រាជធានីភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដែលសំណុំរឿងបានដៃចៅក្រមស៊ើបសួរហើយ ។
លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបានខេត្តព្រះសីហនុ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹត្តសភា ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា លោក លី សាម៉េត ហៅគ្រូមា ត្រូវបានសមត្ថកិច្ចចូលទៅនាំខ្លួនចេញពីលំនៅឋានរបស់លោកពីក្រុងព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់ ។
លុះព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង ជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចការិយាល័យនគរបាលសន្តិសុខ បានបញ្ជូនលោក លី សាម៉េត ហៅគ្រូមា ទៅតុលាការ ដែលសំណុំរឿងបានស្ថិតនៅចៅក្រមស៊ើបសួរដំណើរស៊ើបសួរតាមនីតិវិធីច្បាប់ ។
សូមជម្រាបថា៖ លោក លី សាម៉េត ហៅគ្រូមា នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានចេញមុខសារភាពតាមបណ្តាញសង្គមពីកន្លែងលាក់ ដោយប្រកាសទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រពឹត្តកាលពីពេលកន្លងទៅ ដោយដាក់កំហុសលើការលោភលន់ ។ ក្នុងវីដេអូដែលមានរយៈពល៥នាទី ប្រកាសដោយទឹកមុខយំមិនចញទឹកភ្នែកនោះ លោកលី សាម៉ត បានសុំទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា ដែលកន្លងទៅ ខ្លួនពិតជាបានយកឈ្មោះរបស់សម្ដចដើរបោកប្រាស់អ្នកដទៃប្រាកដមែន ហើយសកម្មភាពបោកប្រាស់នោះ មិនជាប់ពាក់ព័ន្ធជាមួយសម្តេច តេជោ សូម្បីបនិ្ដចសោះឡើយ ។ លោកគ្រូមាអាប់យសរូបនេះ និយាយទៀតថា ៖ ការដែលខ្លួនយកឈ្មោះសម្ដេចតេជោទៅប្រើប្រាស់នេះ គឺដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកដទៃ ។
រាល់អំពើបោកប្រាស់ដែលខ្លួនបានប្រពឹត្ត គឺធ្វើដោយចិត្តឯង មិនជាប់ពាក់ព័ន្ធបន្ដិចណាសោះ ជាមួយសម្ដេចតេជោទេ ។ គាត់បញ្ជាក់ថា ខ្លួនមិនដែលផ្ទះសម្ដចសូម្បីតែម្ដង ហើយក៏មិនស្គាល់ផ្ទះសម្ដេចបែរមុខទៅណាដែរ ប៉ុន្ដែបានកុហកអ្នកដទៃថា ខ្លួនចេញចូលផ្ទះសម្ដចពេលណាក៏បានដែរ ។
គួររំឭកថា៖ ក្រោយពីទទួលបានព័ត៌មានឆបោកជាច្រើនករណីនោះ កាលពីល្ងាចថ្ងទី៨ តុលា ឆ្នាំ២០២៤ សម្តចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភាបានចេញមកទម្លាយពីករណីឆបោកជាច្រើនករណីរបស់លោក លី សាម៉ត ហៅគូមា ព្រមទាំងស្នើទៅរដ្ឋមន្តីក្រសួងយុតិ្តធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉ត ។ សម្តចតេជោក៏បានអំពាវនាវឲ្យអ្នករងការចាញ់បោកលោកលី សាម៉ត ទាំងអស់ដាក់ពាក្យបណឹ្ដង ដោយក្រុមមេធាវីរបស់សម្តេចមានលោក គី តិច ជាប្រធាន រង់ចាំពាក្យបណឹ្ដងទាំងនោះ ។ សារទាំងស្រុងរបស់សម្តេចតេជោបានលើកឡើងថា ដោយរឿងច្រើនពេក ថ្ងៃនេះខ្ញុំ សម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត ហៅគូមា ។
លី សាម៉ត តែងប្រើឈ្មោះខុំ្ញដើរបោកប្រាស់គេរហូតថា៖ យកលុយដែលបោកប្រាស់បាន យកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា៖ ខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បាន ក្នុងពេលដែលលី សាម៉ត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផងនោះ! នៅឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថា៖ យកមកឲ្យខ្ញុំ តែពេល សុខ ឡេង ផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យសុខ ឡេង វិញទាំងអស់ ដោយពេលនោះយកលី សាម៉េត ទៅសួរចម្លើយ និងប្រគល់-ទទួលប្រាក់នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពញ ។
មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់លោកលី សាម៉េត ឲ្យសងលុយទៅមួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយពីមួង ឃីម បញ្ជូនសារជាវីដេអូរមកខ្ញុំ អមដោយសារសំឡេងឆ្លងឆើ្លយគ្នា (បានសងរួចហើយ) ។ ថ្ងៃនេះ ខ្ញុំទទួលវីដអូពីលោក កន សុខកាយ អភិបាលក្រុងអរិយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ ។ ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាបមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងស័ក្តិមនី្តរាប់ម៉ឺននាក់ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីនរណានោះឡើយ មិនថាតាមការសើ្នសុំ ឬតាមសំណូកណាមួយនោះឡើយ ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួនទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ ។
Update យ៉ាងណា!!! ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា បណ្តាលព័ត៌មានបន្ថែម CRT News យេីងនឹងមានផ្សាយជូនជាបន្តទៀតនៅពេលក្រោយ៕