រោងចក្រផលិតចែកចាយនិងបម្លែងរុក្ខជាតិជាថ្នាំបារីចិន សង្ស័យថា! គ្មានច្បាប់អនុញ្ញាតគ្រប់គ្រាន់មួយកន្លែង កំពុងរក្សានូវភាពស្ងប់ស្ងាត់, មជ្ឈដ្ឋានទូទៅស្នេីសុំស្ថាប័នពាក់ពន្ធ ចុះអធិការកិច្ចផងទាន!!! កុំឲ្យបាត់ចំណូលចូលជាតិ និងប៉ះពាល់សុខភាពប្រជាពលរដ្ឋ ,សង្កាត់សិត្បូ

CRT News






ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

ខេត្តកណ្តាល÷ ការអភិវឌ្ឍនិងរីកចម្រើនស្ទេីរគ្រប់វិស័យ រួមទាំងការបណ្តាក់ទុនរកសុី មកពីបណ្តាប្រទេសនានា យ៉ាងច្រើនកុះករផងដែរ ក្នុងនោះក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ ក៏មានការទាក់ម៉ូយអ្នកវិនិយោគទុននានា មកបណ្តាក់ទុន្នរកសុីយ៉ាងច្រេីនកុះករ ស្របតាមទីផ្សារសេរី ក្នុងនោះក៏មានចំណែកនៃការចូលរួមអភិវឌ្ឍន៍របស់ ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកណ្តាល ដែលលោកទេីបឡើងកាន់តំណែងថ្មីៗ នេះផងដែរ។

ក៏ប៉ុន្តែប្រជាជនយើងមិនអាចទទួលយកបានដាច់ខាត នូវការវិនិយោគទុន្នក្លែងក្លាយ ដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាខាតបង់ប្រយោជន៍រួមរបស់ជាតិ ចំណូលចូលជាតិយេីងផងដែរដែលជាម្ចាស់ឆ្នោត។

ជាក់ស្តែងទីតាំងរោងចក្រផលិតចែកចាយ និងបម្លែងគ្រាប់ធញ្ញជាតិញៀន ជាគ្រឿងផ្សំចេញជាបារីថ្នាំជក់ គ្រាន់តែដាក់យីហោផលិតផលដេីម្បី បំភាន់ភ្នែកមហាជន ទីតាំងមួយដែលសង្ស័យថា !គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ អនុលោមតាមក្រសួងពាក់ព័ន្ធនានា មួយកន្លែង គឺកំពុងសំងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់
ដែលមេីលពីខាងក្រៅទៅហាក់ដូចជាអាគារ ឬឃ្លាំងទុកចោល ដោយគ្មានដាក់ផ្លាកយីហោសំគាល់ជារោងចក្រ ឬសហគ្រាសផលិតអ្វីឡើយ? គ្រាន់តែដាក់ស្លាកឃ្លាំងលក់ គឺហាក់ដូចជាជាការបន្លំភ្នែកមហាជនតែប៉ុណ្ណោះ និងថ្នាក់ដឹកនាំតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា÷ ទីតាំងដែលសង្ស័យថាជារោងចក្រផលិតនិងចែកចាយបារី និងបម្លែង គ្រាប់ធញ្ញជាតិ ទៅជាផលិតផលបារី សង្ស័យថា! គ្មានច្បាប់អនុញ្ញាតបានត្រឹមត្រូវនេះ គឺស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យ CRT News យេីងដឹងថា ÷ ទីតាំងផលិតនិងចែកចាយផលិតផលបារី ដែលសង្ស័យថា!  គ្មានការអនុឡោមតាមច្បាប់ទម្លាប់ត្រឹមត្រូវនោះ ការនាំចូលមកនូវធាតុផ្សំជាឆ្នាំជក់ គឺមានភាពមិនប្រក្រតី មិនដឹងថា តេីវត្ថុធាតុដើមដែលនាំចូលមកផលិតជាថ្មាំជក់នេះ តេីយកចូលមកពីប្រទេសណាពិតប្រាកដនោះទេ? រីឯរាល់ការចេញចូលរាល់បុគ្គលិកគឺត្រូវបានរឹតបន្តឹងខ្ពស់ ដែលមានតែក្រុមសន្តិសុខយាមទ្វារ និងមេការគ្រប់គ្រងចាំមេីលផ្លូវ តែប្រសិនបេីមាន អ្នកប្លែកមុខចូលមកតំបន់នេះវិញ គឺមានអ្នកអោយការណ៍តាមអាកូមឬទូសព្ទ ហាក់ដូចជាតំបន់ សិត្បូ នេះក្រុមពួកនេះទិញដាច់តែម្តងផងដែរ ចំណែកឯរាល់ការចល័ត ឬចេញចូលទំនិញវិញ ត្រូវបានដឹកចេញចូលដោយមានមេការ និងមានអ្នកចាំមេីលផ្លូវ តាំងពីផ្លូវចូល ដល់ផ្លូវក្នុងរោងចក្រផលិតតែម្តងដោយមានឆ្គកដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងបន្តទៀតថា÷ ក្លិននិងឧស្ម័នដែលសាយភាយចេញពីឡរោងចក្រផលិតបារីនេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់សិត្បូ នេះយ៉ាងខ្លាំង គឺធ្វើឲ្យពួកពិបាកក្នុងការរស់នៅជាខ្លាំង និងជាពិសេសប៉ះពាល់ដល់កូនៗ របស់ពួកគាត់តែម្តង ហើយប្រសិនបើអ្នកដែលមានស្មារតីទន់ខ្យោយ វិញ ត្រូវចល័តទីឬជួលផ្ទះនៅទីតាំងផ្សេងៗផងដែរ ដេីម្បីជ្រកកោនព្រោះក្រុមផលិតនិងចែកចាយបារីនេះមានអំណាចខ្លាំងណាស់ សូម្បីអាជ្ញាធរមិនហ៊ានទៅក្បែរផង។

សូមបញ្ជាក់ផងដែរថា÷ ទីតាំងផលិតនិងចែកចាយរុក្ខជាតិ ផលិតផលបារីខាងលើនេះកន្លងមកធ្លាប់មានបងប្អូនប្រជាពលរដ្ឋប្តឹងតវ៉ា ពីផលប៉ះពាល់ ហើយក៏មានអាជ្ញាចេញលិខិតព្រមានផងដែរ។

បណ្តាញផ្សព្វផ្សាយអង្គភាពពត័មាន CRT News យេីង បានទំនាក់ទំនងលោក សែត វន្នី ចៅសង្កាត់សិត្បូ ដោយលោកបាន បព្ជាាក់តាមប្រព័ន្ធ
តេឡេក្រាមថា ÷ រោងចក្រផលិតជាថ្នាំជក់នេះ មិនទាន់មានច្បាប់អនុញ្ញាតពីអាជ្ញាធររបស់លោកនៅឡើយទេ ក៏រោងចក្រផលិតបារីនេះក៏បានដំណេីរការជាយូរយារណាស់មកហេីយដែរ (នេះជាការបព្ជាាក់ពីលោកចៅសង្កាត់សិត្បូ) ដោយបងប្អូនប្រជាពលរដ្ឋលោកឆ្ងល់ថា ! ប្រសិនបើមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហេតុអ្វីរោងចក្រផលិតបារីនេះ អាចដំណើរទៅបានរាប់ឆ្នាំទៅបាន? ឬម្ចាស់រោងចក្រផលិតបារីនេះមានអំណាច និងឥទ្ធិពលខ្លាំងទេីបអាចដំណើរការយ៉ាងរលូនដូច្នេះបាន? មហាឆ្ងល់ទៀតថា÷ បេីគិតពីចំណូលចូលជាតិវិញ តាំងពីរាប់ឆ្នាំមកនេះ គឺមិនក្រោមរាប់សិបលានដុល្លានោះទេ! នេះហើយដែលជាកត្តាធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋ។

អង្គភាពព័ត៌មាន CRT News យេីង បានបន្តសុំផ្តល់កិច្ចសម្ភាសន៍ពី លោក ជឿន វិចិត្រ នាយករដ្ឋបាលក្រុងតាខ្មៅ ដោយបព្ជាក់យ៉ាងខ្លីថា កំពុងជាប់ប្រជុំ ខណៈលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ CRT News យេីងមិនអាចផ្តល់កិច្ច សម្ភាសន៍បានឡើយ ព្រោះមិនអាចរកលេខទំនាក់ទំនងបាន។

មហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានដាក់ចម្ងល់ក៏ដូចជាបានលើកឡេីងថា ÷ទីតាំងរោងចក្រផលិត និងចែកចាយផលិតផលបារីនេះ ចុះហេតុអ្វីមិនដាក់ស្លាកយីហោឬ សហគ្រាស សិប្បកម្មផ្សេងៗឬមួយ ខ្លាចបង់ពន្ធចូលរដ្ឋត្រឹមត្រូវ អស់លុយច្រើន ជាជាងទុកលុយចែកបក្សពួកខ្លួនដាក់ហោប៉ៅ វិញប្រសើរជាង? ប្រជាពលរដ្ឋលោក ក៏សូមសំណូមពរ សូមស្ថាប័នពាក់ព័ន្ធ ឬក្រសួងនិងមន្ទីរដែលពាក់ព័ន្ធផ្សេងៗទៀត ដូចជា ÷ក្រសួងបរិស្ថាន, សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជាដើម សូមមេត្តាចុះអធិការកិច្ចផងទាន! ។

បងប្អូនប្រជាពលរដ្ឋខេត្តកណ្តាល ជាពិសេសប្រជាពលរដ្ឋសង្កាត់សិត្បូ សុំសំណូមពរ ឯកឧត្តម គួច ចំរើន  អភិបាលខេត្តកណ្តាល ដែលលោកទេីបមកកាន់តំណែងថ្មីៗ សូមមេត្តាចាត់វិធានការណ៍ និងមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យចំពោះទីតាំងដែលផលិតបារី ទីតាំងខាងលើនេះផងទាន !
ដែលសង្យ័យថា ខុសច្បាប់ បណ្តាលឲ្យខូចខាតសុខភាពអ្នកប្រើប្រាស់ និងស្រាវជ្រាវរកប្រភព តេីសារធាតុផ្សំចេញជាថ្មាំជក់នេះ ប្រភពនាំចូលពីប្រទេសណា? តេីមានច្បាប់នាំចូលប្រទេសកម្ពុជាត្រឹមត្រូវដែរឬទេ?

ប្រជាពលរដ្ឋក៏សូមសំណូមពរឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់នាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួង មកធ្វើការស៊ីបអង្គេត ករណីជនបរទេសមកធ្វើជំនួញ ក្នុងព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ម្ចាស់ទីតាំងរោងចក្រផលិតនិងចែកចាយផលិតផល និងគ្រាប់ធញ្ញជាតិញៀន បម្លែងជាបារី ថ្នាំជក់ ដែលសង្ស័យ ! គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនិងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ នេះផង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី !!!

បណ្តាញផ្សព្វផ្សាយពត៌មាន CRT News យេីង !គ្មានចេតនាញុះញង់ ដាក់សម្ភាធដល់បុគ្គលណា ឬស្ថាបន័អង្គភាពណាឡេីយ!!! គឺក្នុងន័យគិតពីសុខទុក្ខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ និងថវិកាចូលជាតិតែប៉ុណ្ណោះ ជាពិសេសរិះគន់ក្នុងន័យស្ថាបនា ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអណត្តិទី៧នេះ។

បណ្តាញផ្សព្វផ្សាយគេហទំព័រ CRT News យេីងខ្ញុំនឹងរងចាំការបំភ្លឺបកស្រាយគ្រប់ភាគីពាក់ព័ន្ធ នូវរៀងរាល់ម៉ោងនិងគ្រប់ពេលវេលា នៃច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top