លោក លី សាម៉េត ហៅគ្រូមា ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

CRT News

 






រាជធានីភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ «ម១»ហៅគុក ព្រៃស នៅថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ ក្រោមបទចោទប្រកាន់ពីរឿង«ឆបោក»។


សូមជម្រាបថា៖ លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ក្រោមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់ឲ្យចូល។ បន្ទាប់មកលោកត្រូវបានកម្លាំងនគរបាល បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top