Related Articles
លោកបណ្ឌិត ហ៊ុន ម៉ាណែត ចែករំលែកកត្តា៣ធំៗ ដែលអ្នកពាក់ព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ ដើម្បីបង្កើតការងារ
តាកែវ)៖ ក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែកជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន៣ ដែលត្រូវបន្តយកចិត្តទុកដាក់។ ទស្សទានដែលផ្ដល់ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត រួមមាន៖ *ទី១៖ កត្តាបរិមាណ គឺសំដៅទៅលើការបង្កើតឱកាសការងារឲ្យបានច្រើននៅទូទាំងប្រទេស ព្រមទាំងជំរុញឲ្យទៅដល់ថ្នាក់មូលដ្ឋាន តាមរយៈការលើកស្ទួយការវិនិយោគទៅតាមភាពអំណោយផល នៃទីតាំងភូមិសាស្ត្រនីមួយៗ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការគិតគូរបង្កើត និងពង្រីកឲ្យមានឱកាសការងារនៅក្រៅប្រទេសផងដែរ។ *ទី២៖ កត្តាគុណភាព ដែលសំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមាន៖ យុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង, ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់, ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត, ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និងការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ។ *ទី៣៖ កត្តាសមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្ម នៃទំនាក់ទំនងរវាងនិយោជក និងនិយោជិត តាមរយៈការយកចិត្តទុកដាក់លើកការផ្តល់ និងការពារនូវសិទ្ធ អត្ថប្រយោជន៍ […]
លោក ម៉ម ប៊ុនហេង ស្នើឲ្យចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះដែលឈរជើងប្រចាំការតាមដងផ្លូវគ្មានការអនុញ្ញាត
លោក ម៉ម ប៊ុនហេង ស្នើឲ្យចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះដែលឈរជើងប្រចាំការតាមដងផ្លូវគ្មានការអនុញ្ញាត រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានណែនាំអភិបាលរាជធានី-ខេត្ដចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។ យោងតាមលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវគ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែងទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។ ឯកឧត្តមរដ្ឋមន្ដ្រី បញ្ជាក់ថា «ក្នុងន័យនេះ សូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនៗឱ្យបាន កាន់តែប្រសើរឡើងថែមទៀត ដើម្បីចាត់វិធានការតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ប្រធានាធិបតីអ៉ីរ៉ង់ ស្វាគមន៍ការអញ្ជើញពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ
ប្រធានាធិបតីអ៉ីរ៉ង់ ស្វាគមន៍ការអញ្ជើញពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានសម្ដែងការស្វាគមន៍ចំពោះការអញ្ជើញយ៉ាងកក់ក្ដៅពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ឃីង សាល់ម៉ាន (King Salman) ដើម្បីបំពេញទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ បន្ទាប់ពីប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងផ្សះផ្សាជម្លោះកាលពីពេលថ្មីៗនេះ។ នេះបើតាមមន្ត្រីអ៉ីរ៉ង់ម្នាក់ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។ លោក មហាំម៉ាត់ ចាំស៉ីឌី (Mohammad Jamshidi) ដែលជានាយខុទ្ទការល័យរងប្រធានាធិបតីអ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោកប្រធានាធិបតី រ៉ៃស៉ី… ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បានស្វាគមន៍កិច្ចព្រមព្រៀងរវាងប្រទេសជាបងប្អូនទាំង២ ហើយបានអញ្ជើញលោក (លោក រ៉ៃស៉ី) បំពេញទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ»។ លោក ចាំស៉ីឌី បានបន្ថែមថា លោក រ៉ៃស៉ី ក៏បានសម្ដែងការស្វាគមន៍ចំពោះការអញ្ជីញដែលធ្វើឡើងនៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅផងដែរ។ គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងផ្សះផ្សាជម្លោះនឹងគ្នាកាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ […]