រថយន្តប្រភេទV1ធុនធំៗដឹកទំនិញ​លើស​ទម្ងន់ជាច្រេីនគ្រឿង ទៅព្រំដែនវៀតណាមកំពុងបំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរ ,អាចសង្ស័យជាប្រភេទទំនិញគេចពន្ធ?

CRT News

ខេត្តស្វាយរៀង៖ មួយរយ:នេះមានរថយន្តធុនធំយីឌុបប្រភេទV1ជាច្រើនគ្រឿងដែលដឹកទំនិញហៀពេញទ្រុង សង្ស័យជាប្រភេទទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វាព្រំដែន ដោយមានការផ្ទេរដាក់ក្នុងឃ្លាំង​ស្តុកទំនិញចំនួន៣ទីតាំង គឺនៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តវៀតណាមឆ្លងដែនមកដឹក​បន្តយក​ទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខានឡើយ។ ដែលករណីនេះបានបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី០៥ តុលា ​ឆ្នាំ​២០២៤នេះ ស្ថិតនៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែននៃច្រករបៀងសំយ៉ោង ដោយស្ថិតនៅឃុំ​សំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។


ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា÷ មានរថយន្តយីឌុបធុនយក្សV1 ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត សង្ស័យជាទំនិញគេចពន្ធ? បានមកផ្ទេរដាក់ក្នុងឃ្លាំងដែលនៅជិតប៉ុស្ត៍ច្រករបៀងព្រំដែនសំយ៉ោងក្នុងមួយថ្ងៃៗចាប់ពី០៥ទៅ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពី ១៥០គ្រឿងនោះទេ! ដែលសង្ស័យជាទំនិញគិចពន្ធ? និងជាប្រភេទទំនិញតម្រូវការរបស់ប្រជាពលរដ្ឋរួមមានដូចជា ÷ ស្កសរ និងដុំក្រណាត់ទាំងគីបៗ និងទំនិញជាច្រើនមុខផ្សេងៗទៀត គឺគេដាក់ក្នុងទៃបិទជិតដោយមិនអាចដឹងថាជាទំនិញអ្វីឡេីយ? ដែលតាមប្រជាពលរដ្ឋ បានឲ្យដឹងថាឡានដឹកទំនិញចំណុះ៤៥តោនទៅ៥០តោន បន្ទាប់មកក៏មានរថយន្តវៀតណាមនិងត្រាក់ទ័រសណ្តោងរ៉ឺម៉កមកផ្ទេរដឹកឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង ឮស្នូរសម្លេងម៉ាសុីនទ្រហឹងលាន់រម្ពងចាប់ពីម៉ោង៥និង៣០នាទីល្ងាចរហូតដល់យប់ពាក់កណ្តាលអាធ្រាតដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ ។ ប្រជាពលរដ្ឋបានបព្ជាក់ទៀតថា÷ ច្រករបៀងសំយ៉ោងនេះមានប៉ុស្ត៍ទាហានវរៈការពារព្រំដែនគោកនៃប្រតិបត្តិការសឹករងស្វាយរៀង មានប៉ុស្តិ៍នគបាលវរៈការពាព្រំដែនលេខ៦០៩និងមានមនុស្សស្លៀកពាក់ស៊ីវិលដែលមហាជនតែងហៅថាចៃគយ ដាក់កុងត្រូលជជុះ​ចាំយកលុយក្បាលរថយន្តទាំងយប់ទាំងថ្ងៃគឺមិនឃើញមន្ត្រីគយមកពិនិត្យទំនិញបង់ពន្ធទេ! ដែលសង្ស័យគេបានរត់ការដល់មេៗក្នុងតំបន់នោះ​រួចរាល់ហេីយមេីលទៅ? ។


មហាជនទូទៅមានការព្រួយបារម្ភយ៉ាងខ្លាំងហើយបានលើកឡើងថា÷ បើអាជ្ញាធរមានសមត្ថកិច្ចគ្មានចំណាត់ការនោះទេ រថយន្តដឹកទំនិញលើសទម្ងន់ទាំងនេះនិងបង្កឲ្យផ្លូវស្រុតខូចក្លាយជាល្បាប់រអឹលនិងរបើកទាំងដុំថ្មៗ គឺធ្វើឲ្យពិបាកធ្វើដំណើយ៉ាងខ្លាំងជាពិសេសដឹកកសិផលនៅរដូវច្រូតកាត់ខាងមុខហើយផ្លូវក្រាលកៅស៊ូ ដែលថវិការជាតិក៏និងអាចស្រុតខូចនៅថ្ងៃខាងមុខជាមិនខាន ។


ទាក់ទិនករណីនេះដែរ CRT News

មិនអាចរកការបំភ្លឺ ពីលោក រស់ ភឿន មេប៉ុស្តិ៍ច្រករបៀង​សំយ៉ោងបាននោះទេ 

ទូរសព្ទ័មិនចូល ខណ:អង្គភាពយេីងមិនអាចទំនាក់ទំនង លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងបានទេដោយអង្គភាពសារពត៌មានយេីងមិនមានលេខទូសព្ទ។


អង្គភាពសារពត៌មាន CRT New យេីងផ្សព្វផ្សាយគ្មានចេតនាញុះញង់ដាក់សម្ភាធដល់បុគ្គលណាឬអង្គភាពណាម្នាក់ឡេីយ គឺក្នុងន័យខ្លាចបាត់ចំណូលចូលជាតិនិងខូចខាចផ្លូវជាតិដែលជាថវិការរបស់រដ្ឋតែប៉ុណ្ណោះ និងជាពិសេសរិះគន់ក្នុងន័យស្ថាបនាក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអណត្តិទី៧នេះ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top