Related Articles
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើសកម្មភាពមនុស្សធម៌
(កំពង់ធំ)៖ ដោយឃើញពីសកម្មភាពមមាញឹកក្នុងការបម្រើ និងដោះស្រាយការលំបាកជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី បានចាត់តំណាងនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពមនុស្សធម៌បម្រើប្រជាជន និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ។ អំណោយទាំងនោះ រួមមាន៖ អង្ករចំនួន៥តោន មីជាតិចំនួន ៥០០កេស ត្រីខកំប៉ុងចំនួន ១០០កេស ទឹកត្រីចំនួន៣០០យួរ និងទឹកស៊ីអ៉ីវចំនួន៣០០យួរ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជានិច្ចកាលបានផ្ដល់នូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសកម្មភាពមនុស្សធម៌ ។ ឧត្តមសេនីយ៍ទោ សោម […]
រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៩ ខែមេសា ខាងមុខនេះ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី
រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៩ ខែមេសា ខាងមុខនេះ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ, ក្រុងសំពៅពូន នៃខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ, ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀលសែនជ័យ នៃខេត្តក្រចេះ។ យោងតាមអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្ដីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ សម្រាប់អាណត្តិទី១ ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ដែលបំបែក និងបង្កើតថ្មី នៃខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ សម្រាប់អាណត្តិទី១ ត្រូវបានកំណត់ ដូចខាងក្រោម៖ ទី១៖ ខេត្តកណ្ដាល *ក្រុងអរិយក្សត្រ មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់ *ក្រុងសំពៅពូន មានចំនួនសមាជិកក្រុមប្រឹក្សា ១៩នាក់ ទី២៖ […]
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងថ្មីចូលកាន់តំណែង
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងថ្មីចូលកាន់តំណែង ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការជួយកាត់បន្ថយសំណុំរឿងកកស្ទះនៅក្នុងស្ថាប័ន្នមួយនេះ ខណៈសំណុំរឿងដែលបានកកស្ទះទូទាំងប្រទេស មានប្រមាណជាង ៤ ម៉ឺនករណី ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា សំណុំរឿងដែលបានកកស្ទះទូទាំងប្រទេស មានច្រើនករណី ហើយបើមានការដោះស្រាយតាមរូបភាពក្រៅប្រព័ន្ធតុលាការ ពិតជាបានជួយសម្រាលសំណុំរឿងនៅក្នុងប្រព័ន្ធតុលាការផងដែរ។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការដែលល្អបំផុត គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ។ គ្រឹះនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺជា គោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេច តេជោហ៊ុនសែន ដែលបានប្រើសម្រាប់ដោះស្រាយបញ្ចប់សង្គ្រាមរវាងភាគីពាក់ព័ន្ធ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏ដូចជាក្រសួងយុត្តិធម៌ បានធ្វើការកំណែទម្រង់ ប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ ព្រោះថាដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញបរិបូណ៌។ និងជាចុងក្រោយឯកឧត្តមក៏បានផ្ដាំផ្ញើដល់ មន្ត្រីតុលាការទាំងអស់យកចិត្តទុកដាក់ដោះស្រាយ ក្តីឱ្យបានល្អបំផុតគឺការដោះស្រាយប្រកបដោយគុណភាពនិងយុត្តិធម៌ មានភាពត្រឹមត្រូវនិងភាគីសងខាងអាចទទួលយកបាន។ […]