ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវ ប្រកបដោយផ្លែផ្កាខ្ពស់ គួរជាទីសោមនស្សរីករាយ

(ឡាវ, វៀងច័ន្ទ)៖ ដំណើរទស្សនកិច្ចផ្លូវការលើទឹកដីឡាវ រយៈពេលមួយថ្ងៃកន្លះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ប្រកបដោយផ្លែផ្កាល្អប្រសើរគួរជាទីសោមនស្សរីករាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ។ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, នៅថ្ងៃទី២៥ ខែមីនា ម្សិលមិញនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អមដោយអ្នកវិនិយោគមកពីសភាពាណិជ្ជកម្មកម្ពុជាផងនោះ បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ សោមនស្សរីករាយ និងកិត្តិយសជាទីបំផុតពីសំណាក់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីរបស់ឡាវ។ ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សនសៃ ស៊ីផាន់ដន បានបង្ហាញការពេញចិត្ត និងរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ក្រៅពីបង្ហាញការពេញចិត្តលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ ក៏បានជជែកគ្នាផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងសន្និសីទរួមគ្នាក្រោយជំនួបទ្វេភាគនោះ […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងលួចបង្កប់ល្បែងស៉ីសងខុសច្បាប់២កន្លែង នៅខណ្ឌកំបូល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស៨នាក់

រាជធានីភ្នំពេញ៖ ទីតាំងលួចបង្កប់ល្បែងស៉ីសងខុសច្បាប់២កន្លែង ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ចុះបង្ក្រាបដោយឃាត់ខ្លួនមេការ និងអ្នកដែលចូលទៅលេងល្បែង សរុបចំនួន៨នាក់ ព្រមទាំងដកហូតសម្ភារជាច្រើន នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ទីតាំងទី១ យីហោ «ផារ៉ាម៉ោន» ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ខណៈនោះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ដែលកំពុងស្ថិតនៅទីនោះ និងដកហូតយកសម្ភារល្បែងសុីសងខាងលើទាំងអស់ផងដែរ។ ប្រភពព័ត៌មានបញ្ជាក់ថា ទីតាំងខាងលើនោះ គឺជាឃ្លាំងចែកចាយអង្ករ និងភេសជ្ជៈទេ ប៉ុន្តែបានលួចបង្កប់ល្បែងសុីសង ហើយមានមនុស្សចូលទៅលេងរាល់ថ្ងៃ ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីការកើតឡើងនូវបទល្មើសផ្សេងៗ ដូចជាចោរកម្ម និងគ្រឿងញៀនផងដែរ ហើយដោយសារតែបែបនេះទើបប្រជាពលរដ្ឋលួចរាយការណ៍ជូនឲ្យអាជ្ញាធរបានដឹង។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចខាងលើបានចុះទៅធ្វើការបង្រ្កាប ប៉ុន្តែពេលទៅដល់មិនបានឃើញថៅកែនោះទេ ឃើញតែមនុស្សប្រុសស្រីចំនួន៨នាក់កំពុងស្ថិតនៅទីនោះ។ កម្លាំងក៏បានឃាត់ខ្លួន ក្នុងនោះមានស្រី៥នាក់ និងប្រុស៣នាក់ ព្រមទាំងដកហូតយកសម្ភារល្បែងមានដូចជា ទូហ្គេមបាញ់ត្រីចំនួន៧ និងតុបៀរការ៉ាត់ ចំនួន៨។ ទីតាំងទី២ ស្ថិតនៅផ្ទះលេខ86 ផ្លូវលេខKB03 ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ […]

ព័ត៌មានជាតិ

អ្នកនាំពាក្យCPP ៖ ឥទ្ធិពលអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាឡើយ

រាជធានីភ្នំពេញ ៖ ទោះបីជាមានមានការអំពាវនាវពីសំណាក់របស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសឲ្យគណបក្សជំទាស់នៅកម្ពុជារួបរួមគ្នាយ៉ាងណាក្តី ក៏មិនអាចធ្វើអ្វីដល់គណបក្សប្រជាជនកម្ពុជាបានឡើយ ។ នេះបើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ ការលើកឡើងនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវឲ្យគណបក្សជំទាស់នៅក្នុងប្រទេសមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងកម្លាំងជាតិរួបរួមគ្នា ដើម្បីឲ្យកម្លាំងប្រជាធិបតីមានការប្រមូលផ្តុំគ្នា ដើម្បីយកឈ្នះគណបក្សកាន់អំណាច ។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ៖ «តាមយោបល់ខ្ញុំការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី នេះអត់មានប្រសិទ្ធភាពទេ ហើយអត់មាន គឺចេញជាលទ្ធផលជាក់ស្តែងនៅក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងមករួចហើយ ។ ការអំពាវនាវនេះអត់មានបានរួបរួមទេពីព្រោះសមាជិក ឬសកម្មរបស់ខ្លួនអត់ធ្វើតាម និងស្តាប់មេទេ» ។ ឯកឧត្តមអ្នកនាំពាក្យបានចំអកថា ការអំពាវនាវ បើមេគិតតែនៅក្រៅហើយសកម្មជនកំពុងនៅក្នុងស្រុកដូច្នេះហើយវាផ្ទុយបរិបទជាមួយគ្នារវាងប្រធាន និងសមាជិក ។ អីញ្ចឹងទេ រាល់ការអំពាវនាវរបស់មេហ្នឹងមិនអាចធ្វើឲ្យសមាជិក ឬសកម្មជនខ្លួនស្តាប់ និងអនុវត្តតាមនោះទេ ។ ទាក់ទង និងការអំពាវនាវរបស់ទណ្ឌិតសម រង្ស៊ីនេះដែរ នៅពេលកន្លងមកក្រសួងមហាផ្ទៃក៏បានចេញសេចក្តីព្រមានមួយដល់គណបក្សនយោបាយណាដែលមានការពាក់ព័ន្ធនឹងទណ្ឌិតសម រង្ស៊ីផងដែរនឹងរងទោសតាមច្បាប់កំណត់ […]

ព័ត៌មានជាតិ

កម្មករ-កម្មារិនីរោងចក្រ Y&W និង សម្ព័ន្ធសហជីពជាតិ ស្ញប់ស្ញែងនិងដឹងគុណរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ

រាជធានីភ្នំពេញ ៖ កម្មករ-កម្មារិនីនិយោជិតនៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់អំពីដំណោះស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ ។ កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា ៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យ ក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ» ។ លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ ។ ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដោះស្រាយករណីរោងចក្រ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា៖ ទិសដៅសំខាន់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺមានបេសកកម្មរួមមួយដោយត្រូវអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

ខេត្តក្រចេះ ៖ ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់រវាងរដ្ឋាភិបាលថ្នាក់ជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដោយជួយតម្រង់ទិស គាំទ្រ និងជួយជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋានដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវោធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ នេះជាការថ្លែងលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ កិច្ចប្រជុំបូកសរុបលទ្ធផលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំមកពីឃុំសង្កាត់ទាំង ៤៨ នៃខេត្តក្រចេះសរុបចំនួនប្រមាណជាង ៤០០ រូប ។ បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពការងារ និងជួបបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង ៧ ក្រុង ស្រុក រួចមក ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ […]

ព័ត៌មានជាតិ

ផ្ទុះក្លិនស្អុយ! លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ

ផ្ទុះក្លិនស្អុយ! លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ រាជធានីភ្នំពេញ៖ ផ្ទុះក្លិនស្អុយលោក សុខា សីហា ដែលគេដឹងថា ជាមន្ត្រីយោធា នៃកងរាជអាវុធហត្ថលើផៃប្រទេស និងជាថៅកែម្ចាស់ដេប៉ូខ្សាច់ដល់ធំ កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ។ ដោយយោងតាមលិខិតកោះហៅលើកទី២ របស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង បានអញ្ជើញ ឈ្មោះ សុខា សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលជា ជនសង្ស័យ រស់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីឆ្លើយបំភ្លឺពីដំណើររឿង «រំលោភលើទំនុកចិត្ត»។ តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យសារព័ត៌មានដឹងថា៖ «លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថ និងជាថៅម្ចាស់ដេប៉ូខ្សាច់ រូបនេះ […]

ព័ត៌មានជាតិ

ក្រោយលេចធ្លាយ រឿងមិនប្រក្រតី ឧត្តមសេនីយ៍ទោ ទូច យុទ្ធា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី»

ក្រោយលេចធ្លាយ រឿងមិនប្រក្រតី ឧត្តមសេនីយ៍ទោ ទូច យុទ្ធា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» រាជធានីភ្នំពេញ៖ ក្រោយលេចធ្លាយ រឿងមិនប្រក្រតី និងក្រោយមានការផ្អាកការងារជាបណ្ដោះអាសន្ន លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ពេលនេះត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ សូមរំលឹកថា៖ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានធ្វើលិខិតមួយច្បាប់គោរពជូនសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ «សំណើសុំគោលការណ៍ផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា (គ.ប.ផ.ក)»។ លិខិតស្នើសុំគោលការណ៍ របស់អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃនោះ ក៏បានសម្តេចក្រឡាហោម ស ខេង បានចារ «ឯកភាព» ផងដែរ។ […]

ព័ត៌មានជាតិ

[UPDATE] អ្នកទិញអេតចាយពីរនាក់ឪពុកកូន មានសេរីភាព និងបានត្រឡប់មកផ្ទះវិញហើយ

  [UPDATE] អ្នកទិញអេតចាយពីរនាក់ឪពុកកូន មានសេរីភាព និងបានត្រឡប់មកផ្ទះវិញហើយ អ្នកទិញអេតចាយពីរនាក់ ឪពុកកូន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម ពេលនេះត្រូវបានឲ្យត្រឡប់មកផ្ទះ និងមានសេរីភាពវិញហើយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ សូមជម្រាបថា៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនៃរដ្ឋបាលស្រុកលើកដែក ធ្វើការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកនិងកូន ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញដែកបង្គោលភ្លើងសូឡា ដែលចោរបានលួចតាមដងផ្លូវ)។ យ៉ាងការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកកូន ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ ហើយនេះក៏ជាសារមួយសម្រាប់អ្នករកស៊ីទិញលក់មិនថាអេតចាយ និងរបស់របរ អ្វីនោះទេ ត្រូវតែពិនិត្យមើលឲ្យសព្វគ្រប់ជ្រុងជ្រោយ កុំចេះតែទិញ ប្រយ័ត្នប៉ះចំរបស់ ដែលចោរលួចពីគេយកមកលក់ បង្កជាមានទុកដាក់ខ្លួន៕

ព័ត៌មានជាតិ

អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក!

អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក! អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា បានធ្វើការបង្ហោះនិងចែកចាយរូបភាពវាស់កំពស់ ដែលមើលទៅគួរឲ្យសង្វេគខ្លាំងណាស់ ខណៈដែលយើងមើលទៅក្មេងប្រុសម្នាក់ ដែលមានអាយុក្រោម១៨ឆ្នាំត្រូវបានមកជាប់ចោទជាមួយឪពុកយ៉ាងសង្វេគបំផុត។ នៅថ្ងៃទី២៧ធ្នូ២០២៣នេះ អ្នកទិញអេតចាយពីរនាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅវាស់ម៉ែត្រនិងថតបង្ហោះ ចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងទូលំទូលាយ ពីសំណាក់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ខេត្តកណ្តាល។ សូមជម្រាបឲ្យដឹងថា៖ «កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីបាត់បង្គោលភ្លើងសូឡាចំនួន២ដើម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល» ។ ក្រោយមកសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ថ្ងៃទី២៧ខែធ្នូ២០២៣នេះ ទើបធ្វើការឃាត់ខ្លួនបានអ្នកទិញអេតចាយពីរនាក់ឪពុកកូន ពាក់ព័ន្ធទៅនឹងករណីទទួលផលចោរកម្ម (ទិញបង្គោលភ្លើងពីចោរ)។ ទោះបីជាយ៉ាងណាក្តីការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកកូនខាងលើនេះ មើលទៅហាក់ដូចជាសោកសង្រេងចិត្តខ្លាំងណាស់ មិនគួរណាកូនមកជាប់ពាក់ព័ន្ធបទល្មើសជាមួយឪពុកទាំងវ័យក្មេងបែបនេះ៕

ព័ត៌មានជាតិ

មនុស្សមួយក្រុមតូច បានធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ សូមអាជ្ញាធរនិងសមត្ថកិច្ចជួយបំភ្លឺផង ថាមនុស្សក្រុមនេះ ជាចំណុះក្នុងអង្គភាពណា

មនុស្សមួយក្រុមតូច បានធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ សូមអាជ្ញាធរនិងសមត្ថកិច្ចជួយបំភ្លឺផង ថាមនុស្សក្រុមនេះ ជាចំណុះក្នុងអង្គភាពណា នៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានមនុស្សមួយក្រុមតូច បាននាំគ្នាធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ ដោយអណាធិបតេយ្យ ថែមទាំងយកដៃវ៉ៃឡានផោងផាំង នៅពេលម្ចាស់ឡានបើកឡានចេញមិនព្រមឲ្យលុយ។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានបុរសមាឌធំម្នាក់ បំពាក់អាយកូម បានអះអាងថាខ្លួនជាអ្នកមើល ចំណុចត្រង់មុខសាលាដំបូង បានមកវ៉ៃឡានប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋម្ចាស់ឡានរូបនោះ បើកឡានចេញមិនឲ្យលុយ។ បុរសមាឌធំរូបនោះ បានមកវ៉ៃឡានទាររកលុយពី ប្រជាពលរដ្ឋទាំងទទឹងទិស ហើយថែមនិយាយចោទ ប្រកាន់ប្រជាពលរដ្ឋថាផ្ញើរឡានមិនឲ្យលុយ។ ហើយបុរសមាឌធំម្នាក់នេះ អះអាងថាផ្លូវ នៅមុខសាលាដំបូងរាជធានីភ្នំពេញ មិនមែនជាផ្លូវសាធារណៈនោះទេ គឺជាផ្លូវដែលគាត់ដេញថ្លៃ។ ករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនដឹងនោះទេថា ផ្លូវថ្នល់សាធារណៈនៅមុខសាលាដំបូង ដំបូងរាជធានីភ្នំពេញ ត្រូវបានមនុស្សមួយក្រុមយកធ្វើជាកម្មសិទ្ធិឯកជនបើកជាជីកម្មតាំងពីណានោះទេ។ ហើយករណីយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជនបើកអាជីវកម្មខាងលើនេះតើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមានដែរឬទេ? ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរ និងសមត្ថកិច្ចសូមជួយបំភ្លឺផងចំពោះករណីខាងលើ ហើយតើមនុស្សមួយក្រុម ដែលយកផ្លូវសារធារណៈធ្វើអាជីវកម្មនេះ ជាចំណុះឲ្យអង្គភាព។ ប្រជាពលរដ្ជទទូចស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ […]

ព័ត៌មានជាតិ

ថ្ងៃមុនឃាត់ខ្លួនបាន ៥នាក់ ឥឡូវនៅមានម្នាក់ទៀត សុំអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវចាត់វិធានការតាមផ្លូវច្បាប់ផង, លក់ផលិតផលតាមអនឡាញ បង្ហាញកេរ្តិ៍ខ្មាសប៉ះពាល់ដល់វប្បធម៌ជាតិជាស្ត្រី ពលរដ្ឋស្នើសុំដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាជួយស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុក Jee Ma online Shop ដែលកំពុងតែបន្តនាំចូលនិង ចែកចាយផលិតផលបណ្តុះប្រដាប់ភេទឲ្យវែងធំជាងមុនរយៈពេល៣ថ្ងៃទៅមួយសប្តាហ៍។ ហើយស្ត្រីរូបនេះក៏កំពុងដែលបញ្ចេញសកម្មភាពយ៉ាងសកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិជាស្ត្រី។ ករណីនេះប្រជាពលរដ្ឋស្នើសុំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជួយអន្តរាគមន៍ទប់ស្កាត់ចំពោះផលិតផលបណ្តុះប្រដាប់ភេទ ដែលកំពុងតែមានការនាំចូល និងចែកចាយយ៉ាងអណាធិបតេយ្យ តាមរយៈម្ចាស់គណនីហ្វេសប៊ុក Jee Ma online Shop ខាងលើនេះផង។ សូមជម្រាបថា៖ ថ្មីៗនេះ ឃើញថាតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនបុរសស្រ្តីចំនួន០៥នាក់ ទៅពន្ធនាគារ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា ២៨៤,មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចចោទប្រកាន់និងឃុំខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ក្រោយពីបុរសស្រ្តីចំនួន០៥នាក់នេះ ធ្វើការឡាយបង្ហោះវីដេអូលក់ផលិតផលតាមបណ្តាញសង្គម ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌សង្គម និងមានលក្ខណៈញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម។ ដូច្នេះប្រជាពលរដ្ឋសូមអំពាវនាវទទូចស្នើសុំទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ […]

ព័ត៌មានជាតិ

បែកធ្លាយរឿងមន្ត្រីរាជការស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មខេត្តបន្ទាយមានជ័យ

បែកធ្លាយរឿងមន្ត្រីរាជការស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ៖ បែកធ្លាយរឿងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសុំផ្លាស់ប្តូរលោក អាំង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីមួយចំនួន និងការប្រព្រឹត្តអំពើពុករលួយថែមទៀតផង។ យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧) របស់លោកអាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារដូចជា ៖ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមកំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឱ្យកូនចៅធ្វើ […]

ព័ត៌មានជាតិ

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ រាជធានីភ្នំពេញ៖ ក្នុងឱកាសបើក បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ […]

ព័ត៌មានជាតិ

បែកធ្លាយរឿងមន្ត្រីរាជការស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ បែកធ្លាយរឿងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសុំផ្លាស់ប្តូរលោក អាំង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីមួយចំនួន និងការប្រព្រឹត្តអំពើពុករលួយថែមទៀតផង។ យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧) របស់លោកអាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារដូចជា ៖ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមកំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឱ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុស […]

ព័ត៌មានជាតិ

ករណីហិង្សាវ៉ៃអ្នកសារព័ត៌មានពីសំណាក់ ឧកញ៉ា គង់ ចាន់ដេត ហេតុអ្វីតុលាការខេត្តតាកែវ មិនមានវិធានការចំពោះជនជាប់ចោទ

ករណីហិង្សាវ៉ៃអ្នកសារព័ត៌មានពីសំណាក់ ឧកញ៉ា គង់ ចាន់ដេត ហេតុអ្វីតុលាការខេត្តតាកែវ មិនមានវិធានការចំពោះជនជាប់ចោទ ឧកញ៉ា គង់ ចាន់ដេត ដែលរង់ការចោទប្រកាន់ ជាមេក្លោងដែលបានបញ្ជារឲ្យបក្សពួកគូកនរបស់ខ្លួន វ៉ៃ ប្លន់ យកទ្រព្យសម្បត្តិអ្នកដទៃ ថែមទាំងប៉ុនប៉ងសម្លាប់ទំលាក់ទឹក មកកាន់អ្នកសារព័ត៌មានកាលពីខែតុលាឆ្នាំ២០២១ ពេលនេះតុលាការខេត្តតាកែវ សម្រេចចោទប្រកាន់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមដីកាកោះហៅដើម្បីជំនុំជម្រះរបស់តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ អញ្ជើញជនរងគ្រោះឲ្យចូលទៅកាន់សាលាដំបូងខេត្តតាកែវនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យ៉ាងណាក្នុងសំណុំរឿងខាងលើនេះ ខាងសារព័ត៌មានយើងសង្កេតឃើញថា «ដំណើរការនីតិវិធីរបស់សាលាដំបូងខេត្តតាកែវ គឺប្រើរយៈពេលប្រមាណជា២ឆ្នាំ បើគិតមកទល់ពេលបច្ចុប្បន្ន ហើយជនជាប់ចោទ ដែលល្បីល្បាញសម្បូរលុយចាយមិនអស់ និងមានតួនាទីជាឧកញ៉ាឈ្មោះ គង់ ចាន់ដេត ស្ថាប័នច្បាប់នៃប្រព័ន្ធតុលាការខេត្តតាកែវ មិនមានវិធានការឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះទេ»។ អ្នកនាំពាក្យនៃសាលាដំបូងខេត្តតាកែវ លោក ង៉ែត ដាវុធ មិនព្រមធ្វើការបំភ្លឺមកកាន់អង្គភាពសារព័ត៌មានយើងទេ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជុំវិញវិធានការផ្លូវច្បាប់ចំពោះជនជាប់ចោទ ឈ្មោះ គង់ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការលើកកម្ពស់អនាម័យតាមជនបទ ឱ្យ កាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព…..

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការលើកកម្ពស់អនាម័យតាមជនបទ ឱ្យ កាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព រាជធានីភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នា ដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ របស់រាជរដ្ឋាភិបាលកម្ពុជា។  កម្ពុជា ប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ នៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីក្រើនរម្លឹកពលរដ្ឋ និងភាគីពាក់ព័ន្ធ ឱ្យយល់ដឹងពីសារៈសំខាន់នៃអនាម័យនៅជនបទ និងការចូលរួមធ្វើឱ្យស្ថានភាពកាន់តែប្រសើរឡើង។ តាមលិខិតដដែល សម្ដេចនាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យបានសកម្មដើម្បីពន្លឿនអត្រាគ្របដណ្ដប់អនាម័យជនបទ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមលើកកម្ពស់អនាម័យជនបទ និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យបានច្បាស់លាស់ និងទុកចិត្ត។ សម្រាប់សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ក្រុមងាយរងគ្រោះដូចជា ជនក្រីក្រ ជនជាតិដើមភាគតិច ស្រ្តីមេម៉ាយ និងជនពិការ រួមទាំងអ្នករស់នៅតំបន់ដាច់ស្រយាល  ក៏រឹតតែត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។ បើតាមសារលិខិតដដែល ដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏មិនភ្លេចរម្លឹកដល់ភាគីពាក់ព័ន្ធបន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅក្នុងសហគមន៍ តាមសាលារៀន […]

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ស្ដេចយាងចូលរួមសន្នីសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីអំពី រមណីយដ្ឋាន ប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៃសន្និសីទអង្គការយូណេស្កូ……

ព្រះមហាក្សត្រ ស្ដេចយាងចូលរួមសន្នីសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីអំពី រមណីយដ្ឋាន ប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៃសន្និសីទអង្គការយូណេស្កូ រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងចូលរួមសន្នីសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីអំពី រមណីយដ្ឋាន ប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ ក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ២០២៣ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣បានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ តបតាមសេចក្ដីអញ្ជើញសូមយាងរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតី ន សាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម […]

ព័ត៌មានជាតិ

សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់….

សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ មណ្ឌលកំសាន្ដមួយកន្លែង យីហោ «ប៉អៅ» ស្ថិតនៅបណ្ដោយផ្លូវហាណូយ ទល់មុខខាងស្ដាំប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានគេទម្លាយថា គឺជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់បែបចិន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមួយកន្លែង យីហោ មណ្ឌលកំសាន្ត «ប៉អៅ» ខាងលើនេះ គឺបើកលេងល្បែងស៊ីសងខុសច្បាប់ គឺមានទាំងជនជាតិចិន និងជនជាតិខ្មែរ ចូលលេង។ ហើយទីតាំងមួយនេះគឺមានការបើកទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ។ ជុំវិញករណីខាងលើនេះ យើងមិនដឹងថាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្គាល់និងដឹងទីតាំងមួយកន្លែងនេះ ឬយ៉ាងណានោះទេ ចំពោះការបណ្តោយឲ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលចេញដោយរាជរដ្ឋាភិបាល។ សូមសំណូមពរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលលើទីតាំងខាងលើនេះផងទាន៕

ព័ត៌មានជាតិ

ក្រុមអាជីវករលើកគ្នាតវ៉ា ក្រោយមេគយខេត្តតាកែវ ដំឡើងថ្លៃពន្ធ និងបើកដៃឱ្យមន្ត្រីក្រោមឱវាទ ចាំរាប់ក្បាលឡានយកលុយ ឡានដឹកទំនិញ១គ្រឿង ថ្លៃជាង៦លានរៀល

ក្រុមអាជីវករលើកគ្នាតវ៉ា ក្រោយមេគយខេត្តតាកែវ ដំឡើងថ្លៃពន្ធ និងបើកដៃឱ្យមន្ត្រីក្រោមឱវាទ ចាំរាប់ក្បាលឡានយកលុយ ឡានដឹកទំនិញ១គ្រឿង ថ្លៃជាង៦លានរៀល ខេត្តតាកែវ៖ អាជីវករជាច្រើននាក់ នៅស្រុកគិរីវង់ ខេត្តតាកែវ បានបញ្ចេញប្រតិកម្មរិៈគន់យ៉ាងចាស់ដៃ ទៅលើលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ រួមនិងលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្រុមអាជីវករថា លោក ស៊ុន ឆាយ និងលោក ប៉ោ សួន ជាអ្នកបើកដៃឱ្យមន្ត្រីក្រោមឱវាទ អង្គុយចាំរាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវក្នុង១ជើងៗចាប់ពី៥០.០០០៛ ទៅ១០០.០០០៛ ជាកំហិត!។ លើសជាងនេះទៅទៀតលោក ស៊ុន ឆាយ និងលោក ប៉ោ សួន បានដំឡើងថ្លៃពន្ធនាំចូលខ្ពស់កប់ពពក និងកំណត់លើក្រដាសពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងតែប៉ុណ្ណោះ ពោលគឺ រាល់ការដឹកជញ្ជូនទំនិញចេញពីព្រំដែន មកចែកចាយលើទីផ្សារនៅកម្ពុជា ប៉ុន្តែលើសពី៣ម៉ោង ទំនិញទាំងនោះ នឹងក្លាយជាទំនិញគ្មានពន្ធ ដែលប្រឈម […]

ព័ត៌មានជាតិ

ទីតាំងផលិតបារីខុសច្បាប់ដ៏ធំ ក្នុងខេត្តកណ្ដាល កំពុងសម្ងំលាក់ខ្លួន សូមសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបផង

ទីតាំងផលិតបារីខុសច្បាប់ដ៏ធំ ក្នុងខេត្តកណ្ដាល កំពុងសម្ងំលាក់ខ្លួន សូមសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបផង ទីតាំងផលិតបារីខុសច្បាប់មួយកន្លែងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានថៅជាជនជាតិចិន និងបក្សពួកជាច្រើនសម្ងំផលិតបារីខុសច្បាប់ ក្នុងឃ្លាំងរោងចក្រ សូមសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបផង។ តាមប្រភពព័ត៌មានជាក់ស្ដែងឃើញទីតាំងរោងចក្រមួយ ដែលត្រូវបានបិទទ្វារ ប៉ុន្តែធាតុពិតគឺកំពុងតែមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ ។ ចំពោះទីតាំងខាងលើនេះគឺស្ថិតនៅភូមិព្រែកតាព្រឺង សង្កាត់សិត្បូ ជាប់ព្រំប្រទល់សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដោយក្រុមឈ្មួញទាំងនេះមានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។ ជាការសំណូមពររបស់ប្រជាពលរដ្ឋសុំស្នើសុំដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃនិងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តមឈឿន សុចិត្រ ស្នងការខេត្តកណ្ដាលមេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ និងដុះស្លែដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ៕

ព័ត៌មានជាតិ

លោក បុិច សាលឿន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តសមុទ្រប្រាកាន ប្រទេសថៃ និងលោកស្រី ព្រុំ សុីណា អព្ជើាញចូលរួមកាន់វេនទី៦ នៅវត្ត ស្លខ្លាញ់ “

  ខេត្តបាត់ដំបង:នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក បុិច សាលឿន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តសមុទ្រប្រាកាន ប្រទេសថៃ និងលោកស្រី ព្រុំ សីណា បានអព្ជើាញចូលរួមកាន់វេនទី៦ នៅវត្ត  ៉ស្លរខ្លាញ់ ” ដែលស្ថិតនៅ ភូមិស្លរខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ នាឱកាសពិធីកាន់វេនទី៦នេះដែរលោកបុិច សាលឿន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តសមុទ្រប្រាកាន ប្រទេសថៃ និងលោកស្រី ព្រុំ សុីណា ព្រមទាំង ឧបាសក ឧបាសិកានិង សប្បុរសជននានា ក៏បានចូលរួមជាគ្រឿងឧបភោគ បរិភោគ ផ្សេងៗ ព្រមទាំងបរិច្ចាកថវិការមួយចំនួនជូនដល់ ដូនជី អាចារ្យ ព្រមទាំងទ័យទានសម្រាប់ការកសាងវត្តអារាម និងសម្រាប់ចាប់មជ្បផល ជូនដល់ជីដូន ជីតា មាតិកាទាំង៧សន្តាន […]

ព័ត៌មានជាតិ

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត សម្រេចលើកលែងទោសដល់បុគ្គលឈ្មោះ ទន ឈឿន ដែលបានជេរប្រមាថមកកាន់អ្នកឧកញ៉ា និងបានជេរប្រមាថដល់ឪពុកម្តាយដែលជាអ្នកមានគុណទាំងទ្វេរបស់អ្នកឧកញ៉ា ដោយសារក្តីមេត្តាករុណា អាណិតអាសូរ ឯកឧត្តម  អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ក៏សម្រេចចិត្ត ដកពាក្យបណ្តឹងនិងលើកលែងទោសដល់បុគ្គលឈ្មោះ ទន ឈឿន ឲ្យត្រឡប់ទៅផ្ទះជួបជុំប្រពន្ធកូនវិញ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា៖ បុគ្គលឈ្មោះ ទន ឈឿន ដែលបានជេរប្រមាថមកកាន់អ្នកឧកញ៉ា និងបានជេរប្រមាថដល់ឪពុកម្តាយដែលជាអ្នកមានគុណទាំងទ្វេរបស់អ្នកឧកញ៉ា កាលពីពេលកន្លងទៅថ្មីៗនោះ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ! ក៏ប៉ុន្តែករណីនេះត្រូវបានឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត យល់ឃើញថាប្រសិនបើចាប់បុគ្គលរូបនេះដាក់គុកតើប្រពន្ធកូនរបស់បុគ្គលម្នាក់នេះ លំបាកវេទនាប៉ុនណា ហេតុដូច្នេះទើបអ្នកឧកញ៉ាក៏សម្រេចចិត្តដកពាក្យបណ្តឹងដោះលែងឲ្យបុគ្គលរូបនេះត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារវិញ បន្ទាប់ពីបុគ្គលឈ្មោះ ទន ឈឿន រូបនេះ ដឹងកំហុសនិងបានសុំទោសសុំក្តីមេត្តាពីអ្នកឧកញ៉ា។ ក្នុងនោះផងដែរ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ក៏បានបញ្ជាក់បន្ថែមក្នុង […]

ព័ត៌មានជាតិ

ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញម្នាក់ពោលថា គយចល័តតំបន់៥ លោកបង់លុយឱ្យរាល់ខែ មិនដែលខ្វះសូម្បីតែ១០០ខ្មែរ ចុងក្រោយចាប់រថយន្តយកទៅគៀបស៊ីមិនបានសម្រេច បញ្ជូនរថយន្តរបស់គាត់ទៅថ្នាក់លើ

ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញម្នាក់ពោលថា គយចល័តតំបន់៥ លោកបង់លុយឱ្យរាល់ខែ មិនដែលខ្វះសូម្បីតែ១០០ខ្មែរ ចុងក្រោយចាប់រថយន្តយកទៅគៀបស៊ីមិនបានសម្រេច បញ្ជូនរថយន្តរបស់គាត់ទៅថ្នាក់លើ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយចល័តតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ ពលរដ្ឋម្នាក់មានឈ្មោះថា” បង នាគ ” ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន ព្រនេតព្រះ ស្រុកក្រឡាញ់ និង ខេត្តសៀមរាប) ជាដើម បានរៀបរាប់ទាំងទឹកភ្នែករហាមប្រាប់បណ្ដាញសារព័ត៌មាន ទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់បញ្ចាំនៅធនាគារដើម្បី យកប្រាក់មក ទិញរថយន្តស៊ីឈ្នួលដឹកទំនិញអស់រយៈពេលបីខែមកហើយ ដោយបានបង់លុយជូនគយចល័យតំបន់ប្រាំក្នុងមួយខែដប់លានរៀល ឬជាងដប់លានរៀលជារៀងរាល់ខែ រយៈពេលបីខែមកហើយ តែមិនដឹងជាមូលហេតុអ្វីបានជា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោងមួយរសៀលស្រាប់តែក្រុមគយចល័តតំបន់ប្រាំដែលមាន ស្នាក់ការនៅក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដដែលនេះ មកចាប់រថយន្តដឹកទំនិញរបស់គាត់យកទៅគៀបចម្រិតទាលុយពីរម៉ឺនដុល្លារអាមេរិកទៅវិញ។ ពលរដ្ឋដែលរងការឈឺចាប់និងចង់ចងកសម្រាប់ខ្លួននោះបានបន្តថា លោកបានសុំចចារបញ្ចុះតម្លៃ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយពីរម៉ឺដុល្លារនេះទេ ទី២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខានទេ បន្ទាប់មកខាងគយបានចុះតម្លៃសល់មួយម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ទេ ទើបគយបញ្ចុះនៅសល់ប្រាំពាន់ដុល្លារ លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះ លោក បានសុំអង្វឱ្យចុះនៅត្រឹមបីពាន់ដុល្លារអាមេរិកបានហើយ។ […]

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ កាលពីសម័យមុន បើអ្នកណាក្ដាប់ព័ត៌មាន គឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានលឿន រហ័ស អ្នកនោះក្ដាប់អំណាច

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ កាលពីសម័យមុន បើអ្នកណាក្ដាប់ព័ត៌មាន គឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានលឿន រហ័ស អ្នកនោះក្ដាប់អំណាច (ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កាលពីសម័យមុនបើអ្នកណាក្ដាប់ព័ត៌មាន គឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានបានលឿន រហ័ស អ្នកនោះក្ដាប់អំណាច។ ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន គឺអាចបញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែងចែកព័ត៌មាននេះ នឹងធ្វើឱ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពគ្នា ស្រុះស្រួលគ្នាបាន។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើព័ត៌មាន ជាពិសេសគឺការខ្វះទំនាក់ទំនងផ្ទៃក្នុង។ ឯកឧត្តមបានបន្ដថា នៅក្រសួងព័ត៌មាន សំខាន់គឺផ្ទៃក្នុងរបស់យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នា នៅមានប្រកាន់បក្សពួក […]

ព័ត៌មានជាតិ

កុំមានការភាន់ច្រឡំ! លោក ឈឹម វាសនា ដែលរង់បណ្តឹងពីបទ «ឆបោក» មិនមានតួនាទី ជាទីប្រឹក្សា ឬ ឧត្តមទីប្រឹក្សា សម្តេចមហាសង្ឃរាជ កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី នោះទេ ដូច្នេះសូមមហាជននិងបណ្ដាញសារព័ត៌មាន កុំឲ្យមានការយល់ច្រឡំ (វគ្គ២)

កុំមានការភាន់ច្រឡំ! លោក ឈឹម វាសនា ដែលរង់បណ្តឹងពីបទ «ឆបោក» មិនមានតួនាទី ជាទីប្រឹក្សា ឬ ឧត្តមទីប្រឹក្សា សម្តេចមហាសង្ឃរាជ កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី នោះទេ ដូច្នេះសូមមហាជននិងបណ្ដាញសារព័ត៌មាន កុំឲ្យមានការយល់ច្រឡំ (វគ្គ២) កុំមានការយល់ច្រឡំ! លោក ឈឹម វាសនា ដែលគេដឹងថាមានតួនាទីជា អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលកំពុងតែរង់បណ្តឹងម្តងហើយម្តងទៀត ពាក់ព័ន្ធទៅនិងករណី «ឆបោក» លុយរាប់ពាន់ដុល្លារ ដើម្បីជាថ្នូររត់ការចូលក្របខណ្ឌក្រសួង មិនមានងារតួនាទី ជាទីប្រឹក្សា ឬ ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នោះទេ (ពោលគឺ៖ បុគ្គលរូបនេះ បានសម្រេចចិត្តសុំលាលែង ឈប់ ពីតួនាទី ជាឧត្តមទីប្រឹក្សាផ្ទាល់ តាំងពីពាក់កណ្ដាលឆ្នាំ២០២២ មកម្ល៉េះ)។ នេះបើយោងតាមប្រភពច្បាស់ការដែលសារព័ត៌មានយើងទើបទទួលបាន អាស្រ័យហេតុនេះ សូមសាធារណៈជននិងបណ្ដាញសារព័ត៌មាន […]

ព័ត៌មានជាតិ

លិខិតចូលរួមអបអរសាទរ

សូមចូលរួមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឳកាសដ៏មហោឡារិក ដែលត្រូវបានព្រះមហាក្សត្រ​ ត្រាស់បង្គាប់ ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ។ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងកូនប្រុសកូនស្រី  ជូបតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍…………..

ព័ត៌មានជាតិ

សម្ព័ន្ធសហជីពជាតិ (NTUC) ចេញសេចក្តីថ្លែងការណ៍ស្តីពីការគាំទ្រប្រសាសន៍សម្ដេច ហ៊ុន សែន និងប្រកាសគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់ និតិកាលទី៧

សម្ព័ន្ធសហជីពជាតិ (NTUC) ចេញសេចក្តីថ្លែងការណ៍ស្តីពីការគាំទ្រប្រសាសន៍សម្ដេច ហ៊ុន សែន និងប្រកាសគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់ និតិកាលទី៧ សម្ព័ន្ធសហជីពជាតិ (NTUC) លោកហ្វា សាលី នាថ្ងែទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយដ៏ឧត្តុងឧត្តម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការបន្តវេន្តនាយករដ្ឋមន្រ្តី ដែលនិងត្រូវបន្តជូនទៅឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និតិកាលទី៧នៃរដ្ឋសភាខាងមុខនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ។ យេីងខ្ញុំដែលជាថ្នាក់ដឹកនាំនិង សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បាននិងកំពុងរីករាយទន្ទឹងរងចាំ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះនាយករដ្ឋមន្រ្តីបន្តវេនថ្មី ដែលជាយុវជនដ៏ឆ្នេីម ក្នុងបេះដូងប្រជាពលរដ្ឋ គ្រប់ស្រទាប់ វណ្ណះ ជាពិសេសយុវជន យុវនារី ។ ម៉្យាងទៀតឯកឧត្តមបណ្ឌិត ហ៊ុន […]

ព័ត៌មានជាតិ

អង្គភាពគេហទំព័រ CRT News ចេញសេចក្តីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងអបអរជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ អង្គភាពគេហទំព័រ CRT News នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបានចូលរួមអបអរសាទរនូវជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី៧ កន្លងនេះ។ ជ័យជំនះនៃការនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតប្រកួតប្រជែងជាមួយនឹងគណបក្សចំនួន១៧ ទៀត ក្នុងនីតិកាលទី៧នេះ បានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ពេញទំហឹង ហើយពួកគាត់បានបោះ ឆ្នោតដើម្បីសន្តិភាព និងរងចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា។ អង្គភាពគេហទំព័រ CRT News បានសង្កេតឃើញអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លិខិតបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពិសេសស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមានគណបក្សនយោបាយជាច្រើន បង្ហាញជំហរជឿជាក់លើ […]

ព័ត៌មានជាតិ

កម្លាំងចម្រុះចុះបង្ក្រាបឈើខុសច្បាប់នៅស្រុកចិត្របុរី

ក្រចេះ៖ កម្លាំងចម្រុះដឹកនាំ ដោយ លោក សន ចំរុង អភិបាលរងស្រុកចិត្របុរី បានចុះបង្រ្កាបបទល្មើសព្រៃឈើគ្មានច្បាប់ ដែល ក្រុមឈ្មួញយកមកលាក់ទុកបម្រុងយកទៅលក់បន្ត ។សកម្មភាពបង្រ្កាបស្ថិតក្នុងភូមិ ស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះកាល ពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។ លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតបានឱ្យដឹងថា កម្លាំងចម្រុះដែលចូលរួមបង្រ្គាបរួមមាន៖  នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្ត អាវុធហត្ថស្រុកចិត្របុរី នគរបាលស្រុកចត្របុរី អាជ្ញាធរស្រុក និងកម្លាំងសង្កាត់រដ្ឋាលព្រៃឈើកន្ទួត បានសហការ គ្នាចុះបង្រ្គាបការធ្វើសន្ធិធិ ផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ដោយរឹបអូសឈើបានជាច្រើនសន្លឹក។ លោកនាយសង្កាត់បញ្ជាក់ទៀតថា ឈើទាំងនោះជាប្រភេទឈើអា លេខ១ (សុក្រំ) មានចំនួន១៤៧សន្លឹក តែមិនទាន់ធ្វើការវាស់វែង ដឹងចំនួនម៉ែត្រគូប នៅឡើយទេ។ បច្ចុប្បន្នឈើទាំងនោះត្រូវ បានកម្លាំងចម្រុះ នាំយកមករក្សាទុក នៅស្ថានីយបណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់រដ្ឋបាល ព្រៃឈើ៕

ព័ត៌មានជាតិ

លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជាទទួល បាន ជាង៦,៣លានសំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានជាង ៧១ម៉ឺនសំឡេង

  ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្នដែលបង្ហាញ ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បានឱ្យដឹងថា ក្នុង ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពី ថ្ងៃទី២៣ ខែកក្កដានោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង គាំទ្រ ៦.៣៩៨.១៩៣នាក់ ស្មើនឹង៨២,៣០ភាគរយ នៃសំឡេងឆ្នោត បានការទាំងអស់។ចំណែកគណបក្សហ៊្វ៊ុនស៊ិនប៉ិចឈរនៅលំដាប់ លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩,២២ភាគរយ។ តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅ បោះឆ្នោត មាន ៨ ២១៤  ២២៨ ស្មើនឹង ៨៤,៥៩ភាគរយ ខណៈ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ជាង ៩,៧លាននាក់៕

ព័ត៌មានអន្តរជាតិ

ហានិភ័​យដែលអា​មេរិកធុញទ្រាន់ នឹ​ងជម្លោះអ៊ុ​យក្រែន

ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណា​នៅ​អាមេរិក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «​ដោយសារ​សង្គ្រាម​បាន​ផ្លាស់ប្តូរហើយ​ស្ថានការណ៍​ក្នុង​ប្រទេស​ក៏​ប្រែប្រួលដែរ»​។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះ​ជា​យ៉ាង​ណា គណបក្ស​សាធារណរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏​មិន​គាំទ្រ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​អ៊ុយក្រែន​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺ​លក្ខណៈ​ស្មុគស្មាញ​នៃ​សភា​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ចំពោះ​បញ្ហា​អ៊ុយក្រែន គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]

2023

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031