លោក ឆាង ឆៃ ប្រេីកណ្តាប់ដៃដែក រុះរើសំណង់អ្នកមានលុយនិងអំណាច ដែលចាក់បំពានចូលដៃសមុទ្រខុសច្បាប់

CRT News










ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

ខេត្តកែប ÷ ក្រោយពីបណ្តាញផ្សព្វផ្សាយព័ត៌មាន CRT News យេីង ចេញផ្សាយពាក់ព័ន្ធនឹងអ្នកមានលុយ និងអំណាចចាក់ដីលុបដៃសមុទ្រ ព្រែកកោះវែង ឋិតក្នុងស្រុកដំណាក់ចង្អើរ រួចមក នាព្រឹកថ្ងៃទី០២ ខែ វិច្ឆិកាឆ្នាំ ២០២៤ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អេីរ បានបព្ជារឲ្យគណៈបព្ជារឯកភាពស្រុកដំណាក់ចង្អេីរ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចុះរុះរើកាយដី ដែលជាសំណង់រំលោភបំពានចូលដៃសមុទ្រ ដែលជារបស់រដ្ឋ ។
ទីតាំងដែលម្ចាស់សំណង់ខាងលើ ចាក់រំលោភនិងចាប់ផ្តេីមសង់សំណង់រឹងមាំ នេះគឺស្ថិតនៅក្នុង ភូមិកំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ហៅ( ព្រែកកោះវែង)។

យោងតាមប្រភពព័ត៌មានដែលបណ្តាញផ្សព្វផ្សាយ CRT News ទទួលបានឲ្យដឹងថា ÷ លិខិតអនុញ្ញាតដែលចេញ
ដោយ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អេីរ ចេញថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ អោយ លោក ញាន ឡាំឡាយ ធ្វើលំនៅដ្ឋានដែលមានក្បាលដីលេខ ១០៨០ និងទំហំសរុប១.៧២២ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចាក់ដីបំពេញតាមមន្ត្រីជំនាញ។
មហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកែប សូមសំណូមពរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប គួរមានវិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងដែលសង់និងចាក់ដីរំលោភចូលធ្នេរសមុទ្រ ដេីម្បីកុំអ្នកផ្សេងដែលសង់រំលោភចូលសមុទ្រដ៏ទៃទៀតយកគំរូតាម៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top