ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមជាឯកច្ឆន្ទ

CRT News

 


រាជធានីភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមចំនួន៤មាត្រាត្រូវបានរដ្ឋសភានៃកម្ពុជាបានសម្រេចអនុម័តជាឯកច្ឆន្ទដោយសម្លេង១០៩។


ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមនៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភានាព្រឹកថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២៤ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងមានអញ្ជើញចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន១០៩រូបនៃចំនួនសមាជិកសភាទាំំងមូល។


អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ មានរបៀបវារៈមាន៖ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។


និងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។


យោងតាមសេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិង សម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមបានឲ្យដឹងថាកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ត្រូវបានចុះហត្ថលេខាដោយតំណាងរដ្ឋាភិបាលនៃប្រទេសទាំងបី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី៩ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅខេត្តសៀមរាប នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV- DTA)។


ថ្លែងហេតុបានបន្តថា៖ ភាគីកម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដែលជាការបំពេញនូវនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដោយព្រះរាជក្រមលេខ នស/រកម/០៣១៨/០០៤ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ-ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមជាឯកច្ឆន្ទវៀតណាម។


កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិនិង ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជន នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ផ្អែកលើសមិទ្ធផលកន្លងមក ដូចបានគូសបញ្ជាក់ ខាងលើ និងបន្ទាប់ពីបានពិចារណានិងវាយតម្លៃដោយហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលសន្និដ្ឋានថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានដល់គោលដៅរបស់ខ្លួន ហើយនិងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្តនិងធានាបាននូវការអភិវឌ្ឍប្រទេស រៀងៗខ្លួន។


ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញនឹងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជាផ្នែកមួយក្នុងការអនុវត្តអនុលោមភាពអនុស្សរណៈនៃការយោគយល់គ្នារវាង រដ្ឋាភិបាលនៃប្រទេសទាំងបី ស្តីពីគោលនយោបាយអនុគ្រោះពិសេសសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងស្តីពីការដកខ្លួនរបស់កម្ពុជាចេញពីអនុស្សរណៈខាងលើ ជាហេតុនាំឱ្យកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ត្រូវបាត់បង់សុពលភាពតាមអនុស្សរណៈគោល ផងដែរ។


សូមជម្រាបថា៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្លាប់បានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ ឬយកច្បាប់របស់ប្រទេសណាមួយមកអនុវត្តនៅលើទឹកដីនៃប្រទេសកម្ពុជានោះឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឡើងកាលពីឆ្នាំ១៩៩៩ ក្នុងគោលដៅធំ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសាន មិនធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីឲ្យបាត់អធិបតេយ្យជាតិ និងបូរណភាពទឹកដីនោះទេ។


បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, តាមគម្រោងដែលកម្ពុជា នឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងប្រទេសទាំង៣ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍កោណ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ក៏ត្រូវបានលុបចោលផងដែរ ពោលដោយសារកម្ពុជាបានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះសូមរំលឹកថា៖ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។


ប្រមុខការទូតកម្ពុជាបានលើកឡើងក្នុងលិខិតថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម្មត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះ បានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។


ការសម្រេចបញ្ចប់ការចូលរួមក្នុង CLV-DTA ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗមួយចំនួនទៀត ក្នុងបំណងដើម្បីដោះស្រាយកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួកគេមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top