ស្ត្រីម្នាក់ឈឺពោះសម្រាលកូននៅលើទូក កណ្តាលផ្ទៃសមុទ្រ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង

CRT News


កោះកុង: ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើទូក ក្នុងកំឡុងពេលធ្វើដំណើរនៅលើផ្ទៃមុទ្រ បានទាន់ពេលវេលា ដោយសុវត្ថិភាព ទាំងម្តាយ និងទារកហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤:០០នាទីទាបភ្លឺនាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះជួយសង្គ្រោះភ្លាមៗ ដល់ស្ត្រីជាម្តាយឈ្មោះ នឿន ស្រីនី អាយុ ២៧ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិកោះស្រឡៅ (នៅលើកោះ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថា ស្ត្រីខាងលើឈឺពោះសម្រាលកូននៅលើទូកពេលធ្វើដំណើរតាមផ្លូវភ្លាម ក្រុមគ្រូពេទ្យជំនាញ បានចេញទៅសង្គ្រោះជាបន្ទាន់ ដើម្បីជួយសម្រួលដល់ការពន្យាពេលឈឺពោះសម្រាលកូននៅលើទូកលើផ្ទៃសមុទ្រ ក្នុងកំឡុងពេលកំពុងធ្វើដំណើរតាមទូក ពេលកំពុងមានព្យុះ និងភ្លៀងរលឹមស្រិចៗបើតាម ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់ថា ការចុះជួយសង្គ្រោះនេះ គឺក្រុមគ្រូពេទ្យទទួលសង្គ្រោះយកមកមន្ទីរពេទ្យបង្អែកខេត្តកោះកុងដើម្បីទទួលសេវាសម្រាលកូន ដោយសារស្ត្រីជាម្តាយឈឺពោះត្រៀមសម្រាល ហើយថែមទាំងបានជួយសង្គ្រោះស្ត្រីខាងលើដោយសុវត្ថិភាពទាំងម្តាយ និងកូន (កូនទី៣ ភេទស្រី ទម្ងន់ ៣,២ គ.ក) និងបានបញ្ជូនតាមរយៈរថយន្តសង្គ្រោះមកបន្តការថែទាំ ព្យាបាលនៅផ្នែកសម្ភព និងរោគស្ត្រី នៅមន្ទីពេទ្យបង្អែកខេត្តកោះកុង ដោយជោគជ័យ និងមានសុវត្ថិភាពបំផុត៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top