ចេញផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤
ខេត្តកែប ÷ នរណាក៏ស្គាល់លោកទ្រី ដែលជាស្តេចក្រាញ់ខាងបេីកសង្វានជល់មាន់ដីនិងមេអាប៉ោងធំ ប្រចាំស្រុកដំណាក់ចង្អើរ បានយ៉ាងរលូន។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកដល់ បណ្តាលផ្សព្វផ្សាយ CRT News យេីងឲ្យបានដឹងថា ÷ ល្បែងស៊ីសងជល់មាន់ដីខុសច្បាប់ «មាន់ខ្នាយ» និងបាញ់អាប៉ោង ដែលអ្នកស្រុកនិយមហៅថា (អាចោរជេីងមួយ)នោះ។
សូមបញ្ជាក់ថា÷ទីតាំងល្បែងខុសច្បាប់ខាងលេីនេះ ស្ថិតនៅក្នុង
ភូមិចំការចេក៣ (ហៅចំការចេក) ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
បងប្អូនប្រជាពលរដ្ឋ ដែលរស់ក្នុងស្រុកដំណាក់ចង្អើរ ពិតជាបារម្ភពី សុវត្ថិភាពក្នុងមូលដ្ឋានយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការបេីកល្បែងស៊ីសងរបស់
បុគ្គលឈ្មោះទ្រី នេះ ខ្លាំងណាស់!!! ដែលល្បែងស៊ីសងអាចបង្កឱ្យមាន÷ ចោរលួច, ឆក់ប្លន់, ក្មេងទំនើង, គ្រឿងញៀន, និងអំពើហិង្សាក្នុងគ្រួសារ, ចោរកម្មផ្សេងៗជាដើម។ ព្រោះថាល្បែងគឺជាដើមចមបង្កអោយមានបទល្មើសក្នុងមូលដ្ឋាននិងសុវត្ថភាពរបស់ប្រជាពលរដ្ឋផងដែរ។
បណ្តាញពត៌មាន CRT News បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក
ស៊ូ ចាយ អធិការស្រុកដំណាក់ចង្អើរ CRT News ដោយលោកបានតបវិញថា អត់ដឹងពត៌មាននេះទេ។
រីឯលោកនាយប៉ុស្តិ៍នគរបាលពងទឹក បានតប CRT News យេីងវិញថា÷ ចុះទៅព្រឹកមិញតែមិនឃើញ ។
CRT News បានបន្តររាយការណ៍ជូនលោក អនុសេនីយ៍ឯក អ៊ុក ឬទ្ធីសក្ក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប លោកបានតបវិញថា÷ នឹងអោយកម្លាំងចុះទៅពិនិត្យមេីលទីតាំងជល់មាន់ដី និងអាប៉ោងរបស់បុគ្គលឈ្មោះទ្រី នេះ។
មហាជននិងបងប្អូនប្រជាពលរដ្ឋ សូមសំណូមពរ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប សូមមេត្តា មានវិធានការចំពោះទីតាំងជល់មាន់ និងបាញ់អាប៉ោងលោកទ្រី នេះផងទាន! ដេីម្បីសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕