បុរសៗចូរប្រុងប្រយ័ត្ន ! ក្រុមទុច្ចរិតដែលបង្កេីតហ្វេសប៊ុកក្លែងក្លាយតាំងរូបស្រីស្អាត ឆាតឲមេីលរបស់ល្អ , ពេលនេះត្រូវបានកម្លាំងជំនាញខេត្តកណ្តាលបង្ក្រាបបានជនសង្ស័យ៤នាក់

CRT News

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​ចង្អុល​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំ​ជំនាញ​ស្នងការដ្ឋាន​នគរបាលខេត្ដកណ្ដាល​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​កម្លាំង​​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បើក​កិច្ច​ប្រតិបត្ដិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ឆបោក​គំរាមកំហែង ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ល្បិច​បោក​តាម​អន​ឡាញ​ក្នុង​រូបភាព​គំរាម​ទារប្រាក់​) កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៦ និង​៥៩​នាទី ស្ថិត​នៅ​ចំណុច​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។


ប្រភព​ឱ្យ​ដឹង​ទៀត​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ ជា សុខ​ចាន់ ភេទ​ប្រុស ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ជា​មេធាវី​តំណាង​) ។ 


ចំណែកឯ​ជនសង្ស័យ​មាន​ចំនួន​០៤​នាក់ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ 


ទី១-​ ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា ហៅ​ឃ្នូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ក្រុងភ្នំពេញ ។ 


ទី២-​ ឈ្មោះ ស៊ឹ​ម សុខ​ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​ ភូមិ​អូរ​អំបិល ឃុំ​អូរ​អំបិល ស្រុក​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។ 


ទី៣-​ ឈ្មោះ កាន់ ពេជ្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​ភូមិ​លេខ​១ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម។


និង​ទី៤-​ ឈ្មោះ សំ វាស្នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​ ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។


ប្រភព​បន្ត​ថា ៖  ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ មាន​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម​វិជ្ជមាន (+) ។ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ មិន​មានមុខ​របរ​ពិតប្រាកដ​ទេដោយស្នាក់​នៅផ្ទះ​ជួល​ភូមិ​លេខ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។


សូមបញ្ជាក់​ថា ៖ នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ មាន​ជនសង្ស័យ​ជា​ម្ចាស់​គណនី​តេ​ឡេ​ក្រាម​ឈ្មោះ KaKa មាន​ទូរ​សព្ទ​លេខ​ ០១៧ ២៤៧ ៧៣៥ និង​មួយ​ខ្សែ​ទៀត​មាន​លេខ ០៩៦ ៤០៥ ៩៦ ១១ ផ្ញើ​សារ​មក​កាន់​កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ ដែល​មាន​ខ្លឹមសារ​ថា  ៖ ហា​យ​បង​! ខ្ញុំ​ក្រមុំ​បង​ត្រូវការ​អត់​បង ហើយ​បង​ចង់​មើល​ប្រដាប់​អូន​បាន តែ​មុន​ខលប​ង​ផ្ញើ​លុយ​ឱ្យ​អូន​ចាយ​ខ្លះមក​ណា ថែម​ទាំង​បាន​ផ្ញើ​រូប​អាសអាភាស​គ្មាន​សីលធម៌ និង​បាន​ផ្ញើ QR Code របស់​ធនាគារ​វី​ង​មានដែលឈ្មោះ Heng Heng និង​ឈ្មោះ Lita Nou ថែម​ទៀត​ផង​។


ក្រោយមក​ជនសង្ស័យ​បាន​យក​គណនី​តេ​ឡេ​ក្រាម ឈ្មោះ Srey Sor ផ្ញើ​សារ​គំរាម​ទារប្រាក់​ពី​កូនក្តី​របស់​មេធាវី​ថា ៖ 

 «​មក​ពី​ពូ​ទេ​ !ដែល​ចង់​ឲ្យ ចាំ​មេីល​ក្នុង​អន​ឡាញ​ទៅ​ហើយ​ខ្ញុំ​ស្គាល់​ទាំ​ងហ្វេ​ស​ប៊ុ​ក​ប្រពន្ធ​លោកពូ​ទៀត​ខ្ញុំ​ផ្ញើ​អោយ​គាត់​មើល​ម៉​ង បើ​បង​មិន​ចង់​ខ្ញុំ​បង្ហោះ​ទេ​បង​ផ្ញើរ​លុយ​អោយ​ខ្ញុំ​មក​គ្រប់យ៉ាង​ចប់​ខ្ញុំ​លុប​វា​ចោល​ទាំងអស់​» ហើយ​ថែម​ទាំង​បាន​ផ្ញើ​រូបថត​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ប្រពន្ធ​កូនក្តី​របស់​មេធាវី ឈ្មោះ​គណនី Ou Thidapoeuv ផង​ដែរ​។


បើ​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា បានឱ្យ​ដឹង​ថា​ ៖ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៦និង៥៩​នាទី ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា ហៅ​ឃ្លូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ប្រើប្រាស់​គណនី​ឈ្មោះ kaka ដែល​ប្រើ​លេខ​ទូរ​សព្ទ​លេខ ០១៧ ២៤៧ ៧៣៥ និង​មួយ​ខ្សែ​ទៀត​លេខ ០៩៦ ៤០៥ ៩៦១១ បាន​ផ្ញើ​សារ​តាម​តេ​ឡេ​ក្រាម​ទៅ​កូនក្តី​របស់​លោក​មេធាវី​ឈ្មោះ ជា សុខ​ចាន់ អត្តលេខ​៦៦០ មាន​ខ្លឹមសារ​ថា​៖ ហា​យ​បង​ខ្ញុំ​ក្រមុំ​បង​ត្រូវការ​អត់​បង ហើយ​បង​ចង់​មើល​ប្រដាប់​អូន​បាន តែ​មុន​ខលប​ង​ផ្ញើ​លុយ​ឲ្យ​អូន​ចាយ​ខ្លះមក​ណា ខ្ញុំ​ត្រូវការ​ទូរ​សព្ទ​០១​គ្រឿង ហើយ​ផ្ញើរ​ជា​រូបភាព​ទូរ​សព្ទ​ម៉ាក OPPO ស៊េរី A18 តម្លៃ​129$ និង​បាន​ផ្ញើ QR Code របស់​ធនាគារ​វី​ង មានឈ្មោះ Heng Heng និង Lita Nou ថែម​ទៀត​ផង នៅ​ពេល​ដែល​ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា ព្យាយាម​ផ្ញើ​សារ​រំខាន​គាត់​ទៀត កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ ក៏​បាន​ប្លុក (block) ឈ្មោះ KaKa នោះ​ទៅ​។


លុះ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា បាន​យក​គណនី​តេ​ឡេ​ក្រាម ឈ្មោះ Srey Sor ប្រើប្រាស់​លេខ​ទូរ​សព្ទ ០៩៦ ៦៥៥ ៩៥ ៥៣ បាន​ផ្ញើ​សារ​គំរាម​ទា​ប្រាក់​ពី​កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ តាម​តេ​ឡេ​ក្រាម ថា​ ៖ «បង​មិុច​បាន​បង ប្លុក​ខ្ញុំ​ចឹ​ង​? បង​អោយ​ខ្ញុំ​ទៅ​យក​លុយ​ពី​បង ដល់​ខ្ញុំ​សួរ​បង​មិន​តប​ប្លុក​ខ្ញុំ​ទៀត បង​ធ្វើ​ចឹ​ង​មើលងាយ​ខ្ញុំ​ពេក​ហើយ បង​លេង​ជាមួយ​ខ្ញុំ​អស់ហើយ​បង​ចាំ​ចូល​គ្រុប​បង​ បង្ហោះ​អោយ​គេ​ដឹង​ម៉ង,








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top