លោកស្រីបានបន្តថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អពុំមានបញ្ហាអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ៕
ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ មានមហាជនចូលរួមជាង១លាននាក់ប្រកបដោយស្នាមញញឹមរីករាយ
រាជធានីភ្នំពេញ ÷ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សម្រាប់ថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសប្រមាណ១លាន១សែននាក់ បានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។
លោកស្រីបានបន្តថា÷ ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អពុំមានបញ្ហាអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ៕