាដែល សាខាសមាគម«សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត» ខណ្ឌព្រែកព្នៅ និងក្រុមការងារសង្កាត់ព្រែកព្នៅ ផ្តល់ជូនស្ត្រីម៉េម៉ាយទុគ៌តឈ្មោះ ចាន់ សូកន រួមមានជាគ្រឿងឧបភោគបរិភោគមានដូចជា÷
១. ថវិការសរុប ចំនួន២០ មុឺនរៀល (សាខាសមាគម«សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត» ខណ្ឌព្រែកព្នៅ ១០មុឺនរៀល និងក្រុមការងារសង្កាត់ព្រែកព្នៅ ១០មុឺនរៀល)
២. អង្ករចំនួន២០ គីឡូក្រាម ស្មើនឹង ៥៤.០០០ រៀល
៣. មី ចំនួន ១កេស ស្មើនឹង ៣៤.០០០ រៀល
៤. ទឹកសុទ្ធ ១កេស ស្មើនឹងតម្លៃ ២៤.០០០ រៀល
៥. ទឹកក្រូច ១កេស ស្មើនឹងតម្លៃ៤០.០០០ រៀល
៦. ទឹកសុីអុីវ ១យួរ ស្មើនឹង ២០.០០០ រៀល
៧. ទឹកត្រី ១យួរ ស្មើនឹង ២០.០០០ រៀល
សរុបជាទឹកប្រាក់ចំនួន ៣៣.៦០០០ រៀល។
បណ្ឌិត ហាន បូរិន ប្រធានសាខាសមាគម«សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត» ខណ្ឌព្រែកព្នៅ បានផ្តាំផ្ងើរឣោយលោកយាយ ចាន់ សូកន ឣោយមានការចិត្តទុកដាក់ពិនិត្យសុខភាពប្រចាំឆ្នាំនិងពិសារថ្នាំដង្កូវ និង ធ្វើចលនារាងកាយ ឣោយបានទៀងទាត់ ដែលមិនគួរធ្វេសប្រហែសឡើយ ឆ្លៀតក្នុងឪកាសនោះលោកបណ្ឌិតបានលើកឡើងថា សន្តិភាពជាតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍថែមទៀត៕