Related Articles
ផ្ទះលោក សម រង្ស៉ី ដែលតុលាការរឹបអូស ត្រូវបានលក់ក្នុងតម្លៃជាង ១.៦លានដុល្លារ ដើម្បីសងជំងឺចិត្តដើមបណ្តឹង, សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យតាមពិនិត្យមើលថែមទៀត ខណៈទើបតែទទួលបានសំណងជំងឺចិត្តជាង ៧សែនដុល្លារ
ផ្ទះលោក សម រង្ស៉ី ដែលតុលាការរឹបអូស ត្រូវបានលក់ក្នុងតម្លៃជាង ១.៦លានដុល្លារ ដើម្បីសងជំងឺចិត្តដើមបណ្តឹង, សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យតាមពិនិត្យមើលថែមទៀត ខណៈទើបតែទទួលបានសំណងជំងឺចិត្តជាង ៧សែនដុល្លារ ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យតាមពិនិត្យមើលប្រាក់សងជំងឺចិត្តចំពោះបទបរិហារកេរ្តិ៍ថែមទៀត ខណៈដែលសម្តេចទើបតែទទួលបានប្រាក់សំណងនេះជាង៧សែនដុល្លារប៉ុណ្ណោះ ពីការលក់ផ្ទះរបស់លោក សម រង្ស៉ី (អតីតស្នាក់ការគណបក្ស) ដោយនៅខ្វះប្រមាណ៣សែនដុល្លារទៀត ក្នុងការទាមទារសំណងជំងឺចិត្ត១លានដុល្លារ។ ផ្ទះរបស់លោក សម រង្ស៉ី ដែលជាអតីតទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតុលាការរឹបអូសកន្លងមក ត្រូវបានលក់ទៅឱ្យភាគីមួយ កាលពីពេលកន្លងទៅនេះ ក្នុងតម្លៃ ១ ៦៥២ ០០០ ដុល្លារអាមេរិក ដើម្បីសងជំងឺចិត្តដល់ដើមបណ្តឹងចំនួន៤ភាគី និងផាកពិន័យតាមដីកាតុលាការ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍បន្តបន្ទាប់កន្លងទៅ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់និស្សិត និងសិក្ខាកាមនៅឡាវ ឱ្យប្រឹងសិក្សារៀនសូត្រ យកចំណេះមកបម្រើជាតិ
វៀងច័ន្ទ, ឡាវ)៖ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសឡាវភ្លាម នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត និងសិក្ខាកាមរបស់កម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវ ប្រមាណ ៨៦រូប។ ក្នុងជំនួបនោះលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យនិស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ បានជួបសុំការណែនាំពីសម្តេចលើការសិក្សានៅប្រទេសឡាវ។ លោកស្រីឯកអគ្គរាជទូត បានឱ្យដឹងថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ ជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ នាំឱ្យមានលំបាកក្នុងការប្តូរប្រាក់។ លោកស្រីបន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យកម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច។ លោកស្រី បានឱ្យដឹងទៀតថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំហើយនោះ ក៏មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស […]
អ្នកជំងឺផ្ដាសាយបក្សី H5N1 ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្ដលើកទី៣ អវិជ្ជមាន
អ្នកជំងឺផ្ដាសាយបក្សី H5N1 ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលតេស្ដលើកទី៣ អវិជ្ជមាន ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា អ្នកជំងឺផ្ដាសាយបក្សី H5N1 នៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយទទួលបានលទ្ធផលតេស្ដ «អវិជ្ជមាន» ជាលើកទី៣ គ្រាដែលអ្នកជំងឺខ្លួនឯងមិនមានអាការៈអ្វីទាំងអស់។ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីលទ្ធផលតេស្ដអវិជ្ជមាន លើកទី៣ ហើយក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក៏ពិតមែន ប៉ុន្ដែតម្រូវឲ្យបន្ដនៅដាច់ដោយឡែក ២-៣ថ្ងៃទៀត ពេលត្រឡប់ទៅដល់ផ្ទះវិញ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ដ្រីជំនាញសុខាភិបាល នៅមូលដ្ឋានតែម្ដង។ លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលតេស្ដលើកទី៣ បានបង្ហាញថា គាត់អវិជ្ជមានជំងឺផ្ដាសាយបក្សី ដូច្នេះក្រុមគ្រូពេទ្យរបស់យើងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញបាន ប៉ុន្ដែត្រូវបន្ដធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល២-៣ថ្ងៃទៀត ក្រោមការតាមដានជាប់ជាប្រចាំពីមន្ដ្រីសុខាភិបាល»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី […]