ទំនិញគ្រប់ប្រភេទពិសេសម៉្សៅមីទាំងឡានធំៗតាមច្រកភ្នំឌិន នៅតែបន្តចេញយ៉ាងរលូន ខណៈមន្ត្រីគយហាក់មិនខ្វល់ពីសុខភាពអ្នកប្រើប្រាស់ និងហិនហោចផ្លូវជាតិលេខ២ ចេញផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

CRT News


ខេត្តតាកែវ ៖ ឈ្មួញនៅតែបន្តនាំទំនិញគ្រប់ប្រភេទជាច្រើនមុខ យ៉ាងមមាញឹកមិនថាយប់ឬក៏ពេលថ្ងៃនោះទេ! ដែលខណ:
តាមច្រករបៀងតូចៗជាច្រេីននៅក្នុងទឹកដីខេត្តតាកែវត្រូវបានហាមឃាត់មិនអោយនាំចូល (នេះបេីតាមការបព្ជាក់ពីមន្ត្រីតាមច្រករបៀង លោកបានបព្ជាក់បន្ថែមទៀតថា៖ រាល់ទំនិញចេញចូលគឺមិនពាក់ព័ន្ធជាមួយនឹងប៉ូលិសបន្តោប្រវេសន៍ទេគឺសួរខាងគយ)។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យ CRT News ដឹងថា ៖
បច្ចុប្បន្ននេះជាតម្រូវការបាច់បរិភោគរបស់ពួកគាត់ និងជាតម្រូវចាំបាច់របស់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានផងដែរមិនថា បន្លែ, ផ្លែឈើ, ត្រីសាច់ និងភេសជ្ជៈ រួមនិងរបស់ប្រើប្រាស់ផ្សេងៗ គឺនៅតែបន្តនាំចូលតាមច្រកអន្តរជាតិភ្នំឌិនជាហូរហែការដោយឡានធុនធំៗនិងបន្តសាងតាមរថយន្តតួរីសមករាជធានីភ្នំពេញឬតាមបណ្តាខេត្តមួយចំនួនផងដែរ។

ប្រជាពលរដ្ឋបានលេីកឡើងបន្តទៀតថា ៖ ឡានប្រភេទ V1ធុនធំៗជាច្រេីនរយគ្រឿងក្នុងមួយថ្ងៃៗ
ដឹកគ្រឿងដែក, ស្រូវអង្ករ, និងជាពិសេសគឺដឹកម៉្សៅមី ចូលមកស្រុកខ្មែរនិងបន្តស្តុកតាមបណ្តាឃ្លាំងនានាជាច្រេីននៃស្រុកគីេីវង្ស ខេត្តតាកែវ ហើយបន្តចូលទៅចែកចាយក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានាតាម តម្រូវការរបស់អតិថិជន។


ពិតណាស់! គ្រឿងបរិភោគជាតម្រូវការរបស់មនុស្សជាតិផងទាំងឡាយ ពួកគាត់ជាអ្នកបរិភោគដោយផ្ទាល់មាន ៖ បន្លែ, ផ្លែឈើ ,ត្រី សាច់ ផ្សេងៗទៀត គឺពិតជាចាំបាច់ណាស់សម្រាប់ពួកគាត់។ ដូច្នេះពួកគាត់តាមរយ:
អង្គភាពព័ត៌មាន CRT News សំណូមពរដល់មន្ត្រីគយច្រកទ្វារអន្តរជាតិភ្នំឌិន មេត្តាពិនិត្យគុណភាពអោយបានត្រឹមត្រូវផង មុននឹងអនុញ្ញាតឱ្យនៅចូលប្រទេសកម្ពុជា ព្រោះវាធ្វើអោយប៉ះពាល់ដល់សុខភាពពួកគាត់អ្នកប្រើប្រាស់ និងកូនៗផងដែរ។

ប្រជាពលរដ្ឋដែលរងនូវការប្រេីប្រាស់ (បរិភោគ) គ្រឿងបរិភោគនិងគ្រឿងទេសផ្សេងៗ ដែលនាំចូលពីវៀតណាមតាមច្រកព្រំដែនអន្តរជាតិភ្នំឌិន រួមទាំងអ្នកដែលប្រើប្រាស់ផ្លូវជាតិលេខ២ ពីច្រកព្រំដែនអន្តរជាតិភ្នំឌិន នៃខេត្តតាកែវ សុំសំណូមពរ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ ដែលលោកទេីបមកកាន់តំណែងថ្មីៗ សូមមេត្តាចាត់មន្ត្រីជំនាញចុះមកធ្វេីអធិការកិច្ចច្រកព្រំដែនអន្តរជាតិភ្នំពេញឌិននេះផងទាន! ជាពិសេសតាមបណ្តាឃ្លាំងស្តុកម្សៅមីជាច្រេីន ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ហើយបន្តចែកចាយតាមបណ្តារាជធានី-ខេត្តផ្សេងៗទៀត តេីមានច្បាប់និងគុណភាពត្រឹមត្រូវដែរឬទេសំរាប់អ្នកប្រេីប្រាស់? តេីការនាំចូលទំនិញផ្សេងបានចូលររដ្ឋត្រឹមត្រូវដែរឬទេ? តើការនាំចូលមាន បន្លែ ,ផ្លែឈើ, ត្រី, សាច់ជ្រូក, មាន់,ទា ជាដើម តេីបានពិនិត្យត្រឹមត្រូវដែរឬទេ?

មហាជនទូទៅបានលេីកឡេីងក៏ដួចជាសម្តែងនូវការហួសចិត្តផងដែរ ចំពោះគយច្រកភ្នំឌិន និងអាជ្ញាធរពាក់ព័ន្ធ ហេតុអ្វីបណ្តែតបណ្តោយឲ្យឡានប្រភេទធំៗ ដឹកលើសចំណុះពោរពេញហៀរដំបូល បំផ្លិចបំផ្លាញផ្លូវជាតិលេខ២ ដែលជាថវិការរបស់ជាតិទៅវិញ?។

អង្គភាពព័ត៌មាន CRT News យេីងមិនអាចសុំការបំភ្លឺពីលោក ស៊ុន ឆាយ មេគយធំខេត្តតាកែវ បានទេពេលនេះ ដោយលោកមិនលេីកទូរស័ព្ទ ខណ:ប្រធានសាខាគយច្រកភ្នំឌិន យេីងមិនមានលេខទំនាក់ទំនងបានទេ ប៉ុន្តែលោក អ៊ុក គឹមកន្និដ្ឋា នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកភ្នំឌិន លោកបានបព្ជាក់ថា ៖ រាល់ជនបរទេសដែលចេញចូលតាមច្រកភ្នំឌិននេះ គឺត្រូវវៃប៉ាស្ទ័រ រួមទាំងវៀតណាមផងដែរ ដែលជាអ្នកដេីរលក់ឆ្នោតរួមនិងចូលមករកសុីផ្សេងៗនៅទឹកដីស្រុកគីរីវង្សខេត្តតាកែវផងដែរ។

អង្គភាពសារព័ត៌មាន CRT News  យើងខ្ញុំផ្សព្វផ្សាយដេីម្បីជាប្រយោជន៍ដល់សង្គមជាតិតែប៉ុណ្ណោះ គឺដេីម្បីសុខភាពប្រជាពលរដ្ឋខ្មែរ រួមនិងចំណូលថវិការចូលជាតិតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧នេះ គឺគ្មានចេតនាញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។

អង្គភាពព័ត៌មាន CRT News យេីងខ្ញុំនិងរងចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធនូវរៀងរាល់ម៉ោងតាមច្បាប់ស្តីពីរបបសារពត៌មាន៕



















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top