ឈ្មួញរកស៊ីអនុផលព្រៃឈើ នៅតែបន្តលួចដឹកជញ្ជូនអនុផលព្រៃឈេឺចេញទៅប្រទេសវៀតណាម, ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ ហាក់ដុតដៃជេីង មួយរយៈនេះ

CRT News






ខេត្តត្បូងឃ្មុំ ÷បន្ទាប់ពីមានការរាយការណ៍ពីបណ្តាញសង្គម ក្នុងការជួញដូរ អនុផលនិងកាប់បំផ្លាញព្រៃឈើ ពីសំណាក់ឈ្មួញគ្រាក់ៗមក សមត្ថកិច្ចជំនាញ បានសហការជាមួយមេព្រៃ និងកងរាជអាវុធហត្ថស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានបង្ក្រាបបាននូវឡានធំៗចំនួន 2គ្រឿងដែលបានដឹកឈេឺ ដែលជាធនធានកម្រនេះ ចេញទៅប្រទេសវៀតណាម តាមច្រកមេមត់ ,ឈេឺទាំង2ឡាន នេះមាន ÷ ទី1/. ម៉ាក HYUDAI ក្បាល ពណ៌ស ទ្រុងពណ៌ខៀវ ស្លាកលេខ ក្រចេះ 3A-0689, ទី2/. ម៉ាក HYUDAI (V1) ក្បាល ពណ៌ស ស្លាកលេខ កំពង់ចាម 3A-3416 កន្ទុយរ៉ឺម៉ក ពណ៌ស្លាទុំ ស្លាកលេខ ត្បូងឃ្មុំ 4A-0130។ 


រថយន្តទាំង2 គ្រឿង មានផ្ទុកឈើអារកាត់ជាកង់ ប្រភេទខ្នុរពេញទ្រុងរថយន្ត ។ ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិលេខ7 ចន្លោះគីឡូម៉ែត្រលេខ 211-212  ចំណុចនិយាមកា 629097 1307532 ស្ថិតក្នុងភូមិឆ្កែអើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ 

បច្ចុប្បន្នលោកព្រះរាជអាជ្ញារង បព្ជារឲ្យនាំរថយន្តទាំង2គ្រឿង ដែលជួយជំនួយបទល្មើសព្រៃឈើ មកស្នាក់ការ ដើម្បីអនុវត្តវិធានការតាមច្បាប់៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top