រាជធានីភ្នំពេញ ៖ យោងតាមការលើកឡើងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលបណ្តាញផ្សព្វផ្សាយ CRT News សូមដកស្រង់ទាំងស្រុងដូចខាងក្រោមនេះ ៖
ករណីកូនប្រុស ញ៉ឹប ចេស្តា អាយុ៤ឆ្នាំ រៀននៅសាលាសុវណ្ណភូមិ ចំការដូងទី១ ត្រូវបានមិត្តរួមថ្នាក់ចាក់ខ្មៅដៃចំគ្រាប់ភ្នែក ហើយគ្រូក្នុងថ្នាក់មិនយកទៅសង្រ្គោះបឋម ឬតេប្រាប់ម្តាយគេទេ ថែមទាំងលាក់ទៀត ករណីនេះធ្វើឲ្យរបួសភ្នែកកាន់តែធ្ងន់ធ្ងរឈានទៅមានពិការភាព។
អាណិតនាងជាម្តាយក៍ជាស្រ្តីមានពិការភាព ធ្វើការនៅក្រសួងកិច្ចការនារី ករណីនេះម្តាយក្មេងប្រុសបានដាក់ពាក្យទៅក្រសួងអប់រំ ខ្ញុំក៍បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការប្រចាំការហើយ គ្រូបង្រៀនធ្វើបែបនេះមិនល្អទេ ភូតកុហកប្រាប់ម្តាយក្មេងថា ក្មេងចាក់ភ្នែកខ្លួនឯង !!
រឿងនេះខ្ញុំនឹងមិននៅស្ងៀមឡើយ។
មជ្ឈដ្ឋានទូទៅក៏ដូចជាអាណាព្យាបាលសិស្សដ៏ទៃទៀតផងដែរ លោកសូមសំណូមពរដល់ ឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា តេីមានសំណងបែបណាដល់កុមារារងគ្រោះ?ឬ អាចបិទសាលារៀនមួយនេះ? ចំពោះសាលារៀនសុវណ្ណភូមិសាខាចំការដូង១ ដោយករណីសិស្សនិងសិស្សយកខ្មៅដៃចាក់ភ្នែកសិស្សជាកុមារាម្នាក់ អាយុ៤ឆ្នាំ រហូតពិការភ្នែក ហើយព្យាយាមលាក់បាំងម្តាយនិងអាណាព្យាបាល កុមារាដែលរងគ្រោះថែមទៀត ពីសំណាក់គ្រូបង្រៀន។
CRT News បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក យ៉ុង ចន្ថា ជានាយកសាលាសុវណ្ណភូមិចំការដូងទី១ ដោយលោកគ្រាន់តែបព្ជាក់យ៉ាងខ្លីវិញថា៖ ខាងសាលាកំពុងតែធ្វេីការជាមួយក្រសួងអប់រំយុវជននិងកីឡាហេីយ។
ព្រឹត្តិការណ៍ប្រែប្រួលយ៉ាងណា? បណ្តាញផ្សព្វផ្សាយសារព័ត៌មាន CRT News យេីងនិងមានផ្សាយជូន ទស្សនិកជនជាបន្តទៀតនៅពេលក្រោយ៕