រោងចក្រផលិតនិងរុក្ខជាតិចែកចាយផលិតផលបារី សង្ស័យថា! ខុសភាពប្រក្រតី សូមក្រសួងពាក់ព័ន្ធ មេត្តាចុះអធិការកិច្ចផងទាន!!! ស្រុកបាទី

CRT News













ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤


ខេត្តតាកែវ ÷ ការអភិវឌ្ឍន៍និងរីកចម្រើនគ្រប់វិស័យ រួមទាំងការបណ្តាក់ទុន្នប្រទេសនានាលើសកលលោក ក្នុងនោះក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ ក៏មានការទាញអ្នកវិនិយោគទុននានាមកបណ្តាក់ទុន្នរកសុីយ៉ាងច្រេីនកុះករ ស្របតាមទីផ្សារសេរីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ប៉ុន្តែក៏យើងមិនអាចទទួលយកបានដាច់ខាត នូវការវិនិយោគទុន្នក្លែងក្លាយ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាខាតបង់ប្រយោជន៍ជារួមចំណូលចូលជាតិរបស់យេីងផងដែរ។

ជាក់ស្តែងរោងចក្រផលិតនិងចែកចាយ

ផលិតផលបារីខ្នាតធំ សង្ស័យថា មានភាពមិនប្រក្រតី រួមទាំងរុក្ខជាតិនាំមកផលិតជាថ្នាំ រួមទាំងច្បាប់ទម្លាប់ផងដែរ គឺកំពុងសំងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ ដែលមេីលពីខាងក្រៅទៅហាក់ដូចជាអាគារ ឬឃ្លាំងទុកចោល ដោយគ្មានដាក់ផ្លាកយីហោសំគាល់ជារោងចក្រ ឬសិប្បកម្មអ្វីឡើយ? ហាក់បីដូចជាការបន្លំភ្នែកមហាជនឬ ថ្នាក់ដឹកនាំដែលធ្វើដំណើរទៅកំសាន្តនៅតំបន់ភ្នំតាម៉ៅនេះ តែប៉ុណ្ណោះ!!! ឬម្ចាស់មានអ្វីអាថ៌កំបាំង ឬម៉្យាងខ្លាចបង់ពន្ធជូនរដ្ឋចូលជាតិបានជាមិនលេីកស្លាកយីហោយ៉ាងដូច្នេះ?

ដែលទីតាំងផលិតនិងបម្លែងរុក្ខជាតិជាថ្មាំនេះ ស្ថិតនៅក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ÷ ទីតាំងខាងលើនេះជារោងចក្រផលិតនិងនាំចេញផលិតបារី ប៉ុន្តែមិនត្រូវបានដឹងប្រភពនៃប្រភេទថ្នាំ ក៏ដូចជាធាតុនៃការផ្សំដើម្បីបានចេញជាផលិយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ÷ ទីតាំងផលិតនិងចែកចាយផលិតផលបារី ធាតុផ្សំជាឆ្នាំជក់គឺមានភាពមិនប្រក្រតី រីឯរាល់ការចេញចូលរាល់បុគ្គលិកគឺត្រូវបានរឹតបន្តឹង ដោយទំនិញដែលត្រូវបានដឹកចេញចូលវិញមានមេការ និងមានអ្នកចាំមេីលផ្លូវដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងបន្តទៀតថា÷ ក្លិនដែលសាយភាយឧស្ម័នចេញពីឡ រោងចក្រផលិតបារីនេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាខ្លាំង ពិសេសដល់កូនៗរបស់ពួកតែម្តង ប្រសិនបើអ្នកដែលមានស្មារតីខ្សោយវិញគឺវិលដួលតែម្តង។ 

បណ្តាញផ្សព្វផ្សាយ CRT News យេីង បានទំនាក់ទំនងលោក ស្រី សំបូរ មេឃុំកណ្តឹង ដោយលោកមេឃុំ បានអោយដឹងថា÷ អោយខាងអង្គភាពយេីងសួរខាងរដ្ឋបាលសាលាស្រុកបាទីវិញ។

អង្គភាពព័ត៌មាន CRT News យេីង បានបន្តសុំផ្តល់កិច្ចសម្ភាសន៍ពី លោក ភួង ឈីម អភិបាលស្រុកបាទី ប៉ុន្តែខាងអង្គភាពពត៌មានយេីងទាក់ទងតាមទូរស័ព្ទ 012 802 8×1/ 097 961 07×7 ទូរស័ព្ទមិនចូលសោះគឺទាំងលេខពីរខ្សែនេះ។

តាមការបញ្ជាក់ពីឈ្មោះ ប្រាក់ ដែលជាមេការបានប្រាប់អង្គភាព CRT News យេីងថា÷ ទីតាំងលោកមានច្បាប់អនុញ្ញាតិ ហើយប្រសិនបើស្ថាប័នអង្គភាពព័ត៌មានចង់សួរនាំ ដែលពាក់ព័ន្ធទៅនឹងការនាំចូលពីសារធាតុផ្សំ ចូលមកការិយាល័យផ្ទាល់មក ប៉ុន្តែក្រោយមក លោក ប្រាក់ គាត់ក្រឡាប់វិញថា ជាសន្តិសុខយាមទ្វាពាក់ព័ន្ធនឹងរោងចក្រផលិតនិងចែកចាយផលិតផលបារីនេះដែរ បណ្តាញសារព័ត៌មាន CRT News យេីង បានសុំកិច្ចសម្ភាសន៍ ជាមួយ លោក ម៉ី ផល្លា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ ដោយលោកបានតបវិញថា ÷ សុំអោយសួរ លោក ឃុត ចំរេីន ប្រធានការិយាល័យជំនាញ ឧស្សាហកម្ម

បច្ចេកវិទ្យា នវានុវត្តន៍ ដោយលោកបានបព្ជាក់ខ្លីថា ÷រឿងនេះលោកក៏បានដឹងដែរ ក៏ប៉ុន្តែមិនអាចនិយាយអ្វីដែលលេីសពីជំនាញបាននោះទេ។

ដោយមិនបង្អង់យូរ CRT News យេីងក៏បន្តទាក់ទងទៅ លោក ឃុត ចំរេីន ប្រធានការិយាល័យជំនាញ ឧស្សាហកម្ម

បច្ចេកវិទ្យា នវានុវត្តន៍ ដោយលោកបានបព្ជាក់ប្រាប់យេមីងយ៉ាងដូច្នេះថា÷ រោងចក្រផលិតនិងចែកចាយផលិតផលបារី ដែលស្ថិតក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នេះ គឺមានចំនួន៤ទីតាំង ផ្សេងៗគ្នាដូចជា÷ ផ្នែកបោះពុម្ព, ផ្នែកវេចខ្ចប់ ជាដើម ប៉ុន្តែគឺរោងចក្រផលិតបារីតែមួយទេ! ហើយចំពោះទាំង៤ទីតាំងនេះទៀតសោត គឺពួកគាត់មានការស្នើសុំការចុះបព្ជីាពីខាងក្រសួងក៏ដូចជាខាងមន្ទីខេត្តតាកែវផងដែរ។ 

CRT News ក៏បន្តសួរ លោក ឃុត ចំរេីន បន្តទៀតថា ហេតុអ្វីម្ចាស់ទីតាំងទាំងអស់នេះមិនលេីកស្លាកយីហោ ?តេីប្រភពនៃការនាំចូល(វត្ថុធាតុដើម)ពីខាងប្រទេសណា? សំនួរនេះលោក ឃុត ចំរើន តបវិញថា÷ ខាងជំនាញបានណែនាំពួកគាត់ ជាបន្តបន្ទាប់មកដែរក្នុងការលើកស្លាកឈ្មោះនេះ (យីហោ) ប៉ុន្តែកាលពីខែមុនខាងក្រសួងបានចុះមកណែនាំដែរ ដោយទី១.ក្នុងការលេីកស្លាកឈ្មោះ(យីហោ),ទី២.ការនាំចូលវត្ថុធាតុដេីមក្នុងការផលិតបារីនេះ ។ លោកបានបន្តទៀតថា÷ ចំពោះការនាំចូលវត្ថុធាតុដេីមទៀតសោតគឺថ្មាំជក់នេះដឹកចេញមកពីខេត្តកំពង់ចាម។

ប្រជាពលរដ្ឋសុំសំណូម ឯកឧត្តម វី សំណាង  អភិបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការណ៍ និងមន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងដែលផលិតបារី ដែលសង្ស័យខុសប្រក្រតី និងបណ្តាលឲ្យខូចខាតសុខភាពអ្នកប្រើប្រាស់ ព្រមទាំងស្រាវជ្រាវរកប្រភព តេីសារធាតុផ្សំចេញជាថ្មាំជក់នេះ ប្រភពនាំចូលពីប្រទេសណា? តេីមានច្បាប់នាំចូលប្រទេសកម្ពុជាត្រឹមត្រូវដែរឬទេ? ប្រពលរដ្ឋលោកមិនប្រឆាំងនិងតវ៉ា ចំពោះឈ្មួញមកអភិវឌ្ឍន៍ទេ ក៏ប៉ុន្តែសូមអភិវឌ្ឍន៍អោយប្រជាពលរដ្ឋលោកមានសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនផង។


ប្រជាពលរដ្ឋក៏សូមសំណូមពរឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់ជំនាញនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួង ធ្វើការស៊ីបអង្គេត ពាក់ព័ន្ធករណីជនបរទេសមកធ្វើជំនួញ ក្នុងព្រះរាជាណាចក្រកម្ពុជា តេីខ្មែរឬជនបរទេស? ពីសំណាក់ម្ចាស់ទីតាំងរោងចក្រផលិតបារី ដែលសង្ស័យថាខុសប្រក្រតីនេះផង ឯកឧត្តម!!!។រទៅវិញ។តផលបារីនោះទេ។



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top