Related Articles
អាជីវករផ្សារឈូកមាស បិទតូបលើកគ្នាតវ៉ានៅស្នាក់ការបុរី ទាមទារដោះស្រាយច្រើនចំណុច
អាជីវករផ្សារឈូកមាស បិទតូបលើកគ្នាតវ៉ានៅស្នាក់ការបុរី ទាមទារដោះស្រាយច្រើនចំណុច រាជធានីភ្នំពេញ ៖ អាជីវករផ្សារឈូកមាសប្រមាណជាង១០០នាក់ ក្នុងចំណោមអាជីវករប្រមាណជាង៣០០តូប បានផ្ទុះការតវ៉ា ដោយនាំគ្នាបិទតូបលើកគ្នាទៅស្នាក់ការបុរីពិភពថ្មី ដើម្បីទាមទារអោយថៅកែផ្សាររក្សាកុងត្រារយៈពេល៤ឆ្នាំនិងរក្សាតម្លៃឈ្នួលតូប, តម្លៃភាស៊ីអនាម័យ និងតម្លៃកាត់ឈ្មោះពេលលក់ដូរអោយនៅដដែល។ ការតវ៉ានេះបានផ្ទុះឡើង កាលពីវេលាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ ដោយក្រុមអាជីវករបានជួបប្រមូលផ្តុំគ្នានៅវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក នៅទីតាំងផ្សារឈូកមាស ស្ថិតនៅក្នុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយបានលើកគ្នាទៅស្នាក់ការក្រុមហ៊ុនបុរីពិភពថ្មី ដែលស្ថិតនៅជាប់ផ្សារអ៊ីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការតវ៉ានេះត្រូវគេដឹងថា បន្ទាប់ពីផុតកុងត្រាហើយផ្សារបានបន្តធ្វើកុងត្រាថ្មីអោយតែរយៈពេល១ឆ្នាំ ហើយ តម្លៃតូប, ភាស៊ី, អនាម័យ និងតម្លៃ កាត់ឈ្មោះតូបឡើងថ្លៃ ខណៈពេលស្ថានភាពការលក់ដូរបច្ចុប្បន្នលក់មិនសូវដាច់។ តាមតំណាងអាជីករបានអោយដឹងថា កុងត្រាចាស់ បានបញ្ចប់នៅក្នុងខែមិនានេះ ហើយ ផ្សារតម្រួវ អោយអាជីវករទាំងអស់ ធ្វើកុងត្រាថ្មី ដោយកុងត្រាថ្មីរយៈពេលដែល១ឆ្នាំ ព្រមទាំងដំឡើងថ្លៃតូប ថ្លៃផាស៊ី និងថ្លៃកាត់ឈ្មោះ តូបនៅពេលលក់ដូរ ជាហេតុធ្វើអោយពួកគាត់មិនអាចទទួលយកបាននៅក្នុងស្ថានភាព បច្ចុប្បន្ន សេដ្ឋកិច្ច កំពុងតែធ្លាក់ចុះលក់ក៍មិនសូវដាច់ចាប់តាំងពី […]
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងថ្មីចូលកាន់តំណែង
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងថ្មីចូលកាន់តំណែង ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការជួយកាត់បន្ថយសំណុំរឿងកកស្ទះនៅក្នុងស្ថាប័ន្នមួយនេះ ខណៈសំណុំរឿងដែលបានកកស្ទះទូទាំងប្រទេស មានប្រមាណជាង ៤ ម៉ឺនករណី ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា សំណុំរឿងដែលបានកកស្ទះទូទាំងប្រទេស មានច្រើនករណី ហើយបើមានការដោះស្រាយតាមរូបភាពក្រៅប្រព័ន្ធតុលាការ ពិតជាបានជួយសម្រាលសំណុំរឿងនៅក្នុងប្រព័ន្ធតុលាការផងដែរ។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការដែលល្អបំផុត គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ។ គ្រឹះនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺជា គោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេច តេជោហ៊ុនសែន ដែលបានប្រើសម្រាប់ដោះស្រាយបញ្ចប់សង្គ្រាមរវាងភាគីពាក់ព័ន្ធ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏ដូចជាក្រសួងយុត្តិធម៌ បានធ្វើការកំណែទម្រង់ ប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ ព្រោះថាដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញបរិបូណ៌។ និងជាចុងក្រោយឯកឧត្តមក៏បានផ្ដាំផ្ញើដល់ មន្ត្រីតុលាការទាំងអស់យកចិត្តទុកដាក់ដោះស្រាយ ក្តីឱ្យបានល្អបំផុតគឺការដោះស្រាយប្រកបដោយគុណភាពនិងយុត្តិធម៌ មានភាពត្រឹមត្រូវនិងភាគីសងខាងអាចទទួលយកបាន។ […]
អាជ្ញាធររាជធានីភ្នំពេញ បន្តចុះពិនិត្យហាងបញ្ចាំនៅខណ្ឌទួលគោក ដើម្បីញែកទីតាំងស្របច្បាប់ និងខុសច្បាប់, ទីតាំងទទួលបញ្ចាំរបស់ចោរទាំងអស់ ត្រូវតែបង្ក្រាប មិនមានការយោគយល់នោះឡើយ
ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានបន្តចុះពិនិត្យហាងបញ្ចាំនៅខណ្ឌទួលគោក ដើម្បីញែកទីតាំងស្របច្បាប់ និងខុសច្បាប់ ហើយទីតាំងទទួលបញ្ចាំរបស់ចោរទាំងអស់ ត្រូវតែបង្ក្រាប មិនមានការយោគយល់នោះឡើយ។ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សម្រាប់ប្រតិបត្តិការនេះ គឺយើង (អាជ្ញាធរ) ធ្វើរឿងចាស់ គឺយើងត្រូវធ្វើបន្តដោយសារតែមានសាធារណមតិមួយចំនួន បានដាក់សំណួរមកថា ក្តុងក្តាំងៗ បែរជាស្ងាត់ជ្រាបប្រហែលជាត្រូវថ្នាំរបស់ថៅកែកុងស៉ីហើយ ខ្ញុំបានស្បថតាំងពីដើមកហើយ ក្នុងនាមអភិបាលរាជធានីភ្នំពេញ និងជាអភិបាលរងទទួលបន្ទុកកិច្ចការនេះ ខ្ញុំមិនស៉ីញើសឈាមរបស់ប្រជាជនទេ អ៊ឹចឹងយើងត្រូវរកយន្តការ បញ្ហាប្រចាំញែកជា២»។ លោក ឃ្លាំង ហួត បានលើកឡើងថា កន្លែងកុងស៉ីបញ្ចាំងដែលត្រូវច្បាប់ យើងត្រូវលើកទឹកចិត្ត កន្លែងដែលមិនត្រូវច្បាប់ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងវិន័យដែលមាននិយ័តករ ដែលទទួលលើរឿងនេះ។ ដូច្នេះមិនមែនន័យថា អ្នករកស៉ីបញ្ចាំគឺអាក្រក់ទាំងអស់នោះទេ អ្នកដែលរកស៉ីស្របច្បាប់គេបង់ដារជូនរដ្ឋត្រឹមត្រូវ។ អភិបាលរងរាជធានីភ្នំពេញ បានបន្តថា នៅលើពិភពលោកនេះ មានប្រទេសជាច្រើនបានរកស៉ីរឿងបញ្ចាំជាដើម ក៏ប៉ុន្តែ ធ្វើតាមច្បាប់ដែលបានកំណត់។ ដោយឡែកសម្រាប់កម្ពុជា ក៏មានច្បាប់សម្រាប់គ្រប់គ្រងលើមុខរបរបញ្ចាំនេះ ប៉ុន្តែនៅមានបុគ្គលមួយចំនួនមិនគោរពច្បាប់ ដែលធ្វើឱ្យស្អុយដល់អ្នករកស៉ីត្រឹមត្រូវ […]