ខេត្តបន្ទាយមានជ័យ ÷កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកកាធំ ដោយឃាត់ខ្លួនមនុស្ស២នាក់ ក្នុងនោះម្នាក់ជាជនជាតិថៃ និងបិទទីតាំងផលិតនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងក្រុងប៉ោយប៉ែត ផ្នែកប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ÷ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវហើយកំណត់មុខសញ្ញានិងបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រាធំ ដែលផលិតពីស្លឹកក្រាធំ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជនជាតិថៃត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងរឹបអូសសម្ភារៈផលិតនិងចាក់កំទិចចោលទឹកក្រាធំ ដែលផលិតហើយប្រមាណជាង១០០ដប។
លោកបានឱ្យដឹងថា÷ ប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំ ត្រូវឃាត់ខ្លួនជន សងសង្ស័យ២នាក់ ម្នាក់ជនជាតិថៃនិងសម្ភារៈផលិតនិងទឹកក្រាធំដែលផលិតហើយត្រូវបានចាក់កំទិចចោលព្រោះទឹកក្រាធំប្រមាណជិត១០ឆ្នាំងនិងទឹកក្រាធំច្រកដបសម្រេចជាង១០០ដប។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា÷ ក្រោយចុះប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំ ដែលបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងម្នាក់ជនជាតិថៃ ។
បច្ចុប្បន្នក្រោយការសាកសួរហើយអាចចាត់ការតាមផ្លូវច្បាប់ ហើយត្រូវបានសុំគោលការ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសម្រេចបិទទីតាំងដែលផលិតនិងរឹបអូសសម្ភារៈផលិតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតផងដែរ៕