ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ចំនួន១២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

បើតាម លោកស្រី យក់ សម្បត្តិ ក្នុងចំណោមថវិកាទាំងជាង៣ពាន់លានរៀលនេះ ខេត្តកម្ពុជាជាប់ព្រំដែនថៃ ចំនួន៥ ទទួលបានថវិកាសរុប២៨៥០លានរៀល និងខេត្តកម្ពុជាជាប់ព្រំដែនវៀតណាមចំនួន៧ ទទួលបានថវិកាសរុប ២២០លានរៀល។

សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនថៃ ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៥ខេត្ត ក្នុងនោះមាន៖ បាត់ដំបងទទួលបាន ៨០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន៩០០លានរៀល ខេត្តឧត្តរមានជ័យទទួលបាន ៩០០លានរៀល ខេត្តប៉ៃលិនទទួលបាន២០០លានរៀល និងខេត្តកោះកុងទទួលបាន៥០លានរៀល។

សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនវៀតណាម ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៧ខេត្ត ក្នុងនោះមាន៖ ខេត្តកណ្តាលទទួលបាន ៧០លានរៀល ខេត្តស្វាយរៀងទទួលបាន២០លានរៀល ខេត្តព្រៃវែងទទួលបាន៥០លានរៀល ខេត្តត្បូងឃ្មុំទទួលបាន២០លានរៀល ខេត្តក្រចេះទទួលបាន ២០លានរៀល ខេត្តមណ្ឌលគិរីទទួលបាន២០លានរៀល និងខេត្តតាកែវទទួលបាន២០លានរៀល៕

ខាងក្រោមនេះជាបញ្ជីនៃការផ្តលជំនួយរបស់សម្តេចតេជោ ហ៊ុន សែន៖

 

Leave a Reply

Your email address will not be published. Required fields are marked *