ជនសង្ស័យជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហេីយ

CRT News


រាជធានីភ្នំពេញ ៖ ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅពេលនេះកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើសហើយ គឺឈ្មោះ កាម៉ារូទីន ស៊ូហៃមី មុខរបរជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម។


នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា÷ កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរង គ្រោះចំនួន០៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំចំនួន០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។


នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាពទេ ដោយគេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។


ជាមួយគ្នានេះ សមត្ថកិច្ចបន្តស្រាវជ្រាវរកភស្តុតាង និងស្វែងរកកុមាររងគ្រោះផ្សេងទៀត៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top