អបអរសាទរ! សាលារៀន វ៉េសខេម សាខាទី៣ ប្រារព្ធពិធីជំនួបរវាងអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងការចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិស្សពូកែ និងការផ្តល់អាហារូបករណ៏ដល់សិស្សានុសិស្ស ក្រោមអធិបតីភាពលោក ជុច វី នាយកសាលា វ៉េសខេម សាខាទី៣

CRT News

 


រាជធានីភ្នំពេញ ៖ នាព្រឹក ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀន វ៉េសខេម <WESTCAM> សាខាទី៣ បានរៀបចំកម្មវិធីជំនួបរវាងអាណាព្យាបាល សិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិស្សពូកែ និងមានជូនរង្វាន់លេីកទឹកចិត្តដូចជា៖ បុិច, សៀវភៅ ជាដើម ជាពិសេសបានផ្តល់អាហារូបករណ៏ដល់សិស្សានុសិស្សឆ្នើមជាច្រើននាក់ សំរាប់ជាការលេីកទឹកចិត្តជូនដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់មាតាបីតា និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករផងដែរ។  


ថ្លែងក្នុងកម្មពិធីបិទនិងបេីកបវេសនកាលលោក ជុច វី ដែលជានាយកសាលារៀន វ៉េសខេម <WESTCAM> សាខាទី៣ បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះហើយទើបប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យអប់រំនេះតែម្តង ដែលសម្តេចទាំងទ្វេ លោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសគឺកូនចៅក្មួយៗដោយ តម្រូវឱ្យឪពុកម្តាយអាណាព្យាបាល បញ្ជូនកូន ចៅ អោយចូលសាលារៀន ដេីម្បីជាប្រទីបបំភ្លឺផ្លូវនិងសំរាប់អនាគតស្រស់បំព្រងរបស់ពួគគាត់ របស់ក្រុបគ្រួសារ និងដើម្បីសង្គមជាតិមាតុភូមិកម្ពុជាទាំងមូល។ ក្នុងកម្មវិធីជំនួបរវាងអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ ថ្ងៃនេះ គឺដើម្បីបង្ហាញអំពីលទ្ធនៃការសិស្សារបស់កូនៗ និងការប្រឹក្សា ក៏ដូចជាសំណូមពររបស់មាតាបីតា និងអាណាព្យាបាលផងដែរ។


សាលារៀន វ៉េសខេម <WESTCAM> សាខាទី៣ មានទទួលបង្រៀនសិស្សដូចជា ៖ ចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី១២ និងពិសេសទទួលមេីលថែកុមារចាប់ពីអាយុ២ឆ្នាំទៅ ខណៈម្តាយឪពុកលោករវល់ធ្វើការងារ ឬរវល់ប្រកបមុខរបររកស៊ី។ សាលាក៏មានបង្រៀនវគ្គកុំព្យូទ័រ ,ភាសាចិន, អង់គ្លេស ពេញម៉ោង និងក្រៅម៉ោងគ្រប់កំរិត ផងដែរ។ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា អាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ ០៩៦៧២៤ ២២២២, ០៩៦ ៨៧៦ ៤៤៤៤ និង០១២ ៣២៥ ៦៧២ 


ឬអាចមកទីតាំងសាលារៀន វ៉េសខេម <WESTCAM> សាខាទី៣ ដោយផ្ទាល់គឺស្ថិតនៅលើផ្លូវ៤០ម៉្រែត ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕














#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top