រាជធានីភ្នំពេញ ៖ នារសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ប្រភេទអនឡាញ (ឡូតូ, មាន់ជល់, បៀការ៉ាត់...) លេងអាប៉ោង និងខ្លាឃ្លោក នៅពេលយប់ផងដែរ ។
ដោយបានឃាត់ខ្លួនម្ចាស់ទីតាំង និងបុគ្គលិកស្រីបានចំនួន០២នាក់ បញ្ចូនទៅប៉ស្តិ៍នគរបាលចោមចៅទី៣ ព្រមទាំង
សម្ភារៈមួយចំនួនទៀតផងដែរ។
ដែលទីតាំងខាងលេីនេះ ស្ថិតនៅ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រីឯទីតាំងហាងកាហ្វេ ភូមិតំណាក់ត្រយឹង ម្តុំ (បុរីសន្តិភាព២) ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបាន
ដកហូតសម្ភារ:ម៉ាស៊ីនកុំព្យូទ័រ ចំនួន០២។
រីឯទីតាំងហាងកាហ្វេ ចំនួន០២កន្លែងទៀត ដកហូតម៉ាស៉ីន ចំនួន០៣គ្រឿងស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយអាជ្ញាធរបានណែនាំធ្វេីកិច្ចសន្យាអោយបញ្ឈប់ការលួចបេីកលេងល្បែងសុីសងបន្តទៀត ប្រសិនបេីនៅតែលួចបេីកលេងល្បែងខុសច្បាប់ទៀត នោះអាជ្ញាធរនឹងចាត់ការតាមនិតិវិធីច្បាប់ហេីយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងខណ្ឌពោធិ៍សែនជ័យ លោកបានអបអរសាទរយ៉ាងក្រៃលែងចំពោះការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ពីសំណាក់ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងសូមចាប់ជាបន្តទៀត គឺដូចភ្លៀងរលឹម ព្រោះល្បែងស៊ីសងខុសច្បាប់ទាំងនេះ នាំអោយពួកគាត់ក្តៅក្រហាយណាស់ក្នុងមូលដ្ឋានណាស់ ដូចជា ៖ ចោរកម្ម, ហឹង្សា, ក្មេងទំនើង, គ្រឿងញៀន។ ជាដេីម។ និងកុំអោយពាក្យចាស់ពោលថា ៖ ខ្មោចស្រុកមិនអោយដៃ ម្តេចខ្មោចព្រៃចូលបាន ? ដូចពួកបេីកលេងល្បែងក្នុងមូលដ្ឋាន និងអ្នកដេីរកាងល្បែង តេីបេីកលេងម្តេចបានបេីមិនឆ្លងកាត់អាជ្ញាធរដែលជាម៉ែឪនោះ?៕