សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចអ្នកឧកញ៉ា ខុង លីស៊ីអាណា ពីទីប្រឹក្សា

CRT News





រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចអ្នកឧកញ៉ា ខុង លីស៊ីអាណា អគ្គនាយិកាក្រុមហ៊ុន ឌីអិនជី គ្រុប (cD N G Group) ពីទីប្រឹក្សា របស់សម្តេច។ 


គួររំឭកថា៖ អ្នកឧកញ៉ា ខុង លីស៊ីអាណា ត្រូវបាន គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេច តែងតាំងជា ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកឧកញ៉ា ខុង លីស៊ីអាណា គឺជាម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ដែលជាប្រភេទអាជីវកម្ម សំណង់ (សាងសង់អគារ) មានទីស្នាក់ការកណ្តាល នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកស្រីអ្នកឧកញ៉ា ត្រូវបានគេស្គាល់ថា ជាម្តាយរបស់លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development និងជាម្ចាស់បុរី ដោនថោន ផ្លូវ ២០០៤ រាជធានីភ្នំពេញ។


សូមជម្រាបថា៖ លោកស្រីឧកញ៉ា ខុង លីស៊ីអាណា ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top