រាជធានីភ្នំពេញ÷ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សម្រាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសប្រមាណ២លាន២សែននាក់ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព កើនលើស២ដងបើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ។
លោកស្រីបានបន្តថា÷ ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខសណ្តាប់ល្អពុំមានបញ្ហាអ្វីកើតឡើង គួរអោយកត់សម្គាល់នោះ ។
គួររំលឹកថា÷ កាលពីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសប្រមាណ១លាន១សែននាក់ បានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ៕