ចេញផ្សាយថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2024
រាជធានីភ្នំពេញ ÷ ដោយខ្លាចពីសុវត្ថិភាពក្នុងមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកបណ្តាញអង្គភាពព័ត៌មាន CRT News យើង ពីល្បែងស៊ីសងបាញ់ត្រីខុសច្បាប់ជាច្រើនទូ បង្កប់ក្នុងផ្សារទំនើបសូរិយ ជាន់ទី4 និងដោយមិនបង្អង់យូរអង្គភាពពត៌មានយេីង បានចុះទៅទីតាំងខាងផ្ទាល់ ក៏ឃើញអ្វីដូចដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកពិតប្រាកដមែន ដោយឃើញទូបាញ់ត្រីជាច្រើនទូ លេងភ្នាល់មានក្មេងចាស់ប្រុសស្រី ពពាក់ពពូនគ្នាល្បែងយ៉ាងត្រជាក់ចិត្ត និងរក្សាបាននូវភាពស្ងប់ស្ងាត់ ដោយមិនខ្វល់ខ្វាយពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋឡើយ ដោយធ្វើម៉េចបានលុយដាក់ខោប៉ៅបក្សពួកខ្លួនឯងតែប៉ុណ្ណោះ។
សូមបព្ជាក់ថា ÷ ទីតាំងល្បែងសុីសងបាញ់ត្រីខាងលេីនេះ ស្ថិតនៅផ្សារទំនើបសូរិយា ជាន់ទី4 តាមបណ្តោយផ្លូវ63 សង្កាត់ផ្សារថ្មីទី1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អង្គភាពពត៌មាន CRT News យេីងឲដឹងបន្តទៀតថា ÷ ភាគតិចណាស់ដែលអ្នកចូលលេងល្បែងសុីសងភ្នាល់នេះ បានឈ្នះប្រាក់យកទៅផ្ទះវិញ គឺម្ចាស់ទីតាំងបេីកល្បែងនេះ កេីបលុយពីអ្នកញៀនល្បែងរាប់សិបលានរៀលក្នុងមួយថ្ងៃៗ រីឯអ្នកលេងចាញ់ទៅលក់ឬបព្ចាំរបស់មកបន្តដេីមលេងភ្នាល់ទៀតដូចសុភាសិតថាសេះដាច់យកសេះតាម ចំណែកឯ
សិស្សសាលាខ្លះគេចសាលារៀន ចូលលេងភ្នាល់នៅទីតាំងនេះផងដែរ។
បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារថ្មីទី1 តាមរយ:បណ្តាញផ្សព្វផ្សាយពត័មាន CRT News យេីង បងប្អូនក៏សូមសុំសំណូមពរដល់ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ,ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តម ចាត់មន្ត្រីជំនាញ ចុះពិនិត្យរដ្ឋបាលទីតាំងផ្សារទំនើប សូរិយា ជាន់ទី4 នេះផងទាន! ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសប្រតិបត្តិតាមគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព គ្មានអំពើឆក់ប្លន់, ចោរកម្មផ្សេងៗ ,ហឹង្សា, គ្រឿងញៀន...ជាដេីម។ល។ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍។
អង្គភាពសារពត៌មាន CRT News យេីងខ្ញុំផ្សព្វផ្សាយគ្មានចេតនាញុះញង់ដាក់សម្ភាធដល់បុគ្គលណាឬអង្គភាពណាឡេីយ គឺក្នុងន័យគិតពីសុខទុក្ខសុវត្ថភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ជាពិសេសរិះគន់ក្នុងន័យស្ថាបនាក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអណត្តិទី៧នេះ។
អង្គភាព CRT News យេីងរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកពាក់ព័ន្ធនិងការដែលបេីកលេងល្បែងភ្នាល់ខុសច្បាប់ នៅទីតាំងផ្សារទំនើបស៊ីធីម៉លនូវរៀងរាល់ម៉ោងតាមច្បាប់ស្តីពីរបបសារពត៌មាន៕