សុីខ្លាំងពេក! ឥឡូវបែកពោះហើយ!!! ឃុំខ្លួននាយកទីចាត់ការផែនការវិនិយោគនិងបក្សពួក២នាក់ទៀត ,ពុករលួយទំនិញគេចពន្ធតាមច្រកព្រំដែន និងលុយដេញថ្លៃគំរោងនានា មជ្ឈដ្ឋានទូទៅស្នើសុំACU ស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត

CRT News



ខេត្តតាកែវ ៖ នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ លោក ហេង វុទ្ធី និងបក្សពួកជាមន្រ្តី
២នាក់ទៀត ជាកូនចៅរបស់ខ្លួន ដែលអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០២៤ កន្លងទៅនេះ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តតាកែវ នៅថ្ងៃទី០៧ ខែវិច្ឆិការ
ឆ្នាំ២០២៤ដោយចោទប្រកាន់ចំនួន៣បទល្មើស។

លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តតាកែវ បាន ប្រាប់បណ្តាញសារព័ត៌មាន
ឲ្យដឹងថា ៖ មន្រ្តីទាំង៣នាក់ខាងលើត្រូវបានចោទប្រកាន់តាមច្បាប់ប្រឆាំងអំពើពុករលួយ លើមាត្រា៣៥ ពីបទ «រំលោភអំណាច និងពុករលួយមាត្រា៣៨ នៃច្បាប់ស្ដីពីសំអាតប្រាក់ និងមាត្រា៧៦ នៃច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ»។

មន្ត្រីសាលាខេត្តតាកែវ៣នាក់ រួមមាន៖ លោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ យន់ សុធន់ មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ យកទៅសួរនាំនៅអង្កភាពប្រឆាំងអំពើពុករលួយ ហើយនៅថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២៤ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងខេត្តតាកែវវិញ ហើយត្រូវបានចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារខេត្តតាកែវជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា ៖ នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ លោក ហេង វុទ្ធី គឺសង្ស័យពាក់ព័ន្ធទៅនិងពុករលួយក្នុងការដេញថ្លៃគម្រោងនានា និងជាពិសេសទៀតគឺជាប់ពាក់ព័ន្ធទៅនិងការចូលទំនិញគេចពន្ធ និងខូចគុណភាពពីប្រទេសវៀតណាម តាមច្រកនានាក្នុងទឹកដីខេត្តតាកែវ។

មជ្ឈដ្ឋានទូទៅនិងសង្គមសុីវិល សូមសំណូម អង្គភាពប្រឆាំងអំពើពុករលួយ ACU មេត្តាស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាបន្តទៀត ដេីម្បីយកមកអនុវត្តន៍ទោសដែរ អោយមានតម្លាភាពគ្នា កុំអោយដូចពាក្យថា តូចសុីតាមតូច អាធំរួចខ្លួន ។

បើយោងតាមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ «បទរំលោភអំណាច» បានចែងថា អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ ១០ដប់លានរៀល។ បទល្មើសនេះត្រូវផ្តន្នាទោសដាក់ពន្ធនាការពី៥ឆ្នាំ ទៅ១០ឆ្នាំ ប្រសិនបើបទល្មើសនេះមានប្រសិទ្ធភាព៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top