រដ្ឋសភាបោះឆ្នោតផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងក្រសួងអធិការរកិច្ច ដែលមានសំឡេងគាំទ្រទាំងស្រុង១០៦

CRT News


រាជធានីភ្នំពេញ ៖ នៅទីបំផុត !រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបោះឆ្នោតដើម្បីធ្វើការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងរដ្ឋមន្ត្រីក្រសួងអធិការកិច្ចមកធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍វិញ ដោយសម្លេងគាំទ្រទាំងស្រុងនៃចំនួនសមាជិកសភា ដែលចូលរួមចំនួន១០៦ លើ១០៦សម្លេង ។


ការបោះឆ្នោតបានផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល គឺឯកឧត្តម ហួត ហាក់ មកធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន១០៦រូប ។


ការកិច្ចប្រជុំនេះដែរ ក៏មានវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលរួមផងដែរ ។ សម្តេចមហារដ្ឋសភាធិបការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានមានប្រសាសន៍ថា ៖ យោងតាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រជុំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ សម័យប្រជុំវិសាមញ្ញនីតិកាលទី៧ មានរបៀបវារៈចំនួនគឺការបោះឆ្នោតផ្តល់សេចក្តីទុកលើការសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូបគឺ ៖ ១-ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេចរណ៍ ២-ឯកឧត្តម សុខ សូកេន ជារដ្ឋមន្ត្រី ក្រសួងអធិការកិច្ច ។


សម្តេចប្រធានរដ្ឋសភាបានលើកឡើងទៀតថា ៖ កិច្ចប្រជុំក៏យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រីមាត្រា៣៣នៃកថា ខណ្ឌទី២បានចែងថា ៖ នាយករដ្ឋមន្ត្រីបានសិទ្ធិត្រួតពិនិត្យការងារ និងការប្រព្រឹត្តិសកម្មភាពរបស់សមាជិករាជរដ្ឋាភិបាល ហើយមានសិទ្ធិដក និងដាក់សមាជិករាជរដ្ឋាភិបាលតាមកំណត់ និងនីតិវិធីជាធរមាន។ លើសពីនេះ យោងតាមរដ្ឋធម្មនុញ្ញបានចែងថា ៖ រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាលភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។


ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន លើកឡើងថា ៖ ក្នុងអាណត្តិទី៧នៃរដ្ឋាភិបាលនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណនៃដំណាក់កាលទី១ដើម្បីកំណើន សមធម៌ ប្រសិទ្ធភាព និងចេរភាព ។ ដោយបន្តផ្តោតនៃរបៀបវារៈធានានូវប្រសិទ្ធភាព សមិតិកម្ម តាមរយៈការអនុវត្តក្រម «ឆ្លុះកញ្ចក់ ងូតទឹកដុស ក្អែលព្យា បាល និងវៈកាត់» និងអភិក្រមប្រកបដោយចីរភាពនៃតួអង្គតែមួយ ដោយកំណត់យកគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។


ជាពិសេសនោះ បច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបតម្រូវការនិងលើកកម្ពស់សេដ្ឋកិច្ច ដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់ សម្រាប់ការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៥០ ។


សម្តេចធិបតីបានបន្ថែមថា គោលដៅចំបងនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺរក្សាចលនានូវសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជារួម និងម្យ៉ាងទៀតពង្រឹងនៅមូលដ្ឋាន ។


គ្រឹះសម្រាប់ពង្រឹងសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នូវវិស័យចំនួន៥ មាន៖វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យធនធាន មនុស្ស សង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top