ព័ត៌មានជាតិ

ក្រោយដោះស្រាយពីអាជ្ញាធរ, ក្រុមហ៊ុន «ថាកូអាគ្រី» យល់ព្រមលុបផ្លូវដែលកាយដាច់អនុញ្ញាតឲ្យប្រជាពលរដ្ឋ និងកូនសិស្សអាចធ្វើដំណើរឆ្លងកាត់បានវិញនៅស្រុកកូនមុំ ខេត្តរតនគិរី

ក្រោយដោះស្រាយពីអាជ្ញាធរ, ក្រុមហ៊ុន «ថាកូអាគ្រី» យល់ព្រមលុបផ្លូវដែលកាយដាច់អនុញ្ញាតឲ្យប្រជាពលរដ្ឋ និងកូនសិស្សអាចធ្វើដំណើរឆ្លងកាត់បានវិញនៅស្រុកកូនមុំ ខេត្តរតនគិរី   អាវុធហត្ថមូលដ្ឋានស្រុក, កម្លាំងនគរបាលស្រុកកូនមុំ និងអាជ្ញាធរមូលដ្ឋានឃុំស្រែអង្ក្រង នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះដោះស្រាយជាមួយក្រុមហ៊ុន «ថាកូអាគ្រី (THACO AGRI)» អតីតក្រុមហ៊ុនហ័ងអាញ់ នៅភូមិ៣ ឃុំស្រែអង្ក្រង ដែលបិទផ្លូវប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ មិនឲ្យឆ្លងកាត់, ដឹកកសិផល និងកូនសិស្សមិនអាចទៅរៀនបាន។   ក្រុមការងារដែលចុះដោះស្រាយបញ្ហានេះ បានប្រាប់ភ្នាក់ងារ ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា លទ្ធផលគឺវិជ្ជមាន ដោយក្រុមហ៊ុនបានយល់ព្រមលុបផ្លូវ ដែលកាយផ្តាច់ និងណពំនូកដីទួលត្រូវពង្រាបឲ្យស្មើធម្មតាវិញ អនុញ្ញាតឲ្យរថយន្តដឹកកសិផល, រថយន្តចូលដឹកសិស្ស, អ្នកលក់បន្លែ ត្រីសាច់ ផ្លែឈើ នំចំណីចេញ-ចូលជាធម្មតាឡើងវិញ។   ជាងនេះទៀតក្រុមការងារ និងខាងក្រុមហ៊ុនបានឯកភាពគ្នាជាគោលការណ៍ថា ក្រុមហ៊ុន មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវមានការឯកភាពពីរដ្ឋបាលខេត្តជាមុនសិន។ បើសិនធ្វើផ្លូវវៀងសម្រាប់ពួកគាត់ធ្វើដំណើរ, ដឹកកសិផល, សិស្សានុសិស្សរៀនសូត្រ, ប្រកបរបរផ្សេងៗ ត្រូវមានការឯកភាពគ្នា ហើយលទ្ធផលនៅថ្ងៃនេះល្អប្រសើរ ដោយមានការយោគយល់គ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់។   ចំណែកលោក […]

ព័ត៌មានជាតិ

អ្នកជំងឺផ្ដាសាយបក្សី H5N1 ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្ដលើកទី៣ អវិជ្ជមាន

អ្នកជំងឺផ្ដាសាយបក្សី H5N1 ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្ដលើកទី៣ អវិជ្ជមាន   ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា អ្នកជំងឺផ្ដាសាយបក្សី H5N1 នៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយទទួលបានលទ្ធផលតេស្ដ «អវិជ្ជមាន» ជាលើកទី៣ គ្រាដែលអ្នកជំងឺខ្លួនឯងមិនមានអាការៈអ្វីទាំងអស់។   មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីលទ្ធផលតេស្ដអវិជ្ជមាន លើកទី៣ ហើយក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក៏ពិតមែន ប៉ុន្ដែតម្រូវឲ្យបន្ដនៅដាច់ដោយឡែក ២-៣ថ្ងៃទៀត ពេលត្រឡប់ទៅដល់ផ្ទះវិញ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ដ្រីជំនាញសុខាភិបាល នៅមូលដ្ឋានតែម្ដង។   លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលតេស្ដលើកទី៣ បានបង្ហាញថា គាត់អវិជ្ជមានជំងឺផ្ដាសាយបក្សី ដូច្នេះក្រុមគ្រូពេទ្យរបស់យើងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញបាន ប៉ុន្ដែត្រូវបន្ដធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល២-៣ថ្ងៃទៀត ក្រោមការតាមដានជាប់ជាប្រចាំពីមន្ដ្រីសុខាភិបាល»។   សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី […]

ព័ត៌មានជាតិ

UNAIDS កោតសរសើរចំពោះភាពឈ្លាសវៃការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក្នុងវិស័យមនុស្សធម៌ ដែលមានទស្សនវិស័យខ្ពស់ ចូលរួមបញ្ចប់បញ្ហាអេដស៍

ភ្នំពេញ៖ លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន នាយិកាអង្គការយូអិនអេដស៍ (UNAIDS) បានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានភាពឈ្លាសវៃក្នុងការដឹកនាំស្ថានប័នមនុស្សធម៌ ដោយមានទស្សនវិស័យវែងឆ្ងាយ ក្នុងការគិតគូរពីសុខទុក្ខ និងសុខភាពរបស់ប្រជាជន ពិសេសការចុះផ្សព្វផ្សាយអប់រំពីបញ្ហាអេដស៍ទៅដល់សហគមន៍ ដែលជាបញ្ហាសកលលោក។   ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសចូលជួបពិភាក្សាការងារ ស្ដីពីសក្ដានុពលនៃកិច្ចសហការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ UNAIDS ជាមួយលោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជំនួបពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា។   លោកស្រី ប៉ាទ្រីស៊ីយ៉ា អុងពីន បានថ្លែងបន្ដថា លោកស្រីបានមើលឃើញនូវសក្ដានុពលនៃការងាររបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអាចពង្រឹងកិច្ចសហប្រតិបត្ដិការ និងបានផ្ដោតការងារសំខាន់ៗទៅលើការចុះអប់រំផ្សព្វផ្សាយពីបញ្ហាអេដស៍ទៅដល់សហគមន៍។ នេះគឺជាចំណុចគោលដែលយើងគ្រប់គ្នាចង់បាន។   លើសពីនោះនាយិកាអង្គការយូអិនអេដស៍រូបនេះ បានកោតសរសើរកាកបាទក្រហមកម្ពុជា ដែលមានភាពជាម្ចាស់ការលើខ្លួនឯងខ្ពស់ក្នុងការងារមនុស្សធម៌ ពិសេសការប្ដេជ្ញាចិត្ដខ្ពស់រួមជាមួយរាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន៖ ទិវាអន្តរជាតិ នារី៨មីនា ជាការរំលេចពីតម្លៃពីការចូលរួមរបស់ស្ត្រី ក្នុងយុគសម័យឌីជីថល

(កំពង់ចាម)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី១១២ និងបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។   លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវសារជូនពរ សព្វសាធុការពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជូនដល់លោក លោកស្រី សមាជិក-សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។   ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបន្តទៀតថា ចំពោះខ្លឹមសារនៃព្រះរាជសារ ព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី […]

ព័ត៌មានជាតិ

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា ភ្នំពេញ)៖ សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានទាំង១៣ទៀត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសអំពីការឯកភាពជាឯកច្ឆ័ន្ទ ក្នុងចងសម្ព័ន្ធភាពជាមួយគ្នា ចាប់ពីពេលនេះតទៅ ដើម្បីសហការរួមគ្នាបំពេញតួនាទីភារកិច្ចដែលអាច រួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍អ្នកសារព័ត៌មាននៅកម្ពុជា និងបម្រើដល់ឧត្តមប្រយោជន៍ជាតិ។   ថ្នាក់ដឹកនាំជាតំណាងសមាគមសារព័ត៌មានទាំង១៤ ក៏បានចុះ «អនុស្សារណៈយោគយល់គ្នា» សម្រាប់ជាមូលដ្ឋានត្រីវិស័យ និងជាក្រមប្រតិបត្តិរបស់សម្ព័ន្ធភាព ដោយបានឱ្យឈ្មោះកិច្ចសហការនេះថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»។   សេចក្តីប្រកាសបានបញ្ជាក់ថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅ មកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។   លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានគូសបញ្ជាក់ថា «គំនិតផ្ដួចផ្ដើមឱ្យមាន សម្ព័ន្ធភាពសមាគមសារព័ត៌មានកម្ពុជានេះ គឺបានកើតឡើងនៅបន្ទាប់ពីជំនួបលើកទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានកម្ពុជានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ […]

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ «ពោធិសត្វ» របស់អាមេរិក

លោក ខៀវ កាញារីទ្ធ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ «ពោធិសត្វ» របស់អាមេរិក   (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ដោយមើលឃើញពីវីរភាព ការលះបង់ និងជាគំរូ របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ «ពោធិសត្វ (BODHISASTRA)» រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ ។ លោកសាស្ត្រាចារ្យបណ្ឌិត CHANTARAT PAKAMAS ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ BODHISASTRA បានលើកឡើងថា ក្រោមការដឹកនាំរបស់ លោក ខៀវ កាញារីទ្ធ ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៉ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាមួយនេះ លោករដ្ឋមន្ត្រី បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ បេសកកម្មអ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ

សម្តេចតេជោ ហ៊ុន សែន៖ បេសកកម្មអ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ   ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីបេសកកម្មរបស់ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា «អ៊ុនតាក់» កាលពីជាង៣០ឆ្នាំមុន ដែលមិនបានបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាឡើយតាមបំណងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ ក្រោយពេលបញ្ចប់បេសកកម្មរបស់ពួកគេ។   អ៊ុនតាក់​ ត្រូវ​បាន​បង្កើត​ឡើង​នៅខែកុម្ភៈ ឆ្នាំ១៩៩២ ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស។ បេសកកម្មរបស់អ៊ុនតាក់ បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៩២ ដល់​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើង​វិញ និង​ចាប់ផ្តើម​សករាជ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថិរភាព​ថ្មី​មួយ​ឡើង​វិញ។ ប៉ុន្តែអ៊ុនតាក់បានបរាជ័យ ក្នុងការដកហូតអាវុធពីខ្មែរក្រហម ហើយខ្មែរក្រហមក៏ពុំបានចូលរួមនៅក្នុងការបោះឆ្នោតនេះទេ និងបានកាន់កាប់ នៅភាគខាងលិចប្រទេស ចំណុចព្រំដែនកម្ពុជា-ថៃ។   ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖   «អ្វីដែលចង់បានក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ដកចេញត្រឡប់ទៅវិញ ទុកឱ្យខ្មែរមានសង្គ្រាមនៅឡើយទេ»។ […]

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា ៖ សត្វ​ស្វា​កំពុង​បង្ក​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរ និងសំណូម​ឱ្យ​បញ្ឈប់​ផ្តល់​ចំណី

អាជ្ញាធរ​ជាតិ​អប្សរា ៖ សត្វ​ស្វា​កំពុង​បង្ក​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរ និងសំណូម​ឱ្យ​បញ្ឈប់​ផ្តល់​ចំណី   ខេត្ត​សៀម​រា​ប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជា​ក់ថា​ សត្វ​ស្វា​នៅ​តំបន់​អង្គរ​បង្ក​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរណ៍ និង តាម​ប្រាសាទ សូម​សំណូមពរ​ដល់​ឱ្យ​សាធារណជន​ទាំង​អស់​មេត្តា​បញ្ឈប់​ផ្តល់​ចំណី ដើម្បី​ថត​ផ្តិត​យក​រូបភាព​សត្វ​ស្វា​យក​ទៅ​ធ្វើ​អាជីវកម្មខ្លួនឯង ។   គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ចំនួន​សត្វ​ស្វា​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គរ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​ជីវិត​បែប​ធម្មជាតិ​ពី​ស្វា​ព្រៃ​មក​ជា​ស្វា​ស្រុក ដែល​ហាក់​មាន​ភាព​សុំា​ជាមួយ​មនុស្ស​។ ពួក​វា​លែង​ចូល​ព្រៃ ដើម្បី​ស្វែងរក​ចំណី​ទៀត​ហើយ គឺ​រង់​ចាំ​ចំណី​ពី​មនុស្ស និង​ពេល​ខ្លះ​ឆក់​ចំណី​ពី​ភ្ញៀវ​ទេសចរ ដែល​បង្ក​ហានិភ័យ​ផ្សេង​ៗ​។   បើ​តាម​ប្រសាសន៍​របស់​លោក ឡេ​ក គិ​ម​លី​ន ប្រធាន​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទអង្គរវត្ត បានឱ្យ​ដឹងនៅថ្ងៃទី​​២៧ កុម្ភៈ នេះ​​ថា ចំនួន​សត្វ​ស្វា​នៅ​ប្រាសាទអង្គរវត្ត​មានការ​កើនឡើង​នា​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ សត្វ​ស្វា​ទាំងនោះ​បាន​បង្ក​ការ​រំខាន​ដល់​ភ្ញៀវ​ទេសចរស្ទើ​រ​រៀងរាល់ថ្ងៃ និង​មាន​ពេល​ខ្លះ​បាន​ខាំ​ភ្ញៀវ​ផង​ដែរ​ ។ លោក ឡេ​ក គិ​ម លី​ន បញ្ជាក់​ពី​មូលហេតុ​ថា សត្វ​ស្វា​ខាំ​ភ្ញៀវ​នោះ​នៅ​ពេល​វា​ដណ្ដើម​ឥ​វ៉ា​ន់​ពី​ភ្ញៀវ ហើយ​ដណ្តើម​មិន​បាន​ខាំ​តែ​ម្តង​។ ក្រៅពី​នោះ សត្វ​ស្វា​ក៏​បាន​កកាយ​រក​ចំណី​តាម​ធុងសំរាម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាម័យ បរិស្ថាន​ផង​ដែរ​។   ជាក់ស្តែង នៅ​តំបន់​ក្រុង​អង្គរធំ​ឯ​ណោះ​វិញ សត្វ​ស្វា​ក៏​កំពុង​បង្ក​ការ​រំខាន និង​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរ […]

ព័ត៌មានជាតិ

កើតមានជម្លោះភាគហ៊ុនទីផ្សារអន្លង់វែងថ្មីដ៏រ៉ាំរ៉ៃមានរយៈពេល១៧ឆ្នាំ រកអ្នកឈ្នះមិនឃើញ

កើតមានជម្លោះភាគហ៊ុនទីផ្សារអន្លង់វែងថ្មីដ៏រ៉ាំរ៉ៃមានរយៈពេល១៧ឆ្នាំ រកអ្នកឈ្នះមិនឃើញ   ខេត្តឧត្តរមានជ័យ ៖ ទីផ្សារ​អន្លង់​វែង​ថ្មី បាន​ធ្វើការ​អភិវឌ្ឍន៍​បង្កើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៦ កន្លង​ទៅ​នេះ ដោយ​មាន​ភាគហ៊ុន​លោក សេង ស៊ន់ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ប្រពន្ធ​ឈ្មោះ ផ្លា​ត ស៊ី​ន អាយុ​៣៩​ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ខេត្តសៀមរាប​។   ភាគហ៊ុន​មួយទៀត គឺ​លោក អូ​ម រុន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ប្រពន្ធ​ឈ្មោះ ស៊ី​ក កឹង អាយុ​៥៣​ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។   ម្ចាស់​ភាគហ៊ុន​ទាំង​២​ខាងលើ​នេះ បាន​ប្តឹងផ្តល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ប្រព័ន្ធ​ផ្លូវច្បាប់​នៅ​តុលាការ​អស់​រយៈពេល​១៧​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​អ្នក​ណា​ឈ្នះ ដោយ​គ្មាន​អ្នក​ណា​ចាញ់​ឡើយ ។ ហើយ​ម្នាក់​ៗ​បាន​ត្រឹមតែ​នៅ​សេសសល់​គូថ​ខោ​រៀង​ៗ​ខ្លួន ទើប​ងាក​មក​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​ក្នុង​មូលរ​ដ្ឋា​ន​ស្រុក​អន្លង់​វែង ក្រៅ​ប្រព័ន្ធ​តុលាការ​វិញ ចំណែក​ទ្រព្យសម្បត្តិ​នៅ​សល់​លើ​ទីផ្សារ គឺ​បែក​ចែក​ដោយ​ស្មើភាព​គ្នា ដូច​ពាក្យស្លោក​ចាស់​បុរាណ​បាន​ពោល​ថា «​កុំ​ធ្វើស្រែ​ប្រ​វ៉ាស់ និង​កុំ​សាងសង់​ផ្ទះ​ជាមួយ​គ្នា​»​។   លោក […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ-ឈ្នះ បញ្ចប់នៅឆ្នាំ១៩៩៨ មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេ, អនុវត្តជោគជ័យដំបូង ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ភ្នំពេញ)៖ ដើម្បីលុបបំបាត់នូវការភ័ន្តច្រឡំមួយចំនួន អំពីការអនុវត្ត «នយោបាយឈ្នះឈ្នះ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ គឺបញ្ចប់នៅឆ្នាំ១៩៩៨ មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេ ហើយនយោបាយឈ្នះឈ្នះនេះ ត្រូវបានអនុវត្តន៍ជោគជ័យដំបូង នៅខែកុម្ភៈ ឆ្នាំ១៩៩៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។   សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់បងប្អូនមួយចំនួន ដែលលើកឡើងថា ការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នៅឆ្នាំ១៩៩៨ គឺជារឿងខុស ដោយសម្តេចអំពាវនាវឲ្យបងប្អូនទូទាំង​ប្រទេស បំបាត់នូវការភ័ន្តច្រឡំនេះ។   សម្តេចបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់នូវនយោបាយឈ្នះឈ្នះ។ នយោបាយឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញកាលពីឆ្នាំ១៩៩៦ ក្នុងការនាំមកនូវសុខសន្តិភាពពេញលេញ ដល់ប្រទេសកម្ពុជា។   ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់របស់វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។   […]