សុីណូគ្មានច្បាប់ !ជ្រកក្រោមអគារដ៏ធំស្គឹមស្កៃមហាសាលលេីផ្លូវជាតិលេខ៣ និងសង្ស័យចរាចរណ៍ជនបរទេសចិននិងឥណ្ឌា អាចពាក់ព័ន្ធនឹងការជំរិតតាមអនឡាញ និងការលាង៤លុយខ្មៅ

CRT News



















ខេត្តកំពង់ស្ពឺ ៖ មហាជនគ្រប់ស្រទាប់វណ្ណៈដែលចរាចរណ៍នៅលើផ្លូវជាតិជាតិលេខ៣ គីឡូម៉ែត្រលេខ៣២ ពិតជាបានឃើញនូវសំណង់អាគារដ៏ធំស្គឹមស្កៃមហាសាល ដែលមានផ្ទៃដីខ្ទង់រយហិកតា ដែលសំណង់ខ្លះជាខន់ដូ ខ្លះទៀតជាប្រភេទវីឡាតឿ និងខ្លះទៀតជាអាគារផ្សេងៗ ជាដេីម។ល។


យោងតាមប្រភពពីបុគ្គលិកដែលបានផ្តល់ឱ្យអង្គភាពព័ត៌មាន CRT News យេីងដឹងថា ៖ ទីតាំងអាគារដ៏មហាសាលនេះ គឺជាកាស៊ីណូអត់មានច្បាប់ទម្លាប់និងគ្មានស្លាកយីហោនោះទេ ដោយបង្កប់នូវប្រភេទល្បែងស៊ីសងដូចជា ៖ បៀការ៉ាត់,រុឺឡែត,ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទផ្សេងៗជាដេីម។ល។ ដោយមានទាំងជនជាតិចិន, ជនជាតិឥណ្ឌា និងជនជាតិវៀតណាម ដោយសង្ស័យថាចូលមករស់នៅដោយគ្មានច្បាប់ រួមទាំងមានការប្រេីប្រាស់និងជួញដូរនូវគ្រឿងញៀន រួមទាំងសង្ស័យមានការពាក់ព័ន្ធទៅនឹងការជំរិតតាមអនឡាញ និងលាងលុយខ្មៅផងដែរ។ សូមបញ្ជាក់ថា ៖ ទីតាំងខាងលើនេះស្ថិតក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៣២។


ប្រភពព័ត៌មានបានបន្តឱ្យ CRT News ដឹងទៀតថា ៖ ជនជាតិចិន,ឥណ្ឌា ដែលសង្ស័័យចរាចរណ៍ចូលមកក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយគ្មានច្បាប់ទាំងនោះគឺស្ថិតក្រោមការឃ្លាំមើលដោយយកចិត្តទុកដាក់តឹងរឹងបំផុតពីសំណាក់មេក្រុមសន្តិសុខដែលម្ចាស់អាគារនោះដាក់មកចាំការពារ។ ដែលសូម្បីតែចេញចូលមិនអនុញ្ញាតឱ្យដេីរពាសវាលពាលកាលនោះទេ តែប្រសិនបើត្រូវចល័តទីតាំងជនជាតិចិននិងឥណ្ឌាយកទៅកន្លែងណា?មេការឬអ្នកគ្រប់គ្រងនោះជាអ្នកចាត់ចែងអោយទៅដោយមានអ្នកតាមការពារដល់គោលដៅផងដែរ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា ៖ ចិនទាំងនោះតែងតែបង្កហឹង្សាវៃតប់គ្នា ពេលខ្លះជ្រុះគ្រឿងញៀនទាំងស្បោងពីកាបូប ខណៈនោះមេសន្តិសុខប្រចាំអាគារនោះបានចាប់ភ្លាមៗនិងដោះស្រាយរឿង(បិទពត៌មាន)ជាថ្នូរលុយរាប់មុឺដុល្លារទៀតផងដែរ។  


CRT News បានទំនាក់ទំនងសុំកិច្ចសម្ភាសន៍ពីលោក សេង សេដ្ឋា មេប៉ុស្តិ៍អង្គពពេល ៖ លោកតបវិញថា ! មិនបានដឹងពីទីតាំងដែលម្ចាស់អាគារនេះលួចបេីកល្បែងកាសុីណូអត់ច្បាប់ និងការចរាចរណ៍ជនជាតិចិន, វៀតណាម,ឥណ្ឌា រួមទាំងជួញដូរនិងប្រើប្រាស់ចែកចាយគ្រឿងញៀននោះទេ ហើយក្រោយពីទទួលបានពត៌មានពីអង្គភាព CRT News លោកនិងរាយការណ៍បន្តទៅថ្នាក់លើ(មេ)លោកបន្តទៀត។ខណ:លោកមេឃុំ អង្គពពេល  CRT News ទំនាក់ទំនងទៅលោកកំពុងរវល់ប្រជុំ ។ដោយឡែកលោក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានប្រាប់ឲ្យ CRT News ដឹងថា ÷ ទីតាំងខាងលើនេះជាអតីតរោងចក្រដំណាប់ស្វាយ ដែលបានបិទមួយរយៈហើយ កន្លងមកនេះ ! ពត៌មានយេីងបន្តសួរលោកទៀតថា ÷ រោងចក្រដំណាប់ស្វាយដែលកន្លងមក មន្ទីរគ្រឿងញៀន ដែលដឹកនាំបព្ជារផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ចុះបង្ក្រាបគ្រឿងញៀនរាប់សិបតោន កាលពីប៉ុន្មានឆ្នាំថ្មីៗនោះឬមែន? លោកស្ងាត់ ! ដោយលោកមិនបានបព្ជាក់អ្វីបន្ថែមទៀតទេ ដោយលោកអធិការបានត្រឹមតែប្រាប់ថា លោកទេីបមកកាន់តំណែងជាអធិការស្រុកគងពិសីនេះទេីបបានថ្មីៗនេះទេ រីឯពត៌មានអ្វីបន្ថែមលោកសុំមិនផ្តល់កិច្ចសម្ភាសន៍បន្តទៀតនោះទេ។


មជ្ឈដ្ឋានទូទៅបានសំណូមពរដល់ក្រសួងពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់នាយកដ្ឋានជំនាញ មេត្តាចុះធ្វើអធិការកិច្ចនៅមហាទីតាំងអាគារយ៉ាងស្គឹមស្គៃ ដែលស្ថិតនៅទីតាំងលួចលាក់បេីកកាសុីណូអត់ច្បាប់ និងជាទីតាំងសង្ស័យថា មានការនាំចូលជនបរទេសជនជាតិចិន, ឥណ្ឌា, និងវៀតណាម ដោយខុសច្បាប់ ព្រមទាំងសង្ស័យពាក់ព័ន្ធការចាប់ជំរិតតាមអនឡាញ និងលាងលុយខ្មៅផងដែរ។


អង្គភាពសារព័ត៌មាន CRT News យើងខ្ញុំផ្សព្វផ្សាយដេីម្បីជាព្រាបនាំសារពីមូលដ្ឋានរស់នៅនិងស្ថេរភាពក្នុងសង្គមនិងនយោបាយតែប៉ុណ្ណោះ ជាពិសេសក្រោមការដឹកនាំសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាញុះញង់ដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។


អង្គភាពព័ត៌មាន CRT News យេីងខ្ញុំនិងរងចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធនូវរៀងរាល់ម៉ោងតាមច្បាប់ស្តីពីរបបនៃសារពត៌មាន៕















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top