ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងច្នៃបានបាញ់ និងគប់គ្រាប់បែកដែកកេះ ចូលកាស៉ីណូថ្មពេជ្រ ស្ថិតនៅស្រុកលើកដែក បណ្ដាលឲ្យសន្ដិសុខម្នាក់រងរបួស

CRT News

 


ខេត្តកណ្ដាល ៖ យោងតាមផេកស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ៖ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពបាញ់រះដោយប្រើប្រាស់កាំភ្លើងកែច្នៃ និងគប់គ្រាប់បែកដែកកេះ ចូលក្នុងបរិវេណកាស៉ីណូថ្មពេជ្រ ដែលមានទីតាំងស្ថិតនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឲ្យសន្ដិសុខម្នាក់រងបានរបួសត្រូវដៃខាងឆ្វេង។ ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល១និង០០នាទីថ្ងៃត្រង់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។


ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញជនសង្ស័យ៤នាក់ បានជិះម៉ូតូ២គ្រឿង ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន២ដើម បាញ់ទៅលើសន្តិសុខ៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះម្នាក់ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទគ្រាប់បែកដែកកេះ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចគេចខ្លួនបាត់។


សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅទីតាំងកើតហេតុនគរបាលជំនាញ បានរកឃើញសំបកគ្រាប់ទំហំ៩មីលីម៉ែត្រចំនួន៧សំបកគ្រាប់, ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ១សម្រាប់ និងក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ១គ្រាប់។


បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការនគរបាលខេត្តកណ្ដាល កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ំផុត ដើម្បីស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top