អនុរក្សម្នាក់ ត្រូវបានផ្អាកតួនាទីព្រោះប្រព្រឹត្តខុសនឹងវិន័យ

CRT News


ខេត្តកណ្តាល៖ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា មានមន្ត្រីអនុរក្សម្នាក់ ត្រូវបានផ្អាកពីតួនាទី ព្រោះប្រព្រឹត្តខុសនឹងវិន័យ។


ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨៖១០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីអនុរក្សដែលមានវ័យ៥២ឆ្នាំរូបនេះ បានយកទូរស័ព្ទជាប់ខ្លួនចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរស័ព្ទនៅបន្ទប់ទឹក ពេលកូនទូរស័ព្ទមក។ មន្ត្រីអនុរក្សរូបនេះ បម្រើការនៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនរ៉ូតា ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


ចំណាត់ការចំពោះការប្រព្រឹត្តខុសវិន័យនេះ ប្រធានមណ្ឌលបានសម្រេចផ្អាកតួនាទីពីអនុរក្ស មកនៅគណៈកម្មការកណ្តាលវិញ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top