ជាប់ដូចសម្លកំពឹស ! ACU សម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី

CRT News


រាជធានីភ្នំពេញ÷ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថារកស៊ីវាយថ្ម និងធ្វើផ្លូវ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា÷ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា÷ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់នីតិវិធីសួរនាំ អាចធ្វើមិនទាន់ ដោយរង់ចាំទៅដល់ថ្ងៃស្អែកទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា÷ លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងធ្វើផ្លូវ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top