គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត2គ្រឿងបុកគ្នា លេីផ្លូវល្បឿនលឿន បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នឹងរបួសជាច្រេីននាក់

CRT News

ខេត្តកំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2024នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ 92+700 ស្ថិតនៅភូមិទី6 ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 

មានរថយន្ត 01គ្រឿង ម៉ាក Lexus RX300 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេទស្រី អាយុ28ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីកបរ មកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច ក្នុងគន្លងផ្លូវធម្មតា ( ភ្នំពេញ ទៅ ព្រះសីហនុ ) មកដល់ចំណុចខាងលើមានការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាកចូលគន្លងវ៉ាជែង ហើយក៏ត្រូវរថយន្ត01គ្រឿង FORD RANGER ពណ៌ស ស៊េរីឆ្នាំ2024 ស្លាកលេខភ្នំពេញ2BY-3110 បេីកបរដោយឈ្មោះ លុក ចិន្តា ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិត្នោតជ្រុំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ NOG CHEE HOU ភេទប្រុស អាយុ36ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ Lexus ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយ ដែលកំពុងបើកបរស្របទិសគ្នា។ 

ហេតុការណ៍គ្រោះថ្នាក់ខាងលេី បានបណ្តាលឲ្យគ្រោះថ្នាក់មនុស្សស្លាប់០១នាក់ ប្រុស ឈ្មោះ

ជឹម សុភ័ស្ស ស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ បានជួយអន្ដរាគមន៍សម្រួលយកវត្ថុតាងទាំងពីរមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីបន្ដនីតិវិធីច្បាប់៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top