រដ្ឋបាលខេត្តកំពត បញ្ជាឱ្យប្រមូលបញ្ជីសេវាកម្មទេសចរណ៍គ្រប់ប្រភេទទុក ករណីមានកន្លែងណាលក់ឡើងថ្លៃខុសប្រក្រតី ចាត់វិធានការភ្លាមៗ

CRT News


ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពត បានបញ្ជាដល់មន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការ ប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត តម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យ ក្នុងករណីមានភាពមិនប្រក្រតីលើតម្លៃនៃការស្នាក់នៅហូបចុក ទាំងថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា ក្នុងរណីមានភាពមិនប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការភ្លាមៗ។

បើយោងតាម​ Facebook ផ្លូវការរបស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា សាធារណជន ភ្ញៀវទេសចរ​ដែលទៅកម្សាន្តនៅខេត្តកំពត ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពត មានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំង និងតម្លៃនោះ ផ្ញើចូលផេករបស់រដ្ឋបាលខេត្តកំពត ដើម្បីឱ្យរដ្ឋបាលខេត្តធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top