ចេញផ្សាយនៅថ្ងៃទី24 ខែតុលា ឆ្នាំ2024
ខេត្តកំពង់ស្ពឺ ៖ ក្រោយពីបណ្តាញសារព័ត៌មាន CRT News បានផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងការបេីកល្បែងសុីសងកាសុីណូខុសច្បាប់, សេពនិងជួញដូរគ្រឿងញៀន សង្ស័យជួញដូរជនបរទេសខុសច្បាប់ និងការចាប់ជំរិតតាមអនឡាញព្រមទាំងពាក់ព័ន្ធការលាងលុយខ្មៅផងដែរ។
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី24 ខែតុលា ឆ្នាំ2024 នេះ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តមឧប ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងដោយការចុះបង្ក្រាបផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង ដែលស្ថិតក្នុងភូមិដើមអង្គ្រង ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ32 ស្ថិតនៅលេីផ្លូវជាតិលេខ3។
យោងតាមប្រភពនៃព័ត៌មាន(បឋម)ស្តីពីការប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ដែលភាគច្រើនជាជនជាតិចិន ដែលសរុបប្រមាណជាង 1.000នាក់។
សូមបញ្ជាក់ថា ៖ទីតាំងខាងលើនេះគឺជាកាស៊ីណូ អត់ច្បាប់ និងមានប្រេីប្រាស់ការជួញដូរគ្រឿងញៀន និងការចរាចរណ៍ជបរទេសខុសច្បាប់រួមមាន ៖ជនជាតិចិន ជនជាតិឥណ្ឌា និងវៀតណាមផងដែរ ដោយសង្ស័យថា៖ ពាក់ព័ន្ធទៅនឹងការជំរិតតាមប្រព័ន្ធអនឡាញ និងការលាងលុយខ្មៅផងដែរ។
យោងតាមប្រភពព័ត៌មានបានឲ្យ
CRT News យេីងដឹងទៀតថា ៖ទីតាំងខាងលើជាអតីតរោងចក្រដំណាប់ស្វាយ ដែលបច្ចុប្បន្នជាសំណង់អាគារដ៏ធំស្គឹមស្កៃមហាសាល ដោយមានផ្ទៃដីខ្ទង់រយហិកតា ដែលសំណង់ខ្លះជាប្រភេទខន់ដូ ខ្លះទៀតជាប្រភេទវីឡាតឿ និងខ្លះទៀតជាសំណង់អាគារផ្សេងៗ ដែលកន្លងមកប្រហែលជាង2ឆ្នាំមុន នាយកដ្ឋានប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ចុះបង្ក្រាបផ្ទាល់ក្នុងករណីគ្រឿងញៀនរាប់រយតោនផងដែរ។
យោងតាមប្រភពពីបុគ្គលិកដែលបានផ្តល់ឱ្យអង្គភាពព័ត៌មាន CRT News យេីងដឹងថា ៖ ទីតាំងអាគារដ៏មហាសាលនេះ គឺជាកាស៊ីណូអត់មានច្បាប់ទម្លាប់និងគ្មានស្លាកយីហោនោះទេ ដោយបង្កប់នូវប្រភេទល្បែងស៊ីសងដូចជា ៖ បៀការ៉ាត់,រុឺឡែត,ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទផ្សេងៗជាដេីម។ល។ ដោយមានទាំងជនជាតិចិន, ជនជាតិឥណ្ឌា និងជនជាតិវៀតណាម ដោយសង្ស័យថាចូលមករស់នៅដោយគ្មានច្បាប់ រួមទាំងមានការប្រេីប្រាស់និងជួញដូរនូវគ្រឿងញៀន រួមទាំងសង្ស័យមានការពាក់ព័ន្ធទៅនឹងការជំរិតតាមអនឡាញ និងលាងលុយខ្មៅផងដែរ។
ប្រភពព័ត៌មានបានបន្តឱ្យ CRT News ដឹងទៀតថា ៖ ជនជាតិចិន,ឥណ្ឌា ដែលសង្ស័័យចរាចរណ៍ចូលមកក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយគ្មានច្បាប់ទាំងនោះគឺស្ថិតក្រោមការឃ្លាំមើលដោយយកចិត្តទុកដាក់តឹងរឹងបំផុតពីសំណាក់មេក្រុមសន្តិសុខដែលម្ចាស់អាគារនោះដាក់មកចាំការពារ។ ដែលសូម្បីតែចេញចូលមិនអនុញ្ញាតឱ្យដេីរពាសវាលពាលកាលនោះទេ តែប្រសិនបើត្រូវចល័តទីតាំងជនជាតិចិននិងឥណ្ឌាយកទៅកន្លែងណា?មេការឬអ្នកគ្រប់គ្រងនោះជាអ្នកចាត់ចែងអោយទៅដោយមានអ្នកតាមការពារដល់គោលដៅផងដែរ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា ៖ ចិនទាំងនោះតែងតែបង្កហឹង្សាវៃតប់គ្នា ពេលខ្លះជ្រុះគ្រឿងញៀនទាំងស្បោងពីកាបូប ខណៈនោះមេសន្តិសុខប្រចាំអាគារនោះបានចាប់ភ្លាមៗនិងដោះស្រាយរឿង(បិទពត៌មាន)ជាថ្នូរលុយរាប់មុឺដុល្លារទៀតផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងកំពុងបន្ដសុីបអង្កតរកមេក្លោង ដែលពាក់ព័ន្ធជាមួយនឹងការចរាចរណ៍ជនបរទេសទាំងអស់នេះ ដោយយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕