ខេត្តកែប ៖ ក្រោយពីខេត្តកែប ត្រូវបានរាជរដ្ឋាភិបាល
កាត់បំបែកផ្ទៃដី និងឃុំសង្កាត់មួយចំនួនចេញអំពីខេត្តកំពតខ្លះមក មហាជន និងអ្នកវិនិយោគទុននានាសង្កេតឃើញថា៖ ខេត្តកែបបច្ចុប្បន្ននេះ គឺតម្លៃហាងឆេងដីធ្លី គឺមានតម្លៃថ្លៃណាស់ គឺដូចគ្រាប់ពេជ្រ តែម្តង! ជាក់ស្តែងសូម្បីតែឈ្មួញឬអ្នកមានលុយ និងអាងអំណាចខ្សែធំគឺលួចឈួសឆាយទោះលុបចូលសមុទ្រ ក៏មិនខ្លាចនិងចំណាយលុយឡេីយ គឺហាក់ដូចជាកំទេចលុយសម្រាប់អ្នកមានទ្រព្យសម្បត្តិ
តែប៉ុណ្ណោះ រួមនិងអ្នកអាងខ្សែស្រលាយរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ! ផ្ទះដែលមានសំណង់រឹងមាំ ចាក់ដីលុបចូលក្នុងសមុទ្រ ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ដែលម្ចាស់ទីតាំងនេះហ៊ានផ្គេីនហាក់មេីលស្រាលទៅនិងអាជ្ញាធរមូលដ្ឋាន ជាពិសេសហាក់មេីលស្រាល
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នេះតែម្តង។
សូមបញ្ជាក់ថា៖ ទីតាំងដែលម្ចាស់សំណង់រឹងមាំ ចាក់ដីលុបចូលសមុទ្រនេះ ស្ថិតក្នុងភូមិកែបសង្កាត់កែប ក្រុងកែប ខេត្តកែប គឺស្ថិតនៅខាងក្រោយផ្សារកែប ក្បែរចំណតទូកប្រជានេសាទ នៅប្របសមុទ្រ ឆ្ពោះទៅធ្នេរអង្កោលតែម្តង។
យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា ៖ ដំបូងឡើយម្ចាស់សំណង់នេះគ្រាន់តែបិទបាំងសង្កីជុំវិញ ហើយលួចចាប់បន្តិចម្តងៗ ប្រៀបដូចជាសត្វកណ្តៀរពួនជាដី យូៗទៅក៏កេីតទៅជាសំណង់ដែលមានរបងថ្ម រឹងមាំពទ្ធ័ជុំវិញ អមនិងផ្ទះដ៏ធំស្គឹមស្កៃនេះតែម្តង។ ដែលហាក់ដូចជាបិទបាំងនូវក្រសែភ្នែកមន្ត្រីអាជ្ញាធរមូលដ្ឋានមេីលមិនឃេីញ ឬក៏ មានបរមីបិទបាំងហេីយមេីលទៅ? បានជាបណ្តាលអោយសាងសង់បានយ៉ាងរលូនដូច្នេះបាន? បងប្អូនប្រជាពលរដ្ឋលោកបានឲ្យដឹងទៀតថា ៖ ប្រសិនបើពួកគាត់ធម្មតាគឺមិនអាចសាងសង់បានដូច្នេះទេ ច្បាស់ជាអាជ្ញាមានវិធានការណ៍ភ្លាមៗហេីយ តែនេះមានខ្សែក្រាស់ឬខ្នងបង្អែកក្រាស់ហេីយមេីលទៅ ! បានជាអាចលុបដីរំលោភចូលសមុទ្រ សាងសង់របងរឹងមាំ និងផ្ទះស្គឹមស្កៃបានយ៉ាងរលូន
ដូច្នេះបាន?
ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ៖ទីតាំងចាក់ដីរំលោភបំពានចូលសមុទ្រនេះ គឺធ្លាប់ត្រូវបាន លោក ខេង យ័ន្ត អតីតអភិបាលក្រុងកែប ក៏ធ្លាប់ចុះផ្អាក និងអោយម្ចាស់ទីតាំងខាងលើនេះកាយអាចម៍ដី និងថ្មចេញវិញផងដែរ ប៉ុន្តែមិនត្រូវបាន អនុវត្តតាមផ្លូវនិតិវិធីតាមផ្លូវច្បាប់នោះទេ។
CRT News យេីងមិនអាចទំនាក់ទំនងផ្តល់កិច្ចសម្ភាសន៍ជាមួយ លោក ឃន វុទ្ធី អភិបាលក្រុងកែប បានទេ ដោយតេចូលជាច្រើនដង ប៉ុន្តែមិនលេីក
ទូរស័ព្ទ។
តាមការបញ្ជាក់ពីលោកពូ ណុប អុ៊ល ចៅសង្កាត់កែប បានឲ្យ
បណ្តាញផ្សព្វផ្សាយអង្គភាពព័ត៌មាន CRT News យេីងដឹងថា ៖ ម្ចាស់ទីតាំងដែលចាក់ដីរំលោភលុបចូលសមុទ្រនេះ គឺមិនមានប្លង់កម្មសិទ្ធិទេ ! ដោយឡែកក្នុងការដឹកដីមកចាក់លុបទៀតសោត គឺបានឆ្មក់លួចចាក់ តែប្រសិនបេីទាន់វិញ គឺឡានដឹកដីនេះចាក់ដីចោលតែម្តង ។ ហើយការហាមឃាត់នេះទៀតសោត គឺ
ជាច្រើនលើក ច្រើនសារណាស់មកហើយ ដោយមានកម្លាំងចម្រុះ ប៉ូលិស, ប៉េអុឹម, អភិក្រុងកែប និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ។ លោក ចៅសង្កាត់បានបន្តទៀតថា រីឯម្ចាស់ទីតាំងសំណង់នេះវិញ មិនត្រូវបានដឹងពីអត្តសញ្ញាណនោះទេ ទោះបីជាលោកព្យាយាមរកយ៉ាងណាក៏ដោយ (នេះបេីតាមការ បព្ជាក់ពីលោកពូណុបអ៊ុល)។
អង្គភាពព័ត៌មាន CRT News យេីងបានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរដែនដី និងនគរូបនីយកម្ម ខេត្តកែប លោកឆ្លើយថា ៖ លោកមកភ្នំពេញ និងជាប្រជុំជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងដែនដីនគរូបនីយកម្ម និងមកមេីលកីឡាករខេត្តកែប មកប្រកួតដេីម្បីលេីកទឹកចិត្តពួកគាត់។
ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថា ៖ ម្ចាស់ទីតាំងដែលចាក់ដីលុបចូលសមុទ្រកែបនេះ គឺមាន
រហូតដល់ជាងរយម៉ែត្រឯណោះ !ពីផ្លូវដល់ចូលកុ្នងដៃសមុទ្រតែម្តង ហើយប្រសិនបើអាជ្ញាធរមិនទប់ស្កាត់ទាន់ពេលវេលានោះទេ និងច្បាស់ជាក្លាយទៅជាសំណង់ដ៏រឹងមាំ ជាក់ជាមិនខានឡើយ!!! ហើយដែលម្ចាស់ភាគច្រើនជាអ្នកមានលុយមកពីក្រុងភ្នំពេញ ហើយហ៊ានធ្វើបែបនេះបានគឺមានខ្សែនិងខ្នងធំៗហេីយ ទេីបអាចធ្វេីបានយ៉ាងរលូនដូច្នេះបាន ប្រសិនបើពួកគាត់ធម្មតាគឺមិនអាចសាងសង់ឬចាក់ដីចូលក្នុងសមុទ្របានដូច្នេះឡេីយ តែប្រសិនបេីអាជ្ញាធរអនុញ្ញាតឱ្យពួកគាត់ធ្វើបាន(ចាក់ដីចូលលុបសមុទ្រ) ពួកគាត់ក៏ចង់ធ្វើតាមដែរ។
បេីយោងតាមច្បាប់ដែលចេញដោយរាជរដ្ឋាភិបាលមានត្រា៨១ ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថៃ្ង១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា ៖ រាល់ការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ដល់ ៥(ឆ្នាំ) និងពិន័យជាប្រាក់ពី ៤.០០០ ០០០(បួនលាន)រៀល ដល់ ១០.០០០ ០០០(ដប់លាន)រៀល។
បងប្អូនប្រជាពលរដ្ឋសូមសំណូមពរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមចាត់វិធានការចំពោះទីតាំងខាងលើនេះ
អោយបានទាន់ពេលវេលាផងទាន! តែប្រសិនបើមិនទប់ស្កាត់ទេ នោះតំបន់នេះនិងក្លាយជាសំណង់ដ៏រឹងមាំស្កឹមស្កៃពីសំណាក់អ្នកមានលុយ និងបុគ្គលមានមានអំណាចមួយចំនួនហេីយ។ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍
ក៏សូមសំណូមពរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលលោកទេីបបន្តអាណត្តិថ្មី សូមឯកឧត្តម មេត្តាចាត់មន្ត្រីនិងមន្ទីរពាក់ព័ន្ធ និងចាត់វិធានការណ៍ទប់ស្កាត់ ព្រមទាំងមានវិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលហ៊ានចាក់ដីលុបចូលសមុទ្រ
និងសាងសង់សំណង់រឹងមាំ ដែលមានទីតាំងស្ថិតនៅធ្នេរកែប
ខាងលើនេះផងទាន ! កុំអោយវប្បធម៌នៃការសាសង់ចាក់ដីចូលសមុទ្រនេះ ចេះតែកើនឡើងចំពោះបុគ្គលអ្នកលុយនិងអំណាចមួយចំនួន។
ប្រជាពលរដ្ឋក៏ដូចជាប្រជាអ្នកនេសាទ ក៏សូមសំណូម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម មេត្តាចាត់វិធានការចំពោះអ្នកដែលសាងសង់សំណង់រឹងមាំ លេីធ្នេរកែបនេះ ផង! ឯកឧត្តម !!! កុំអោយវប្បធម៌អ្នកមានលុយ និងអំណាចធ្វេីបាន រីឯរាស្ត្រនិងប្រជាពលរដ្ឋធម្មតាវិញ ប្រសិនបើហ៊ានលុបធ្នើរនិងសាងសង់លុបសមុទ្របែបនេះបេីមិនវាយកំទេចទេ ក៏ប្រឈមនិងជាប់គុកដែរ។
CRT News យេីងគ្រាន់តែជាព្រាបនាំសារពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នេះតែប៉ុណ្ណោះ! មិនមានចេតនាញុះញង់ឲ្យបុគ្គលដទៃណាម្នាក់ឡើយ ។
អង្គភាពសារព័ត៌មាន CRT News យើងខ្ញុំ នឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា តាមច្បាប់ស្តីពីរបបសារព័ត៌មាន៕