Related Articles
សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន ទៅកាន់ខេត្តព្រះសីហនុ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តបុណ្យសមុទ្រ
សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន ទៅកាន់ខេត្តព្រះសីហនុ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តបុណ្យសមុទ្រ (ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន ទៅកាន់ខេត្តព្រះសីហនុ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តបុណ្យសមុទ្រ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន ពីភ្នំពេញ-ខេត្តព្រះសីហនុ។ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿន មួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែន វៀតណាម។ សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅ ក្រុងព្រះសីហនុថ្ងៃស្អែក១០ធ្នូ២០២២»។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងរសៀលថ្ងៃដដែល សម្តេចនឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ៕
ស៊ីហ្គេម២០២៣៖ កីឡាការិនីប៊ីយ៉ា-ស្នុកឃើកម្ពុជា ស្រួង ភាវី ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាកូរ៉ុម ១បាំងផ្នែកនារី
ស៊ីហ្គេម២០២៣៖ កីឡាការិនីប៊ីយ៉ា-ស្នុកឃើកម្ពុជា ស្រួង ភាវី ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាកូរ៉ុម ១បាំងផ្នែកនារី ភ្នំពេញ)៖ អបអរសាទរ កីឡាការិនីប៊ីយ៉ា-ស្នុក5ឃើកម្ពុជា ស្រួង ភាវី ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា កូរ៉ុម ១បាំង ផ្នែកនារី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើនៅផ្សារទំនើបAEON២, ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣៕
ប្រធានមន្ទីរអប់រំ ចេញមុខបញ្ជាក់រឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន, អាណាព្យាបាល ឯកភាពឱ្យឈូស
ប្រធានមន្ទីរអប់រំ ចេញមុខបញ្ជាក់រឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន, អាណាព្យាបាល ឯកភាពឱ្យឈូស (បាត់ដំបង)៖ ផ្ទុះការចែកចាយ និងប្រតិកម្មព្រោងព្រាតតាមបណ្តាញសង្គម Facebook ទាក់ទិនលោកគ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង ឈូសសក់សិស្សនៅក្នុងថ្នាក់ទំនងជាខុសនឹងវិន័យសាលា។ ពាក់ព័ន្ធករណីនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ថា លោកបានទទួលព័ត៌មាននេះហើយ និងបានបញ្ជាឱ្យមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយនាយកសាលាចុះទៅពិនិត្យលើករណីនេះ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ដើម្បីបន្តនីតិវិធីបន្តទៀត។ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា «ករណីកាត់សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យ របស់សាលាតែប៉ុណ្ណោះ លោកនាយក គណៈកម្មការគ្រប់គ្រងសាលា និងអាណាព្យាបាលបានឯកភាពគ្នាថា កូនសិស្សប្រុសមានសក់ជាគំរូ គឺសក់ខ្លី ឬហៅថាសក់ PM»។ «កូនសិស្សប្រុសដែលក្រុមប្រឹក្សាវិន័យកាត់សក់នេះ គឺជាកូនសិស្សមិនព្រមអនុវត្តតាមក្រុមប្រឹក្សាវិន័យ ដូចនេះហើយទើបក្រុមប្រឹក្សាវិន័យរបស់សាលាកោរសក់ […]