Related Articles
ក្រសួងអប់រំ បន្តក្រើនរំលឹកសារជាថ្មី ពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារដ្ឋ និងសាលាឯកជន
ក្រសួងអប់រំ បន្តក្រើនរំលឹកសារជាថ្មី ពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារដ្ឋ និងសាលាឯកជន (ភ្នំពេញ)៖ ក្រោយសង្គេតឃើញមានការលក់ចំណីអាហារ ដែលមិនមានសុវត្តិភាព និងសុខុមាលភាពសម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្តក្រើនរំលឹកសារជាថ្មី ពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។ បានរយៈបណ្តាញសង្គម Facebook ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារខ្លីមួយដែលមានខ្លឹមសារដូចនេះថា «សេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន» ជាមួយនឹងការភ្ជាប់នូវរូបភាព ក្នុងការហាមឃាត់ក្នុងការលក់ដូរ ប្រភេទ នំ ចំណីអាហារ ដែលមិនមានសុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនផងដែរ។ គួរជម្រាបដែរថា ពាក់ព័ន្ធនឹងការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ក្រសួងអប់រំ កាលពីខែឧសភា ឆ្នាំ២០១៩ ក៏បានសេចក្ដីណែនាំម្តងរួចមកហើយ ពីវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជននេះ ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ ដោយក្រសួងក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់មកផងដែរ៕
រឿងឆាន់សម្ល! គ្រូសូត្រឆ្វេងយកចានវា.យព្រះកេសកូននេន ដើម្បីប្រដៅអប់រំផ្អើលពេញវត្ត
ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីហិ.ង្សាមួយបង្កឡើងដោយភិក្ខុ នួន ឆាយនី ដែលត្រូវជាគ្រូសូត្រឆ្វេងនៅវត្តទ្រព្យគរ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ហើយភិក្ខុរូបនោះបានវា.យកូននេននឹងចានបាយ បណ្ដាលឱ្យបែកព្រះកេសរងរបួស មូលហេតុក្រោមហេតុផលអប់រំប្រដៅណែនាំ។ ក្រោយពីកើតមានហេតុការណ៍បែបនេះហើយ ភិក្ខុសង្ឃអង្គនោះក៏ត្រូវបានសាលាអនុគណស្រុកបាទី ចាប់ផ្សឹក និងប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់តែម្តង។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សាលាគណៈខេត្ត ដែលបានបង្ហោះនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មានករណីហិ.ង្សាមួយលើសាមណេរ ដោយភិក្ខុ នួន ឆាយនី ព្រះជន្ម៣២ឆ្នាំ បានយកចានវា.យព្រះកេសសាមណេរ១អង្គ បណ្ដាលឱ្យមានរបួស កាលពីវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ ករណីនេះ សាលាអនុគណស្រុកបាទី បានផ្សឹកភិក្ខុអង្គនោះរួចរាល់ហើយ និងបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយបន្តតាមច្បាប់។ គួរបញ្ជាក់ផងដែរថា តាមការបញ្ជាក់ពីព្រះសង្ឃគង់នៅក្នុងវត្តជាមួយគ្នា បានប្រាប់អំពីមូលហេតុដែលនាំឱ្យមានអំពើហិ.ង្សានេះកើតឡើង គឺដោយសារតែភិក្ខុ នួន ឆាយនី ខឹងក្រោធជាមួយ នេន វុធ ដែលបានយកសម្លសាមណេរដូចគ្នាមកឆាន់ ហើយភិក្ខុអង្គនេះ ឃើញហើយក៏ខឹងក្រោធ ទើបវា.យព្រះកេសនេនអង្គនោះ ហើយក៏បានយកចានបាយទាបធ្វើអំពីថ្ម វា.យពីរទៅបីចាន បណ្តាលឱ្យរងរបួសត្រង់ព្រះកេសចំនួន៣កន្លែង គឺនៅចំហៀងខាងឆ្វេងប្រវែង៤សង់ទីម៉ែត្រមួយកន្លែង, របួសត្រង់ព្រះកេសពីលើប្រវែង៥សង់ទីម៉ែត្រមួយកន្លែង […]
ករណីរលំស្លាកប៉ានណូ នៅក្រុងសៀមរាប បណ្តាលឲ្យមនុស្សស្លាប់ម្នាក់, លោក ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព
ករណីរលំស្លាកប៉ានណូ នៅក្រុងសៀមរាប បណ្តាលឲ្យមនុស្សស្លាប់ម្នាក់, លោក ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព សៀមរាប)៖ ករណីរលំស្លាកប៉ានណូ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមកពីភ្លៀងលាយលំជាមួយខ្យល់កន្ដ្រាក់ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់។ យោងតាមរបាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង១៧៖៣០នាទីថ្ងៃទី២៩ខែមិនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប មានករណីភ្លៀងខ្យល់លាយកន្រ្តាក់ បណ្តាលឲ្យមានករណីរលំបាក់ផ្ទាំងប៉ាន់ណូ ទទឹងផ្លូវ នៅចំណុចស្តុបស្មាយលីង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់។ ជនរងគ្រោះ ឈ្មោះផេង ចន្ធូ ប្រុស អាយុ ៤៤ឆ្នាំ (ស្លាប់នឹងកន្លែង) ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន LG ទីលំនៅភូមិតាអី ឃុំត្រពាំងធំ […]